ទំព័រដើម / ព័ត៌មានជាតិ / ដំឡូងមីនៅខេត្តឧត្តរមានជ័យឆ្នាំនេះមានតម្លៃខ្ពស់ជាងឆ្នាំកន្លងមក

ដំឡូងមីនៅខេត្តឧត្តរមានជ័យឆ្នាំនេះមានតម្លៃខ្ពស់ជាងឆ្នាំកន្លងមក

ខេត្តឧត្តរមានជ័យ:ដំឡូងមីដែលប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យដាំបានក្នុងឆ្នាំ២០១៨នេះគឺលក់ចេញបានតម្លៃខ្ពស់ជាងបណ្តាឆ្នាំកន្លងមក។ប្រការនេះបានធ្វើឲ្យប្រជាកសិករជាអ្នកដាំដំឡូងមីមានការសប្បាយចិត្តយ៉ាងខ្លាំង។

លោកមឿនសំណាងអ្នកដាំដំឡូងមីនៅខេត្តឧត្តរមានជ័យបានឲ្យដឹងថាឆ្នាំនេះលោកដាំដំឡូងមីបានចំនួន៤ហិកតា។ដំឡូងទាំងនោះលក់ស្រស់ក្នុង១គីឡូក្រាមពី២០០ទៅ២៥០រៀល,ដំឡូងក្រៀមលក់បានក្នុង១គីឡូក្រាម៦៥០រៀល។រីឯកាលពីឆ្នាំកន្លងទៅដំឡូងក្រៀមក្នុង១គីឡូក្រាមគឺលក់បានត្រឹមតែ៤៥០ទៅ៥០០រៀលប៉ុណ្ណោះ។តម្លៃដំឡូងឡើងខ្ពស់នេះបានធ្វើឲ្យរូបគាត់និងកសិករជាអ្នកដាំដំឡូងផ្សេងទៀតមានការរីករាយយ៉ាងខ្លាំង។

លោកបន្តថាឆ្នាំនេះដំឡូងដែលកសិករជាច្រើនគ្រួសារនៅខេត្តឧត្តរមានជ័យផលិតបាននោះគឺមិនពិបាកក្នុងការចំណាយលុយដឹកជញ្ជូនយកទៅលក់ដោយខ្លួនឯងដូចឆ្នាំមុនៗនោះទេ។គឺមានឈ្មួញបានដាក់ពង្រាយស្នាក់ការជាច្រើនកន្លែងនៅក្នុងខេត្តរង់ចាំទទួលទិញដំឡូងពីកសិករ។

តំណាងប្រជាកសិករបាននិយាយឲ្យដឹងថាបើទោះបីតម្លៃដំឡូងឆ្នាំនេះហក់ឡើងខ្ពស់បន្តិចជាងបណ្តាឆ្នាំកន្លងមកយ៉ាងណាក៍ដោយចុះក៍ពួកគាត់ដែលជាអ្នកដាំដំឡូងបានសំណូមពរឲ្យឈ្មួញធំៗទិញដំឡូងមីនៅខេត្តឧត្តរមានជ័យគួរទិញដំឡូងក្នុងតម្លៃឲ្យបានខ្ពស់ជាងសព្វថ្ងៃនេះទៀត។ លោកសូត្រស៊ីសុខឃាងប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តឧត្តរមានជ័យបានឲ្យដឹងថាខេត្តឧត្តរមានជ័យមានផ្ទៃដីសម្រាប់ដាំដំឡូងមីចំនួន៥៨.២៨០ហិកតា។

ចំពោះទិន្នផលគិតជាមធ្យមនៅខេត្តឧត្តរមានជ័យនៅក្នុងផ្ទៃដី១ហិកតាអាចទទួលបានទិន្នផលចំនួន ២០,៧៨តោន។ជាក់ស្តែងនៅក្នុងឆ្នាំ២០១៧កន្លងមកនេះកសិករនៅខេត្តឧត្តរមានជ័យដាំដំឡូងមីបានចំនួន១.២១១.០៣០តោនជាដំឡូងស្រស់។ លោកបន្តថានៅឆ្នាំ២០១៨នេះទិន្នផលដំឡូងមីតាមការប៉ាន់ស្មានមិនអាចនឹងទទួលបានទិន្នផលដូចឆ្នាំ២០១៧នោះទេ។លោកអះអាងថាដោយសារប្រពលរដ្ឋមួយចំនួនបានយកដីដែលធ្លាប់តែដាំដំឡូងទៅដាំស្វាយចន្ទីនិងស្វាយកែវល្មៀតវិញព្រោះតម្លៃដំឡូងមីនៅបណ្តាឆ្នាំកន្លងមកមិនឡើងខ្ពស់។ឮ

លោកប្រធានកសិកម្មខេត្តឧត្តរមានជ័យបានបញ្ជាក់ថានៅឆ្នាំ២០១៨នេះឈ្មួញធំៗដែលជាអ្នកទិញដំឡូងបានមកបោះស្នាក់ការចាំទិញដំឡូងនៅទូទាំងខេត្តមានចំនួន៧០កន្លែង។ប្រជាពលរដ្ឋមានភាពងាយស្រួលជាងឆ្នាំមុនច្រើនដោយមិនបាច់ដឹកទៅលក់នៅអូរស្មាច់ព្រំដែនកម្ពុជាថៃដូចពេលមុននោះទេ៕អត្ថបទ៖មាសសាយ

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *