ទំព័រដើម / ព័ត៌មានជាតិ / រាជរដ្ឋាភិបាលកម្ពុជាសម្រេចតំឡើងប្រាក់ឧបត្ថម្ភបន្ថែមប្រចាំខែដល់មន្ដ្រីមូលដ្ឋាន

រាជរដ្ឋាភិបាលកម្ពុជាសម្រេចតំឡើងប្រាក់ឧបត្ថម្ភបន្ថែមប្រចាំខែដល់មន្ដ្រីមូលដ្ឋាន

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចតំឡើងប្រាក់ឧបត្ថម្ភបន្ថែមប្រចាំខែដល់សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុ ង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្រ្តីភូមិនិងការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌដើម្បីជួយលើកស្ទួយដល់ជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើងថែមទៀត។

រាជរដ្ឋាភិបាលកម្ពុជានឹងចាប់ផ្តើមអនុវត្តផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមប្រចាំខែដល់សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុងស្រុ ក ខណ្ឌ ឃុំ សង្កាត់ មន្រ្តីភូមិនិងការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ក្រុង ស្រុកប្រមាណជិត៥ម៉ឺននាក់នៅទូទាំងប្រទេសចាប់ពីថ្ងៃទី១ខែមេសាឆ្នាំ២០១៨ខាងនេះតទៅ។

តាមអនុក្រិត្ររបស់រាជរដ្ឋាភិបាលចេញផ្សាយកាលពីថ្ងៃទី១២មីនាបានឲ្យដឹងថាប្រាក់ឧបត្ថម្ភដែលរាជរដ្ឋាភិបាលផ្តល់នៅដើមខែមេសាខាងមុខនេះគឺប្រធានក្រុមប្រឹក្សារាជធានី ខេត្ត ទទួលបានចំនួន១លាន៣៦ម៉ឺនរៀលសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ១លាន៨ម៉ឺន៥ពាន់រៀល ប្រធានក្រុមប្រឹក្សាក្រុ ង ស្រុក ខណ្ឌ ១លាន៧ម៉ឺន៥ពាន់រៀលសមាជិកក្រុមប្រឹក្សាក្រុ ង ស្រុក ខណ្ឌ ៨៦ម៉ឺនរៀល មេឃុំចៅសង្កាត់១លាន៣ម៉ឺនរៀល ជំទប់ទី១ ជំទប់ទី២ ចៅសង្កាត់រងទី១និងទី២៨០ម៉ឺនរៀល សមាជិកក្រុមប្រឹក្សាឃុំសង្កាត់៧០ម៉ឺនរៀល មេភូមិ២៥ម៉ឺនរៀល អនុប្រធានភូមិ២០ម៉ឺនរៀល សមាជិកភូមិ១៨ម៉ឺនរៀល ប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីខេត្តក្រុង១លាន៣៦ម៉ឺនរៀល អនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីខេត្ត១លាន៨ម៉ឺន៥ពាន់រៀលប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ១លាន៧ម៉ឺន៥ពាន់រៀល ប្រធានផ្នែកការិយាល័យប្រជាពលរដ្ឋរាជធានីខេត្តក្រុង៥៤ម៉ឺនរៀល អនុប្រធានផ្នែកការិយាល័យប្រជាពលរដ្ឋរាជធានីខេត្តក្រុង៥២ម៉ឺនរៀល។

លោក តាន់ ណាវិន ចៅសង្កាត់ទឹកថ្លាបានប្រាប់ទូរទស្សរស្មីហង្សមាសនៅព្រឹកថ្ងៃទី១៣មីនាដោយសំដែងនូវក្តីរំភើបយ៉ាងខ្លាំងពេលដែលរាជរដ្ឋាភិបាលបានតំឡើងប្រាក់ឧបត្ថម្ភបន្ថែមប្រចាំខែនេះពី៥៦ម៉ឺននាក់ដល់១លាន៣ម៉ឺនរៀល  សម្រាប់មេឃុំចៅសង្កាត់ព្រោះបានជួយដោះស្រាយដល់ជីវ ភាពប្រចាំថ្ងៃបានកាន់តែល្អប្រសើរថែមទៀតក៏ដូចជាជំរុញឲ្យក្រុមប្រឹក្សាឃុំសង្កាត់កាន់តែមានទឹកចិត្តក្នុងការបំពេញការងារជួនដល់ប្រជាពលរដ្ឋឲ្យកាន់តែសកម្មថែមទៀត ។

កញ្ញា សុខ វិសុធា ប្រធានការិយាល័យក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិបានប្រាប់ទូរទស្សរស្មីហង្សមាសនៅព្រឹកថ្ងៃទី១៣មីនាដែរថាបច្ចុន្ននេះមានសមាជិក ក្រុមប្រឹក្សារាជធានី ខេត្ត ចំនួន៣៩៣នាក់សមាជិកក្រុមប្រឹក្សាស្រុកខណ្ឌ២៩៣១នាក់ ក្រុមប្រឹក្សាឃុំសង្កាត់ជាង១១០០០នាក់និងប្រធានភូមិជាង១៤០០០នាក់៕អត្ថបទ យ៉ែមសុជាតា

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *