ទំព័រដើម / ព័ត៌មានជាតិ / ក្រសួងពាណិជ្ជកម្មចាប់ផ្តើមអនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចដើម្បីបង្កើន ប្រាក់ចំណូលប្រជាកសិករ

ក្រសួងពាណិជ្ជកម្មចាប់ផ្តើមអនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចដើម្បីបង្កើន ប្រាក់ចំណូលប្រជាកសិករ

ភ្នំពេញ៖      ក្រសួងពាណិជ្ជកម្មចាប់ផ្តើមអនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ដោយ​ផ្តោតលើផលិតផលកសិកម្មចំនួន៥ប្រភេទដើម្បីជួយបង្កើនប្រាក់ចំណូលនិងលើកកម្ពស់ជីវភាពរបស់កសិករ។

          មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានអៈអាងថា គម្រោងជំរុញទីផ្សារសម្រាប់​កសិកម្ម​ខ្នាតតូច នេះបានធ្វើឡើងដោយចង់ក្រងប្រជាកសិករក្នុងខេត្តគោលដៅដើម្បី បង្កើតជាខ្សែសង្វាក់តម្លៃ រួមទំាងផលិតកសិកម្មដែលមានតម្រូវការទីផ្សារ ដូចជា បន្ថែដែល គ្មានសារធាតុគីមី  មាន់ស្រែ ដំណាំស្រូវដែលមានគុណភាពខ្ពស់ ដំណាំដំឡូងមី និងសូត្រ ឆៅ ជាដើម។

លោកជំទាវតឹក រ៉េតកំរង រដ្ឋលេខាធិការពាណិជ្ជកម្មបានអៈអាងថា គម្រោងនេះគឺជានិមិត្តរូបថ្មី នៃយុទ្ធសាស្រ្តឆ្ពោះទៅរកការបង្កើនប្រាក់ចំណូលសម្រាប់កសិករកម្ពុជា ដូចជា កសិករទីទាល់ ក្រ យុវជន ដោយផ្សារភ្ជាប់ផលិតកម្មកសិកម្ម ជាមួយនឹងកសិធុរកិច្ចនិងទីផ្សារលក់ផលិតផល ឈ្មួញ និងរោងចក្រកែច្នៃប្រចាំប្រទេសនិងតំបន់នីមួ យៗ។

លោកជំទាវ បានបញ្ជាក់ថា ក្រុមអ្នកជំនាញបានចុះទៅបណ្តុះបណ្តាលបច្ចេកទេសនានានៃ​ការ​ចិញ្ចឹម និង​ការដំាដំណាំនៃផលិតផលគោលដៅទំាង៥ប្រភេទនេះដល់កសិករ ដើម្បី​អោយ​ការផលិតឆ្លើយតបនឹងតម្រូវការទីផ្សារទំាងការផ្តល់ទុនសម្រាប់ប្រកបមុខរបរកសិកម្មខ្នាតតូចនេះជា ដើម។

លោកអួន សុផល សមាជិកក្រុមបណ្តាញកសិករធម្មជាតិនៅខេត្តកំពតបានអៈអាងថា គម្រោងជំរុញ ទីផ្សារសម្រាមកសិកម្មខា្នតតូចនេះ នឹងជួយឲ្យប្រជាកសិករផលិតដំណាំកសិកម្មរបស់ខ្លួន មានទីផ្សារលក់ចេញ មិនសល់ និងមិនខាត់បង់ប្រាក់កាសជាដើម។

លោកជំរុញអោយរាជរដ្ឋាភិបាលពង្រីកគម្រោងនេះឲ្យបានទូទំាងប្រទេស ដើម្បីអោយប្រជា កសិករគ្រប់គ្នាទទួលបានផលប្រយោជន៍ពីគម្រោងនេះដូចៗគ្នា ខណៈដែលបច្ចុប្បន្នប្រជា កសិករនៅជួបការលំបាកក្នុងការលក់ចេញផលិតកផលកសិកម្មរបស់ខ្លួននៅពេលផលិតបាន គ្មានទីផ្សារ តម្លៃកំណត់តែនៅលើមាត់របស់ឈ្មួញស្រេចតែចិត្ត ដែលធ្វើឲ្យកសិករបាកទឹកចិត្ត ក្នុងការផលិត។

សូមបញ្ជាក់ថា គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចនេះគឺជាការអនុវត្តរួមគ្នារវាង​ក្រសួង​ពាណិជ្ជ​កម្ម និងអង្គការអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម ដែលមានទឹកប្រាក់ជាង​៤៥លានដុល្លាហើយ គ្រោងនឹងបញ្ចប់គម្រោងនៅចុងឆ្នាំ២០២៣ខាងមុខនេះ៕អត្ថបទ សិរី រាជ​ 

Leave a Reply

Your email address will not be published. Required fields are marked *