ទំព័រដើម / ព័ត៌មានជាតិ / ប្រធានរដ្ឋសភាកម្ពុជា និងអ្នករាយការណ៍ពិសេសUNជួបពិភាក្សាគ្នា​លើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា

ប្រធានរដ្ឋសភាកម្ពុជា និងអ្នករាយការណ៍ពិសេសUNជួបពិភាក្សាគ្នា​លើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា

ភ្នំពេញ៖ សម្តេចប្រធានរដ្ឋសភាកម្ពុជា និងអ្នករាយការណ៍ពិសេស នៃអង្គការសហ​ប្រជាជាតិបានជួប​​ពិភាក្សាដេញ​ដោលគ្នា​​លើ​​​​បញ្ហាសិទ្ធិមនុស្សនៅ​កម្ពុជាដើម្បីគាំទ្រឲ្យកម្ពុជាឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យពេញលេញ។

នៅក្រោយជំនួបរវាងសម្តេច ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងលោកស្រី លោកស្រី រ៉ូណាល់ ស្មីត ​អ្នករាយការណ៍ពិសេស នៃអង្គការសហប្រជាជាតិ ស្តីពី​សិទ្ធិមនុស្ស​ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៣មីនា ឆ្នាំ២០១៨​​នៅ​វិមាន​​រដ្ឋសភា ឯកឧត្តម ឈាង អ្នកនាំពាក្យរដ្ឋសភាបានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា នៅក្នុងជំនួបនោះ លោកស្រី រ៉ូណាល់ ស្មីត បានស្នើឲ្យរដ្ឋសភាបកស្រាយបំភ្លឺ ចំណុច ចំនួន ៣ដែលទី១ អំពីនិយមន័យនៃបទល្មើសជាក់់ស្តែង ទី២ មូល​​ហេតុនៃ​​ការធ្វើវិ​​សោធន​​កម្មច្បាប់នៅកម្ពុជា និងទី៣ការបែងចែកនូវអសនៈរបស់គណបក្សដែលត្រូវរំលាយ។

ឯកឧត្តម ឈាង វុន​​​ បញ្ជាក់ថា ក្នុងជំនួបបិទទ្វាររយៈពេល១​ម៉ោង រវាងលោកស្រី រ៉ូណាល់ ស្មីត នេះ មិនបានលើក​​ឡើងទេ ចំពោះសម្តេចប្រធានរដ្ឋសភាកម្ពុជា ព្រមទាំងសមាជិករដ្ឋសភាដែលមាន លោកជំទាវ ឃួន សុដារី  និងឯកឧត្តម ហ៊ុន ម៉ានី  ទាក់ទង​​​​​​ការ​ព្រួយបារម្មណ៍ពីបញ្ហាសិទ្ធិមនុស្ស នៅកម្ពុជានោះឡើយ។ជាមួយគ្នានេះ តំណាងUN ក៏មិនបានលើកសំណូមពរអ្វីដល់​​ស្ថាប័ននីតិ​បញ្ញាត្តិ​កម្ពុជានេះដែរ៕អត្ថបទៈ ចេម ហួត

 

Leave a Reply

Your email address will not be published. Required fields are marked *