ទំព័រដើម / ព័ត៌មានជាតិ / ក្រុមហ៊ុន Successcoមកស្វែងរកកិច្ចគាំពារពីក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​ដើម្បីទទួល​បាន​ប្រភព​ទុន​ពី​ផ្សារភាគហ៊ុន

ក្រុមហ៊ុន Successcoមកស្វែងរកកិច្ចគាំពារពីក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​ដើម្បីទទួល​បាន​ប្រភព​ទុន​ពី​ផ្សារភាគហ៊ុន

ភ្នំពេញ: ក្រុមហ៊ុន Successcoមកស្វែងរកកិច្ចគាំពារពីក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​ដើម្បីទទួល​បាន​ប្រភព​ទុន​ពី​ផ្សារភាគហ៊ុនយកទៅពង្រីកអាជីវកម្ម។

លោក ល្មូន សូឡី អនុ​ប្រធាន​ផ្នែក​ប្រតិបត្តិការ​ទីផ្សារ​នៃ​ផ្សារ​មូលបត្រ​កម្ពុជាបានបញ្ជាក់​ប្រាប់ទូរទស្សន៍​រស្មីហង្សមាស​នៅថ្ងៃនេះថាផ្សារ​មូលបត្រ​កម្ពុជាបាន​ចុះ​អនុស្សរណៈ​​នៃ​ការយោគយល់​គ្នា​នេះ​ជាមួយ​​ក្រុមហ៊ុន Successco ដែល​តំណាង​ឲ្យ​សហគ្រាសប្រមាណ ៥០ ដើម្បី​ផ្តល់​ការបណ្តុះបណ្តាល​គំនិត​អាជីវកម្ម​​​​ដល់​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​នៅ​កម្ពុជា​ ដើម្បីបានប្រភពហិរញ្ញវត្ថុពីផ្សារមូលបត្រ ដែលមានការប្រាក់ទាប ប្រើប្រាស់រយៈពេលវែង​ហើយមិនចាំបាច់​មានវត្ថុបញ្ចាំ។

 

លោក ស៊ីម តារា អគ្គនាយក​ក្រុមហ៊ុន Successco បាន​ថ្លែង​ថា តាមការចុះអនុស្សារណៈយោគយល់គ្នានេះ អាចធ្វើឲ្យសហគ្រិនកម្ពុជាអាចទទូលបានជម្រើសហិរញ្ញវត្ថុថ្មីមួយបន្ថែមទៀត ក្រៅពីការយកកំចីពីធនាគារ ។

 

លោក​ថ្លែង​ថា​ សហគ្រិនដែលស្ថិតនៅក្រោមក្រុមហ៊ុននេះ នៅប្រឈមមុខនៅឡើយចំពោះបញ្ហា​រៀបចំខ្លួនដើម្បី​ចុះបញ្ជី​នៅទីផ្សារកំណើនដែលមានលក្ខណៈស្មុគស្មាញ។

សូមបញ្្ជាក់ថា អាជីវកម្ម​ខ្នាត​តូចនៅកម្ពុជា ជួបវិបត្តខ្វះប្រភពទុន ដើម្បីអភិវឌ្ឍន៍ផលិតភាពរបស់ខ្លួន ដើម្បីបង្កើនទំនិញក្នុងស្រុកប្រកូយតប្រជែងជាមួយទំនិញនាំចូល។គួររំលឹកថា កាលពី​ចុង​ឆ្នាំ​​ ២០១៥ ផ្សារមូលបត្រកម្ពុជា​បាន​បង្កើត​ទីផ្សារ​កំណើន ដើម្បី​ស្វែងរក​ការ​ទាក់ទាញ​ការចុះ​បញ្ជី​របស់សហគ្រាសធុនតូច និង មធ្យម ដោយ​ការ​បន្ទាប​តម្រូវការ​ទុន​ពី ៧ លាន​ ៥ សែនដុល្លារ​មក​នៅត្រឹម ៥០​ ​ម៉ឺន​ដុល្លារ និង​កាត់បន្ថយ​តម្រូវការ​របាយការណ៍​ហិរញ្ញវត្ថុ​ដែល​ធ្វើ​សវនកម្ម​រួច​៕

 

 

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *