ទំព័រដើម / ព័ត៌មានជាតិ / មន្រ្ដីសង្ឃជាន់ខ្ពស់អះអាងថា លើកទឹកចិត្តឲ្យនិស្សិតបង្កើនការសិក្សាមុខជំនាញភាសាបាលី

មន្រ្ដីសង្ឃជាន់ខ្ពស់អះអាងថា លើកទឹកចិត្តឲ្យនិស្សិតបង្កើនការសិក្សាមុខជំនាញភាសាបាលី

 

ភ្នំពេញ៖ មន្រ្ដីសង្ឃជាន់ខ្ពស់អះអាងថា លើកទឹកចិត្តឲ្យនិស្សិតបង្កើនការសិក្សាមុខជំនាញភាសាបាលី ដើម្បីចូលរួមលើកស្ទួយតម្លៃវប្បធម៌និងសាសនាខ្មែរ។

ព្រះធម្មឃោសសាចារ្យបណ្ឌិត ឃី សុវណ្ណរតនា ព្រះសាកលវិទ្យាធិការរងនៃពុទ្ធិកសាកល វិទ្យាល័យព្រះសីហនុរាជ បានមានសង្ឃដិកា នៅក្នុងពិធីការពារសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ឆ្នាំសិក្សា ២០១៧-២០១៨ កាលពីថ្ងៃទី១២ ខែមីនានេះថាការសិក្សា ឯកទេសភាសាបាលី មិនត្រឹមក្លាយទៅជាសាស្រ្ដាចារ្យប៉ុណ្ណោះទេ ប៉ុន្ដែអាចក្លាយទៅជាអ្នកសិក្សា ស្រាវជ្រាវ វាគ្មិនឯកទេសជំនាញផ្នែកភាសាបាលី ដើម្បីចងក្រងទុកជាឯកសារ សម្រាប់បណ្ដុះ បណ្ដាលដល់អ្នកជំនាន់ក្រោយៗទៀត។

ព្រះអង្គបានលើកឡើងទៀតថា បច្ចុប្បន្ននេះ សាស្រ្ដាចារ្យជំនាញភាសាបាលីនៅក្នុងពុទ្ធិក សាកលវិទ្យាល័យព្រះសីហនុរាជ គឺមានគ្រប់គ្រាន់ក្នុងការបណ្ដុះបណ្ដាលលើមុខវិជ្ជានេះ ដែលមាន សាស្រ្ដាចារ្យបានបញ្ចប់ការសិក្សាចាប់ពីកម្រិតបរិញ្ញាបត្រ រហូតដល់ថ្នាក់បណ្ឌិត ហើយបានបញ្ចប់ ការសិក្សាទាំងក្នុងស្រុក និងមកពីក្រៅប្រទេស។ ប៉ុន្ដែសាស្រ្ដាចារ្យសម្រាប់បណ្ដុះបណ្ដាលកម្រិត ពុទ្ធិកវិទ្យាល័យ អនុវិទ្យាល័យ និងបឋមសិក្សានៅទូទាំងប្រទេស នៅតែមានការខ្វះខាតផ្នែកជំនាញ ឯកទេសភាសាបាលីនេះ ដែលទាមទារការបណ្ដុះបណ្ដាលគ្រូឯកទេសភាសាបាលី ឱ្យបានច្រើនបន្ថែម ទៀត។

ឯកឧត្តម ប្លោក ផន រដ្ឋមន្រ្ដីស្ដីទីក្រសួងធម្មការ និងសាសនា បានជំរុញឱ្យសិស្ស និស្សិត ទាំងអស់ ត្រូវរក្សានូវសមិទ្ធផលទាំងអស់ដែលរាជរដ្ឋាភិបាលបានកសាង និងអភិវឌ្ឍន៍រហូត មកដល់ពេលបច្ចុប្បន្ននេះ ឱ្យបានគង់វង្សពីព្រោះបើមានសន្ដិភាព ទើបមានឱកាសបានសិក្សា ស្រាវជ្រាវគ្រប់មុខជំនាញទាំងពុទ្ធចក្រ និងអាណាចក្រ។ ប៉ុន្ដែបើប្រទេសជាតិមិនមានសុខ សន្ដិភាព ឬអសន្ដិសុខគឺគ្មានឱកាសសិក្សារៀនសូត្រ ហើយអ្វីៗទាំងអស់ ក៏ត្រូវបាត់បង់ ផងដែរ។

សូមបញ្ជាក់ថា គិតរហូតមកដល់ពេលបច្ចុប្បន្ននេះ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុ រាជ បាន បណ្ដុះបណ្ដាលធនធានមនុស្សបានចំនួន១៤ជំនាន់ហើយ ដោយមានសមណ និស្សិត-និស្សិត បញ្ចប់ថ្នាក់បរិញ្ញាបត្រចំនួន២.៥៨៥អង្គ/នាក់ ដែលសិក្សាលើឯកទេសចំនួន៦ រួមមាន ឯកទេសទស្សនវិជ្ជា ឯកទេសរដ្ឋបាលអប់រំ ឯកទេសគ្រប់គ្រង ឯកទេសអក្សរសាស្រ្ត ខ្មែរ ឯកទេសភាសាបាលី និងឯកទេសភាសាអង់គ្លេស៕អត្ថបទ៖ ប៉ូ សុផានិត

Leave a Reply

Your email address will not be published. Required fields are marked *