ទំព័រដើម / កីឡា / ព្រឹត្តិការណ៍ Smart Land Home Champion 2018 រកឃើញជ័យលាភីសេះខ្លាំងៗ ប្រចាំខែមីនា

ព្រឹត្តិការណ៍ Smart Land Home Champion 2018 រកឃើញជ័យលាភីសេះខ្លាំងៗ ប្រចាំខែមីនា

ព្រឹត្តិការណ៍កីឡាប្រណាំងសេះល្បឿន ដណ្ដើម​ពានរង្វាន់ Smart Land Home Champion រដូវកាលទី៣ ឆ្នាំ២០១៨ ប្រចាំខែមីនា ត្រូវបានគណៈកម្មការបច្ចេកទេសរកឃើញម្ចាស់ជ័យលាភីលើវិញ្ញាសានានា បន្ទាប់ពី សេះជាច្រើនក្បាល ដែលចូលរួមទាំងនោះត្រូវបានបញ្ជាចេញដោយកីឡាករប្រកបដោយបច្ចេកទេសខ្ពស់ៗ។

ជារៀងរាល់ខែ ការប្រកួតដណ្ដើម​ពានរង្វាន់ Smart Land Home Champion តែងតែត្រូវបានប្រារព្ធធ្វើ ឡើងជាប្រចាំ នៅទីលាន SCT Sport Complex ស្ថិតនៅក្នុងតំបន់អភិវឌ្ឍនៃក្រុមហ៊ុន 7NG ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដើម្បីបង្កើនបច្ចេកទេសដល់កីឡាករនានាឲ្យមានសមត្ថភាពកាន់តែរឹងមាំ បន្ថែមទៀត ប្រយោជន៍ឈានទៅប្រកួតជាបន្តទៀត។ ដោយឡែកសេះលំដាប់អន្តរជាតិ ពូលA មិនមានការប្រ កួតឡើយ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារតែគណៈកម្មការបច្ចេកទេសថែរក្សាថាមពលកម្លាំង នៃសេះលំដាប់អន្តរជាតិ កម្រិតពូលA នេះរក្សាទុកសម្រាប់ការប្រកួតដណ្តើមពានរង្វាន់ធំ ក្នុងឱកាសបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ ជាមួយនឹងប្រាក់រង្វាន់ដ៏ធំសម្បើម ដែលការគ្រោងទុក ម្ចាស់ជ័យលាភី ជើងឯកនឹងទទួលបានប្រាក់រង្វាន់ចំនួន ២ម៉ឺន៥ពាន់ដុល្លារអាមេរិក។

ចំពោះម្ចាស់ជ័យលាភី ប្រចាំខែមីនា នេះវិញ រួមមាន៖ ពូលC ដែលមានសេះចូលរួមប្រកួតចំនួន១៨ ក្បាលនោះ គឺ​សេះ​ឈ្មោះ Man Do Za ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ ខណៈចំណាត់ថ្នាក់​លេខ​២ ​បាន​ទៅ​សេះ​ឈ្មោះ Pal SO និង​លេខ ​៣ បាន​ទៅ​សេះ​ឈ្មោះ អា​ចាន់​សម័យ ខណៈសេះឈ្មោះ KK បានត្រឹមចំណាត់ ថ្នាក់លេខ៤។ ជ័យលាភីពូល D ចំណាត់ថ្នាក់លេខ១ បានទៅលើសេះឈ្មោះ អាផ្កាយ, លេខ២ អារ៉េ និងលេខ ៣ បានទៅសេះឈ្មោះ អាសប្បាយ។

លោក អឿន សុផល តំណាងគណៈកម្មការបច្ចេកទេសនៃក្រុមហ៊ុន 7NG បាន​បញ្ជាក់​ថា សេះ​ឈ្មោះ KK ឲ្យ​ម្ចាស់របស់វាមានឆន្ទៈចង់ចូល​រួម​ការ​ប្រកួត​នៅ​ពូល​A នាពេល​អនាគតនោះ គឺព្រោះថា​សេះ​នេះ នៅ​មាន​អាយុ​ក្មេង​ខ្ចី​នៅ​ឡើយ ដូច្នេះប្រសិនបើ​សិនសេះ និង​ម្ចាស់​សេះ KK មានការ​ព្យាយាម​ហ្វឹកហាត់​បន្ថែម​ទៀត គឺ​សមត្ថ​ភាព​របស់​សេះ​មួយនេះនឹង​មាន​ការ​រីក​ចម្រើនកាន់តែល្អប្រសើរផងដែរ៕

 

Leave a Reply

Your email address will not be published. Required fields are marked *