ទំព័រដើម / ព័ត៌មានសំខាន់ៗ / អគ្គីភ័យបានឆាបឆេះត្របាក់យកផ្ទះឈើមួយខ្នងនិងទ្រព្យសម្បត្តិអស់ទាំងស្រុងគ្មានសល់

អគ្គីភ័យបានឆាបឆេះត្របាក់យកផ្ទះឈើមួយខ្នងនិងទ្រព្យសម្បត្តិអស់ទាំងស្រុងគ្មានសល់

ខេត្តកំពង់ធំ÷ ផ្ទះសង់អំពីឈើ ប្រក់ក្បឿង១ខ្នង ត្រូវអគ្គីភ័យឆាបឆេះអស់ខ្ទេចខ្ទីក្លាយជាផេះ ។ហេតុការណ៏នេះបានកើតឡើងកាលពី វេលា ម៉ោង៧និង៤០នាទីនាទីយប់ ថ្ងៃច័ន្ទ១១រោចខែផល្គុនឆ្នាំរកានព្វស័ក ពស២៥៦១ត្រូវ នឹងថ្ងៃទី១២ខែ មីនា២០១៨ នៅភូមិទ្រៀល ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថាផ្ទះដែលអគ្គីភ័យបានចាបឆេះនោះមាន ទំហំ៧ម×១១ម ធ្វើអំពីឈើ លើប្រក់ក្បឿងផ្នែកក្រោមរៀបឥដ្ឋ ម្ចាស់ផ្ទះ ឈ្មោះ ទឹម ឡូត ភេទប្រុសអាយុ ៤៦ឆ្នាំនិង ប្រពន្ធ ឈ្មោះ ឈាង ឡន អាយុ៤១ឆ្នាំ រស់នៅក្នុងភូមិទ្រៀល ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ប្រភពព័ត៍មានពីកន្លែងកើតហេតុបានបង្ហើបថា!ហេតុការណ៍ខាងលើបណ្តាលឲ្យឆេះផ្ទះអស់ទាំងស្រុងនេះគឺបណ្តាលមកពី ម្ចាស់ផ្ទះដុតភ្លើងភ្នក់ឲ្យគោ បន្ទាប់មករៀលដាលឆេះពុំនូកចំបើង ហើយបន្តរៀលឆេះផ្ទះតែម្តង ។ ការចេញអន្តរាគមន៍ មិនទាន់ ដោយសារការឆេះជង្រុកស្រូវទំហ៑ំ ៤x៤ស្មើស្រូវចំនួន ៤តោន អស់ទាំងស្រុង និងសំភារៈប្រើប្រាស់ប្រចាំថ្ងៃ អស់ទាំងស្រុង ផ្តល់ពត៏មានយឺត។ពួកគាត់ពន្លត់ភ្លើងមិនឈ្នះទើបរាយការឲ្យសមត្ថកិច្ច។

នៅក្នុងហេតុការណ៏នេះគេបានឃើញវត្តមានលោកការ លោកហាក់ម៉ុងហួត អភិបាល ស្រុកបារាយណ៏ និងលោកវរសេនីយ៍ ឯក សួងថេន អធិការស្រុករួមនិងកងកំលាំងចូលរួមចំនួន ១៥នាក់ ដោយប្រើប្រាស់ទឹកអស់ចំនួន៨ស៊ីទែន ស្មើរនឹង ៤០គីប។ តែសំណាងល្អដែរ មិនមានគ្រោះថ្នាក់មនុស្សឡើយ៕ ខេត្តកំពង់ធំ ឈិតសំបូរ

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *