ទំព័រដើម / ព័ត៌មានជាតិ / អភិបាលខេត្តតាកែវស្នើសុំអោយភាគីវៀតណាមខេត្តអានយ៉ាងបើកច្រកទ្វារទ្វេភាគីចំនួន ២បន្ថែមទៀត 

អភិបាលខេត្តតាកែវស្នើសុំអោយភាគីវៀតណាមខេត្តអានយ៉ាងបើកច្រកទ្វារទ្វេភាគីចំនួន ២បន្ថែមទៀត 

ខេត្តតាកែវ ៖ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបការងារសហប្រតិបត្តិឆមាសទី២ ឆ្នាំ២០១៧ រវាងអាជ្ញាធរ ខេត្តតាកែវ និងខេត្តអានយ៉ាងរបស់ប្រទេសវៀតណាម នៅព្រឹកថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៨នេះ អាជ្ញាធរខេត្តតាកែវ បានស្នើឲ្យភាគីវៀត​ណាមធ្វើយ៉ាងជួយស្នើសុំទៅរដ្ឋាភិបាលរបស់ខ្លួន ដើម្បីបើក ច្រកទ្វារតំបន់ និងពង្រីកពីច្រកទ្វារតំបន់ទៅជាច្រកទ្វារទ្វេភាគី នៅតាមបណ្ដោយព្រំដែនរវាងខេត្តតាកែវ និងខេត្តអានយ៉ាង។

ថ្លែងនៅចំពោះមុខប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង និងគណប្រតិភូខេត្តអានយ៉ាង ជាច្រើននាក់ទៀត ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវបានថ្លែងថា ក្នុងរយៈពេល១ ឆ្នាំកន្លង មកនេះស្ថានភាពកិច្ចសហប្រតិបត្តិការរវាងខេត្តតាកែវ និងខេត្តអានយ៉ាងលើបញ្ហាបទល្មើសឆ្លង ដែនខុសច្បាប់ ការជួញដូគ្រឿងញៀន ការជួញដូស្រ្តីនិងកុមារ ការការពារតម្រុយបង្គោលព្រំដែន ការរួមគ្នាអភិវឌ្ឍន៏តាមព្រំដែនមានភាពល្អប្រសើរ ជាពិសេសការទប់ស្កាត់បទល្មើស នេសាទឆ្លងដែន ខុសច្បាប់។

ពោលក្នុងឆ្នាំ២០១៧កន្លងមកនេះ មិនមានបទល្មើសឆ្លងដែនរបស់ជនជាតិវៀតណាម ចូលមកនេសាទនៅក្នុងដីខេត្តតាកែវនោះទេ។ ឯកឧត្តមអភិបាលខេត្តតាកែវបានបន្តថា បើទោះបីជាស្ថានភាពសហប្រតិបត្តិការណ៏ មានភាពល្អ ប្រសើរយ៉ាងណាក៏ដោយ ក៏ប៉ុន្តែសកម្មភាពពាណិជ្ជកម្មតាមរយៈការតាំងពិពណ៏ និងការឆ្លងកាត់ទំនិញទៅ មករវាងប្រទេសទាំងពីរនៅជួបបញ្ហាមួយចំនួន ដូច្នោះអាជ្ញាធខេត្តតាកែវសូមស្នើអោយអាជ្ញាធរអានយ៉ាង ជួយជម្រុញដល់រដ្ឋាភិបាលរបស់ខ្លួនដើម្បីបង្កើតច្រកទ្វាតំបន់២ថែមទៀតគឺច្រកទ្វាតំបន់នៅស្រុកគីរីវង់និងច្រកទ្វាតំបន់នៅស្រុកបូរីជលសា ព្រមទាំងសុំតម្លើងច្រកតំបន់បាក់ដៃទៅជាច្រកទ្វាទ្វេភាគី។

ការសុំតម្លើងច្រកទ្វារ បើកច្រកទ្វាបន្ថែមនៅតាមបណ្ដោយព្រំដែនខេត្តតាកែវ ត្រូវបានរាជរដ្ឋា ភិបាលកម្ពុជាសម្រេចយល់ព្រមរួចរាល់ហើយ គឺនៅតែភាគីវៀតណាមតែប៉ុណ្ណោះ។ ឯកឧត្តម ឡាយ វណ្ណៈ មានក្ដីរំពឹងថានៅពេលដែលច្រកទ្វារទាំងនោះ ត្រូវបានសម្រេច បើកនិងការតម្លើងច្រកទ្វាតំបន់ទៅជាច្រកទ្វារទ្វេភាគី លំហូពាណិជ្ជកម្មរវាងខេត្តទាំងពីរ និងកាន់តែ មានភាពល្អប្រសើរថែមទៀតជាក់ជាពុំខាន។

ជាកិច្ចឆ្លើយតបទៅ និងការស្នើសុំបើកច្រកទ្វារតំបន់នៅតាមបណ្ដោយព្រំដែន របស់អភិបាលខេត្តតាកែវ ឯកឧត្តម វៀង ប៊ិញថាញ់ ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានសន្យាថានិងជម្រុញទៅ រដ្ឋាភិបាលវៀតណាមរបស់ខ្លួន អោយបើកច្រកទ្វានេះអោយបានឆាប់ ហើយនៅពេលដែលលោកជួបជាមួយ នាយករដ្ឋមន្រ្តីខាងមុខ លោកក៏និងលើកឡើងពីការស្នើសុំរបស់ភាគីកម្ពុជា ក្នុងការសុំតម្លើងច្រកតំបន់បាក់ដៃ ទៅជាច្រកទ្វាទ្វេភាគីនិងការស្នើសុំបើកច្រកទ្វាតំបន់ពីរថែមទៀតផងដែរ ៕ តាកែវ

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *