ទំព័រដើម / ព័ត៌មានសំខាន់ៗ / អធិការរងម្នាក់រងការចោទប្រកាន់ថាបាននាំព្រះសង្ឃចំនួន១០៥អង្គ យាយជីតាជីចេញតាមច្រករបៀងព្រះពុទ្ធ

អធិការរងម្នាក់រងការចោទប្រកាន់ថាបាននាំព្រះសង្ឃចំនួន១០៥អង្គ យាយជីតាជីចេញតាមច្រករបៀងព្រះពុទ្ធ

ខេត្តបាត់ដំបងៈលោកសុខ រដ្ឋា ,អធិការរងស្រុកកំរៀងរងការរិៈគន់ជាប់ពាក់ព័ន្ធ ករណីនាំព្រះសង្ឃថៃចំនួន១០៥អង្គតាជី យាយជី ចេញតាមច្រកច្រកបឹងឆ្នាំង ដោយដំបូងលោកបានទទួលព័ត៌មានថាមានលោកសង្ឃ១០៥តាជីយាយ ជី២១នាក់ចេញមកតាមច្រកខាងលើ ដើម្បីឆ្លងទៅធ្វើបុណ្យនៅវត្តសង្កែវាលស្រុកបវេល ខេត្តបាត់ដំបង ជួយសម្រួលសុវត្ថិភាពដល់ក្បួនទាំងនោះបែរជារងការចោទប្រកាន់ទៅវិញ។

ហេតុការណ៍នោះបានកើតឡើងកាលថ្ងៃទី១១.ខែមិនា. ឆ្នាំ២០១៨រហូតមកថ្ងៃទី១៣.ខែមិនា.ឆ្នាំ២០១៨នេះ។

លោកវរៈសេនីយ៏ត្រី សុខ រដ្ឋា ,អធិការរងស្រុកកំរៀងក្រោយពីបានឃើញសារព័ត៌មានចុះផ្សាយ លោកបានបកស្រាយក្នុងរឿងព្រះសង្ឃចំនួន១០៥អង្គតាជីយាយជីដែលចេញតាមច្រកខាងលើ ដោយដំបូងលោកបានទទួលព័ត៌មានថាមានលោកសង្ឃ១០​៥តាជីយាយជី២១នាក់ចេញមកតាមច្រកខាងលើដើម្បីឆ្លងទៅធ្វើបុណ្យនៅវត្តសង្កែវាល ស្រុកបវេល ខេត្តបាត់ដំបង ឆ្លងកាត់តាមស្រុកកំរៀងខេត្តបាត់ដំបង។

លោកបន្តទៀតថា ក្រោយពីទទួលដំណឹងភ្លាមលោកបានជូនដំណឹង ទៅលោកអធិការស្រុកលោកគឹម ពន្លក ,ដើម្បីទៅទទួលផែនការអមដំណើរ តែនៅពេលលោកនាំកំលាំងចំនួន៤នាក់ទៅដល់ច្រកខាងលើ លោកបានឃើញក្បួនរថយន្តចតត្រៀបត្រាអស់ទៅហើយ លោកបានរៀបចំថតទុកជាឯកសារ ក្រោយពីមាន ការសួរនាំទើបដឹងថា ក្បួនបុណ្យខាងលើមិនមានច្បាប់អនុញ្ញាតិឲ្យចូលនោះទេ លោកក៏ទំនាក់ទំនង់កំលាំងចម្រុះចុះមកពិនិត្យហើយឲ្យក្បួនត្រឡប់ចូលក្នុងប្រទេសថៃវិញ។

លោកបន្តថា ជំុវិញព័ត៌មានផ្សព្វផ្សាយដែលចោទប្រកាន់រូបលោក ថាជួញដូរនិងនាំមនុស្សឆ្លងដែនខុសច្បាប់ថ្ងៃទី១១ខែមិនា.ឆ្នាំ២០១៨ជាការយល់ច្រឡំលោកសុំបដិសេធចោលទាំងស្រុង។ សូមបញ្ជាក់ថា បច្ចុប្បន្នក្បួនដំណើររបស់ព្រះសង្ឃទាំង១០៥អង្គមានទាំងតាអាចារ្យ យាយជីផងនោះមិនត្រូវបានអនុញ្ញាតិឲ្យចូលមកប្រទេសកម្ពុជាទេវិលត្រឡប់ចូលក្នុងប្រទេសថៃវិញ៕

Leave a Reply

Your email address will not be published. Required fields are marked *