ទំព័រដើម / ព័ត៌មានជាតិ / សម្ដេចហ៊ុនសែនអះអាងថាកម្ពុជាត្រូវការមិត្តភក្តិបរទេសដើម្បីសហប្រតិបត្តិការ ប៉ុន្តែមិនត្រូវការបង្គាប់បញ្ជាឡើយ

សម្ដេចហ៊ុនសែនអះអាងថាកម្ពុជាត្រូវការមិត្តភក្តិបរទេសដើម្បីសហប្រតិបត្តិការ ប៉ុន្តែមិនត្រូវការបង្គាប់បញ្ជាឡើយ

ភ្នំពេញ៖នាយករដ្ឋមន្ត្រីកម្ពុជាបានអះអាងថាកម្ពុជាត្រូវការមិត្តភក្តិបរទេស ដើម្បីធ្វើជាដៃក្នុង កិច្ចសហប្រតិបត្តិការ  ប៉ុន្តែ​មិន​ត្រូវការការ​បង្គាប់​បញ្ជា​ពីសំ​ណាក់បរទេសណាមួយនោះឡើយ ដោយកម្ពុជាអាចធ្វើជាម្ចាស់ការលើជោគវាសនាលើ​ប្រទេសរបស់​ខ្លួនដោយខ្លួនឯងបាន។

សម្តេច​តេ​ជោ​ហ៊ុន  សែន​នាយករដ្ឋមន្ត្រីកម្ពុជា​  បានលើកឡើងថា ដោយសារតែ​មាន​ការលូក​ដៃពីបរទេស បាន​ធ្វើឲ្យ ​​ប្រទេស​មួយ​ចំ​នួន  នៅមជ្ឈឹមបូព៌ា ដូចជា​ លីប៊ី  ស៊ីរី  អៀរ៉ាក់  ម៉ាលី ជាដើម ​កំពុងកើតមានសង្គ្រាម ហែកហួរ បង្ករ ឲ្យ​បាត់​​​បង់​អាយុ​ជីវិតមនុស្សយ៉ាងច្រើន នៃប្រជាជនប្រទេសទាំងនោះ   គឺមិនមានបរទេសណាមកស្លាប់​ជាមួយ​ឡើយ ។

នៅក្នុងពិធីសម្ពោធដាក់​ឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ១ ប្រវែង៤គីឡូម៉ែត្រ ពីទីប្រ​ជុំ​ជន គល់​ស្ពាន​ព្រះមុនីវង្ស ក្នុងសង្កាត់​វាលស្បូវ ខណ្ឌច្បារ​អំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣  មីនា នេះ  សម្តេចបាន​ប្រកាស​ថាមិនត្រូវឲ្យមាន បទពិសោធន៍ ដែលកើតមាននៅតាមបណ្តាប្រទេសទាំងនោះឲ្យកើត​មាន​នៅ​កម្ពុជាបានឡើយ ។

សម្ដេចហ៊ុនសែនបានបន្ដថា៖កម្ពុជាត្រូវតែធ្វើម្ចាស់លើប្រទេសរបស់ខ្លួន។កម្ពុជាត្រូវការជំនួយពីមិត្តភក្តិ  ត្រូវការភាពជាដៃគូរជា​មួយមិត្តភក្តិ ​​ត្រូវការសហប្រតិបត្តិការជាមួយមិត្តភក្តិ ​​​តែកត្តាសម្រេច កំណត់គឺប្រជាជនកម្ពុជាខ្លួនឯងប៉ុណ្ណោះ   គ្មានអ្នកណាស្លាប់ជាមួយយើងនោះទេ។​បទពិសោធន៍បានប្រាប់យើងយ៉ាងដូច្នេះ​។ឥឡូវបទពិសោធន៍នៅអ៊ឺរ៉ាក់  នៅ​ស៊ីរី នៅលីប៊ី  នៅស៊ូដង់ ​​នៅអាព្រិកកណ្តាល  នៅម៉ាលី ខ្មែរត្រូវតែធ្វើជាម្ចាស់លើជោគវាសនារបស់ខ្មែរ  មិនត្រុូ ទោទន់តាមរបៀបបង្ខំរបស់អ្នកណាមួយនោះទេ ដេ្ឋអធិបតេយ្យគឺដូច្នេះ។)​

ជាមួយនិងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ១នេះ សម្តេចតេជោហ៊ុន សែន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានដើរតួនាទីផ្តល់ជំនួយនាំមុខគេ  ​ហើយឥឡូវ ជប៉ុន ក៍នៅ​បានបន្តផ្តល់ជំនួយដល់ការ​អភិ​វឌ្ឍ​របស់​កម្ពុជាជាបន្តទៀតលើគម្រោងជាច្រើន ​មិនមែនគ្រាន់តែជា​គម្រោងសម្រាប់​កសាងផ្លូវជាតិលេខ​៥ប៉ុណ្ណោះ​ទេ   ប៉ុន្តែនៅមានគម្រោងនានាជាច្រើនទៀត​ដែលជប៉ុន ​បានបន្តជួយដល់​កម្ពុជា​បន្ត​ទៀត​ ​​​រួមមានវិស័យអប់រំ ​វិស័យ​សុខុ​មាលភាព វិស័យទឹកស្អាត ប្រព័ន្ធលូទឹក  និងប្រព័ន្ធធារាសាស្ត្រ ដែលជា​តម្រវ​ការរបស់ប្រជាជន​។

សម្តេចបានគូសបញ្ជាក់ថាផ្លូវនេះ មិនត្រឹមតែផ្តល់សារៈ​សំខាន់​សម្រាប់បញ្ហាដាច់ដោយឡែករបស់កម្ពុជាប៉ុណ្ណោះទេ ក៍​ប៉ុន្តែគឺជាការតភ្ជាប់រវាងតំបន់អាស៊ាន  ដែលហៅ​ថាអាស៊ាន​ទី១ ឬរបៀងខាងត្បូងសម្រាប់ការតភ្ជាប់​រវាងកម្ពុជា​ទៅ​វៀត​​​ណាម​និងកម្ពុជាទៅថៃ។ជាមួយគ្នានេះ ជប៉ុន​ក៍​នៅ​​មានគម្រោងជាច្រើនទៀតគឺគម្រោងបើកការដ្ឋាន​កសាង​កំណាត់​​ផ្លូវជាតិលេខ៥ ក្នុងចន្លោះពីបាត់ដំបងទៅស៊ីសុផុន និងមួយ​ទៀត​ពីព្រែកក្តាមទៅធ្លារម្អម ដែលបាន តភ្ជាប់ក្នុងបណ្តាញ​គមនាគមន៍ដឹក​ជញ្ជូនក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ  ប៉ុន្តែបានជួយ ​បំរើដល់​ការផ្លាស់​ប្តូរទំនិញ ទាំងនៅក្នុងក្រប​ខណ្ឌ​មហាអនុតំបន់មេគង្គផង  ហើយក៍ស្ថិតនៅក្នុង​ក្របខណ្ឌ​អាស៊ាន​ហាយ​វ៉េផងដែរ។

សម្តេចក៍បាន ជំរាបជូន ដែរថា ចាប់ពី ពេលនេះ ទៅ កម្ពុជា អាច ​មានសមត្ថភាព​ក្នុងការប្រើ​ប្រាស់​ទុន​របស់​ជាតិ​ដោយផ្ទាល់​ក្នុងការកសាងស្ពានឆ្លង​កាត់​ទន្លេបានហើយ  ដោយ​សម្តេចបានបង្ហាញពីសមិទ្ធផលជាក់ស្តែងគឺ ស្ពាន កំពង់​ត្រុំ ឆ្លងកាត់រវាងក្រុងកំពង់ចាម ទៅ កោះប៉ែន ដែល​នឹង​ត្រូវ​សម្ពោធដាក់ឲ្យប្រើ​ប្រាស់​នាថ្ងៃស្អែកនេះ។

សម្ដេចបានបន្ថែមថា៖ថ្ងៃស្អែកខ្ញុំនឹងទៅសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពាន ឆ្លងកាត់ដៃទន្លេមួយដែលមាន​ប្រវែងលើស​ពី៧០០ម៉ែត្រ​។ ដែលអាចនិយាយបានថា ស្អែកនេះខ្ញុំប្រកាសថា ​… បទពិសោធន៍​មួយ​នេះ ក៍អាចចង្អុលបានថាថ្ងៃក្រោយ ​​យើងត្រូវសន្សំលុយ សន្សំកាក់  ​រួចហើយធ្វើស្បានឆ្លងកាត់ត្រឹម១៥លាន​២០​លាន យើងនាំគ្នាធ្វើ  ។​​នេះជាការបង្កើនសមត្ថភាពដើម្បីការរីកលូតលាស់  ដូនតាយើងធ្វើអង្គរវត្តមាន រឿងអីយើងធ្វើ​ស្ពានមិនបាន បញ្ហាស្ថិតនៅត្រង់ការខិតខំរបស់យើង។)

​  ទាក់ទងនិងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ១ ​ប្រវែង ៤គីឡូម៉ែត្រស្ថិតក្នុងខណ្ធច្បារអំពៅនេះ   ឯ.ឧស៊ុន ច័ន្ទ​ថុល  ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានឲ្យដឹងថា   បានចំណាយទឹកប្រាក់កសាង​សរុបប្រមាណ​ជាង​​២៣លាន​ដុល្លារអាមេរិក  ក្នុងនោះជំនួយពីរដ្ឋាភិបាលជប់ុន  ប្រមាណ១៦ លានដុល្លារ និង ថវិការបដិភាព​របស់​រាជរដ្ឋាភិបាល​សម្រាប់ដោះស្រាយផលប៉ះពាល់  ប្រមាណជិត៨លានដុល្លារអាមេរិក។

ឯ.ឧ ទេសរដ្ឋមន្ត្រី បានឲ្យ ដឹងថា    កំណាត់ផ្លូវជាតិលេខ១ ដំណាក់កាលទី៤នេះ គឺជាដំណាក់កាលចុងក្រោយ​នៃ​គម្រោងធ្វើឲ្យប្រសើរឡើង កំណាត់​ផ្លូវជាតិលេខ១ ពីភ្នំពេញ-អ្នកលឿង មានប្រវែង សរុប ជាង៥៥ គ.ម ដែល

ជាផ្លូវប្រវត្តិសាស្រ្ត យុទ្ធសាស្រ្ត និងជាផ្លូវសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ទេសចរណ៍ដ៏ធំ របស់​ព្រះរាជាណាចក្រ​កម្ពុជា ហើយផ្លូវជាតិលេខ១នេះ គឺជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េ(AH1) រត់កាត់តំបន់​ទំនាប​នៃមហាអនុតំ​បន់​មេគង្គ (GMS) (បាងកក-ភ្នំពេញ-វង់តាវ)ឮដែលនឹងផ្តល់សារៈសំខាន់យ៉ាងខ្លាំងក្នុង​ការ​បម្រើឱ្យ​កិច្ចសហប្រតិបត្តិកា​​រ​ការប្រកួតប្រជែង ការរួមគ្នារស់នៅជាសហគមន៍ ការតភ្ជាប់ ការធ្វើសមាហរណកម្មតំបន់ និង​សកលភាវូបនីយកម្ម ពិសេស​ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ការផ្គត់ផ្គង់ភស្តុភារ លំហូរពាណិជ្ជកម្ម និងទេស​ចរណ៍​ជាតិ-អន្តរជាតិ ដែលឆ្លង​កាត់តាមច្រកទ្វារ អន្តរជាតិនានា របស់កម្ពុជា ៕

(អត្ថបទប្រាក់   សុវណ្ណតារា ​​រូបភាព អ៊ុក  ប៊ុនរ៉ា)

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *