ទំព័រដើម / កីឡា / Drogba ប្រកាសចូលនិវត្តន៍ នៅដំណាច់រដូវកាលនេះ

Drogba ប្រកាសចូលនិវត្តន៍ នៅដំណាច់រដូវកាលនេះ

បាល់ទាត់ ៖ Didier Drogba អតីតកីឡាកររបស់ក្រុមតោខៀវ Chelsea និង ក្រុមជម្រើសជាតិកូតឌីវ័រ បាននិយាយថាខ្លួនមានបំណងចូលនិវត្តន៍ពីអាជីពអ្នកលេងបាល់ទាត់ នៅបញ្ចប់រដូវកាលនេះ ពោលគឺក្នុងវ័យ៤០ឆ្នាំ នេះបើតាមការឲ្យដឹងពីសំណាក់សារព័ត៌មានជាច្រើន។

បច្ចុប្បន្ន Drogba ជាសមាជិករបស់ Phoenix Rising ក្រុមនៅក្របខ័ណ្ឌទី២របស់សហរដ្ឋអាមេរិក ហើយបើដូចអ្វីដែលសារព័ត៌មានចុះផ្សាយមែន នោះប្រកួតចុងក្រោយរបស់អតីតខ្សែប្រយុទ្ធរបស់ក្រុម Marseille រូបនេះ គឺការប្រកួតជាមួយក្រុមម្ចាស់ផ្ទះ Orange County នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។

Didier Drogba ដែលពេលនេះស៊ុតបាន១០គ្រាប់ ក្នុងការបង្ហាញខ្លួន១៤ប្រកួតជាមួយក្រុម Rising ចំណាយពេលច្រើនបំផុតក្នុងអាជីពរបស់ខ្លួនជាមួយ Chelsea ដោយរួមរស់ជាមួយក្រុមនៅក្រុងឡុងដ៍នេះដល់ទៅ៩រដូវកាល ក្នុងនោះឆ្នាំ២០០៤​-២០១២ម្ដង និងឆ្នាំ២០១៤-២០១៥ម្ដង ហើយជាមួយក្រុមយក្សអង់គ្លេសនេះហើយ ដែលរូបគេទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដូចជារួមចំណែកជួយឲ្យឈ្នះពាន Premier League និង FA Cup ៤ដងដូចគ្នា  ហើយនិងពាន UEFA Champions League ១ដង៕

Leave a Reply

Your email address will not be published. Required fields are marked *