ទំព័រដើម / កីឡា / ប៉ារ៉ាឡាំពិកកម្ពុជាជ្រើសរើសកីឡាករពិការ អត្តពលកម្ម ជាលើកទី២ ឆ្នាំ២០១៨

ប៉ារ៉ាឡាំពិកកម្ពុជាជ្រើសរើសកីឡាករពិការ អត្តពលកម្ម ជាលើកទី២ ឆ្នាំ២០១៨

គណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជាជ្រើសរើសបានកីឡាករពិការរបស់ខ្លួន លើប្រភេទកីឡាអត្ត ពលកម្ម បន្ទាប់ពីបានដំណើរការពេញ១ព្រឹក នៅពហុកីឡដ្ឋានជាតិ អូឡាំពិក កាលពីម្សិលមិញ។

ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានបញ្ជាក់ថា ការ ប្រកួតថ្នាក់ជាតិកីឡាអត្តពលកម្មពិការ ត្រូវបានធ្វើឡើងជាលើកទី២ ក្នុងឆ្នាំ២០១៨នេះ ដោយបានផ្ដល់ឱកាស ដល់កីឡាករកីឡាការិនីចំណូលថ្មីប្រមាណ៣០ភាគរយឲ្យចូលរួមប្រកួតប្រជែង ដើម្បីប្រកួតសាកល្បងសមត្ថ ភាពអភិវឌ្ឍក្លាយជាអត្តពលិកឆ្នើម ត្រៀមព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ នាពេលខាងមុខ។

ឯកឧត្តមបន្តថា ពីមួយឆ្នាំទៅមួយឆ្នាំមានកីឡាករថ្មីមានច្រើន ហើយលើកនេះ មានប្រហែលជិត ៣០% នៃកីឡាករសរុបសុទ្ធតែជាកីឡាថ្មី ហើយសុទ្ធតែជាយុវជន ដែលត្រូវកសាង ដើម្បីត្រៀមទុកឲ្យក្លាយជាកីឡា ករជម្រើសជាតិ និងទៅចូលរួមប្រកួតព្រឹត្តិការណ៍ខ្នាតអន្តរជាតិផ្សេងៗទៀត។ លើកនេះ មានកីឡាករថ្មី១២នាក់ ក្នុងចំណោមកីឡាករទាំងអស់៣៦នាក់ ដោយអត្តពលកម្មជនពិការកម្ពុជា បានរៀបចំការប្រកួតមានលក្ខណៈ ខុសពីឆ្នាំមុនៗ ដើម្បីពង្រឹងសមត្ថភាពកីឡាករឲ្យកាន់តែមានស្ដង់ដារអន្តរជាតិ។ ឯកឧត្តមសង្ឃឹមថា ការរៀប ចំប្រកួតជ្រើសរើសបែបនេះ គឺផ្តោតសំខាន់លើលក្ខណៈបច្ចេកទេសតាមស្តង់ដារអន្តរជាតិផង ហើយពីមួយឆ្នាំ ទៅមួយឆ្នាំ កីឡាករនានាត្រូវខិតខំហ្វឹកហាត់ឲ្យមានគុណភាព។ ក្នុងនាមយើងរៀបចំជាម្ចាស់ផ្ទះ អាស៊ានប៉ារ៉ា ហ្គេម លើកទី១២ ឆ្នាំ២០២៣ផង យើងត្រូវពង្រឹងសមត្ថភាពរបស់យើង។

សូមបញ្ជាក់ថា អត្តពលកម្មជនពិការកម្ពុជា បានរៀបចំការប្រកួតថ្នាក់ជាតិ លើកទី២ រយៈពេលពីរថ្ងៃ ដោយមានអត្តពលិកសរុប៣៦នាក់ចូលរួមប្រកូតប្រជែង៕

Leave a Reply

Your email address will not be published. Required fields are marked *