ទំព័រដើម / សន្តិសុខសង្គម / ឃាត់ក្រុមជនសង្ស័យជាក្រុមចោរប្លន់ប្រដាក់អាវុធ៦នាក់ធ្វើសកម្មភាពកាលពីថ្ងៃទី៨មីនា

ឃាត់ក្រុមជនសង្ស័យជាក្រុមចោរប្លន់ប្រដាក់អាវុធ៦នាក់ធ្វើសកម្មភាពកាលពីថ្ងៃទី៨មីនា

ភ្នំពេញ៖កម្លាំង​កង​រាជ​អាវុធ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៣​ ខែមីនា​ ឆ្នាំ​២០១៨​នេះ​ថា​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​ នៅ​ផ្លូវ​ទំនប់​កប់​ស្រូវ​ កាលពី​យប់​ថ្ងៃ​ទី​០៨​ ខែមីនា​ ឆ្នាំ​២០១៨​ ត្រូវ​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ចាប់​បាន​គ្រប់​ចំនួន​អស់ហើយ​ សរុប​មាន​គ្នា​៦​នាក់​។​

សូម​បញ្ជាក់​ថា​កាលពី​យប់​ថ្ងៃ​ទី​០៨​ ខែមីនា​ ឆ្នាំ​២០១៨​កន្លង​ទៅ​ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ​ ចេញ​ប្រតិបត្តិការ​ឡោម​ព័ន្ធ​បង្ក្រាប​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​មួយ​ក្រុម​ដែល​បម្រុង​ចូល​ប្លន់​ផ្ទះ​ប្រជាពលរដ្ឋ​ នៅ​សង្កាត់​គោក​រកា​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​។​

​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ក្នុង​ប្រតិបត្តិការ​ខាងលើ​ជនសង្ស័យ​បាន​បាញ់​តប​ត​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ទើប​កម្លាំង​សមត្ថកិច្ច​បាន​សម្រេច​ផ្ទុះអាវុធ​បណ្តាល​ឲ្យ​ត្រូវ​ជនសង្ស័យ​ម្នាក់​។​ ចំណែក​បក្ខពួក​មួយ​ចំនួន​ទៀត​កំពុង​រត់គេច​ខ្លួន​។

បច្ចុប្បន្ន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​កំពុង​សាកសួរ​យក​ចម្លើយ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕សុខ.ស៊ីឌី

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *