ទំព័រដើម / ព័ត៌មានសំខាន់ៗ / ការនាំចេញផលិតផលវាយនភណ្ឌកម្ពុជាទៅទីផ្សារអន្តរជាតិ មានតម្លៃជាទឹកប្រាក់សរុបជាង ៧ពាន់៦រយលានដុល្លារ

ការនាំចេញផលិតផលវាយនភណ្ឌកម្ពុជាទៅទីផ្សារអន្តរជាតិ មានតម្លៃជាទឹកប្រាក់សរុបជាង ៧ពាន់៦រយលានដុល្លារ

ភ្នំពេញ៖ ការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងកម្ពុជាក្នុងឆ្នាំ២០១៧ មាន​ទំហំជាទឹកប្រាក់ជាង ៧ពាន់៦រយលានដុល្លារ កើនឡើងប្រមាណជា៤% ដែលជួយដល់ខ្ទង់ចំណូលជាតិ ។

ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានបញ្ជាក់ថា តម្លៃទឹកប្រាក់នាំចេញផលិតផលវាយនភណ្ឌ ដែលកម្ពុជា អាចសម្រេចបានប្រមាណជាង ៧ពាន់៦រយលានដុល្លារក្នុងឆ្នាំ២០១៧នេះ ដែលចំនួននេះ បានប្រែក្លាយកម្ពុជា ឲ្យក្លាយជាប្រទេសសំខាន់មួយ ក្នុងការនាំចេញផលិតផលកាត់ដេរនៅលើទីផ្សារពិភពលោក។

លើកឡើងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ របស់ក្រសួងការងារឯកឧត្តមបន្តថាគិតរហូតដល់ឆ្នាំ២០១៧នេះរោងចក្រវាយនភណ្ឌកាត់ដេរនិងផលិតស្បែកជើងនៅកម្ពុជា មានចំនួន១,១៥៤គ្រឹះស្ថានបានកើន​ឡើង៤.២៥%និងមានកម្មករនិយោជិតជាង៧៧ម៉ឺននាក់កើនឡើង៤.៤២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦។

លោក ខេន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ធ្លាប់​បាន​លើក​ឡើង​កាលពី​ចុង​ឆ្នាំ​មុន​ថាការនាំ​ចេញ​ផលិតផល​សម្លៀកបំពាក់និង​ស្បែកជើង​របស់​កម្ពុជា​ អាចនឹងមាន​អត្រា​កំណើន​ទាប​ជាង​ឆ្នាំ​ ២០១៦​ហើយ​ការ​ថមថយ​កំណើន​នៃ​ការនាំ​ចេញ​នេះ​មិនមែន​ដោយសារ​ការធ្លាក់​ចុះ​ផលិតកម្មឬ បញ្ហា​នយោបាយ​ទេប៉ុន្តែ​គឺជា​ករណី​ធម្មតា​ពេលដែល​មូលដ្ឋាន​ឧស្សាហកម្ម​កាន់តែ​ធំ​ ការប្រកួតប្រជែងច្រើន៕អត្ថបទ៖ ម៉ៅ ចរិយា

 

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *