ទំព័រដើម / សន្តិសុខសង្គម / សប្បុរសជនជនជាតិអាមេរិចបន្តជួយឧបត្ថម្ភថវិកាដល់សហគមន៍នេសាទ

សប្បុរសជនជនជាតិអាមេរិចបន្តជួយឧបត្ថម្ភថវិកាដល់សហគមន៍នេសាទ

 

ខេត្តកំពង់ឆ្នាំង៖ លោក សោម ភិរុណ នាយខណ្ឌរដ្ឋបាលជលផល បានថ្លែងអោយដឹងថា៖ កន្លងទៅក្រុមសប្បុរសជនសហរដ្ឋអាមេរិច ដែលមានលោក JAI  HASTIN ជាតំណាងបានជួយឧបត្ថម្ភថវិកា ដល់សហគមន៍នេសាទក្នុងខេត្តកំពង់ឆ្នាំងតាំងពីឆ្នាំ២០១១មកចំនួន៦៨លានរៀលហើយ ឥឡូវនេះក្នុងឆ្នាំ២០១៨លោកបានបន្តជួយដល់សមគមន៍ទាំង១០នូវទឹកប្រាក់ចំនួន៥លានរៀលថែមទៀត។ លោក សោម ភិរុណ បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ នៅក្នុងកិច្ចប្រជុំជាមួយសហគមន៍នេសាទទាំង១០ នៅក្នុងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដែលជាគោលដៅរបស់សប្បុរសជនសហរដ្ឋអាមេរិចបានជួយឧបត្ថម្ភ និងគាំទ្រកន្លងមក។

.         លោក សោម ភិរុណ បានបន្តអោយដឹងថា៖ នៅក្នុងខេត្តកំពង់ឆ្នាំងបច្ចុប្បន្នមានសហគមន៍នេសា  ទសរុបចំនួន៦៣សហគមន៍ ដោយឡែកសប្បុរជនសហរដ្ឋអាមេរិចបានជួយឧបត្ថម្ភគាំទ្រចំនួន១០សហគមន៍ដែលមានលក្ខណៈសម្បត្តិក្នុងការគ្រងគ្រងនិងដឹកនាំសហគមន៍បានល្អ។

បច្ចុប្បន្នទុនដែផ្តល់អោយសហគមន៍ទាំង១០នេះ បានកើនប្រាក់ចំណូលជាង៦២លានរៀលនៅក្នុងសមាគមន៍ ដែលបានធ្វើឲ្យប្រសើរឡើងក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍។ ជាក់ស្តែងនៅក្នុងឆ្នាំ២០១៧កន្លងមកនេះ ខណ្ឌ័រដ្ឋបាលជលផល បានសហការជាមួយសហគមន៍ដាំកូណឈើព្រៃលិចទឹកបានចំនួន ៧.៧០០ដើម លើផ្ទៃដីចំនួន១១ហិកតា  នៅក្នុងស្រុករលាប្អៀរ ស្រុកកំពង់ត្រឡាច និងស្រុកបរិបូណ៌ ដែលមានអ្នកចូលរួមដាំ ចំនួន៩៩៨នាក់។

នៅក្នុងពិធីប្រជុំនេះ លោក JAI  HASTIN ជាតំណាងអោយសប្បុរសជនសហរដ្ឋអាមេរិកបានថ្លែងអោយដឹងថា៖ លោកមានអាយុ៧១ឆ្នាំ និងបានចូលនិវត្តន៍ហើយ លោកនិងមានឱកាសច្រើចុះមកស្វែងយល់និងជួយសហគមន៍នេសាទកម្ពុជា នៅក្នុងខេត្តកំពង់ឆ្នាំង។

លោកបានបញ្ជាក់ថា៖ ថវិកាដែលលោកបន្តជួយសហគមន៍នេសាទទាំង១០នៅក្នុងឆ្នាំ២០១៨នេះ មានចំនួនសរុប៥លានរៀល ដោយនៅក្នុង១សហគមន៍ទទួលបាន៥០ម៉ឺនរៀល ។ ចំពោះថវិកាទាំងអស់នេះ ក៏ដូចពីមុនៗមក គឺលោកបានមកពីមិត្ត ភ័ក្ររបស់លោកដែលចូលនិវត្តន៍ គឺនៅពេលលោកទៅពិសារកាហ្វេ បានអំពាវនាវដល់មិត្តភ័ក្រគាត់អោយជួយស​ហគមន៍នេសាទកម្ពុជា។

ជាក់ស្តែងពួកគេជាច្រើនាក់បានជួយតាមលទ្ធភាពជាក់ស្តែង ដែលខ្លះចូល៥០ដុល្លា ខ្លះ១០០ដុល្លា ហើយប្រមែប្រមូលលុយទាំងអស់នេះក៏បានមកដល់ដៃសហគមន៍នេសាទក្នុងខេត្តកំពង់ឆ្នាំង លោកសប្បាយចិត្ត និងរំភើបណាស់នៅពេលបានដឹងថា សហគមន៍ទាំងអស់បានប្រើប្រាស់លុយនេះចំគោលដៅ ដើម្បីលើកតម្កើងជីវភាពរបស់សមាជិក តាមរយះកម្ចីចងការប្រាក់បង្កើនមុខរបរនៅក្នុងមូលដ្ឋាន និងបង្កើនប្រភពប្រាក់ទុននៅក្នុងសហគមន៍អោយបានច្រើន។

លោក ឈឹម ឈឿន ប្រធានសហគមន៍នេសាទកន្លែងភេ នៅក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរបានអោយដឹងថា ៖ ប្រាក់ដែលបានពីជំនួយរបស់សប្បុរ សជនសហគមន៍បានបង្វិលអោយសមាជិកសហគមន៍ខ្ចីបង្កបង្កើនផល បង្កើនុខរបរ ហើយការប្រាក់ដែលបានមក យើងយកមកចំណាយបំរើការងារជូនសហគមន៍ ដែលមកដល់ពេលនេះសហគមន៍លោកមានប្រាក់សំរាប់ចំណាយជាង៥លានរៀលតំកល់ទុកក្នុងសហគមន៍ ។

នៅក្នុងកម្មវិធីនេះ លោក សោម ភិរុណ ក៏បានថ្លែងអំណរគុណផងដែរ ដល់លោក សប្បុរសជនអាមេរិច ដែលបានគាំទ្រជួយដល់សហគមន៍កន្លងមក ហើយលោកក៏សុំស្នើដល់សប្បុរសជនអាមេរិចមេត្តាបន្តជួយដល់សហគមន៍ផ្សេងៗទៀត ដើម្បីរួមធ្វើអោយប្រសើរឡើងក្នុងការអភិវឌ្ឍន៍សហគមន៍នេសាទអោយមាននិរន្តរភាព ទាំងពេលប្ចុប្បន្ននិងតទៅអនាគត ៕  ( ឈៀង ថារិទ្ធ )

Leave a Reply

Your email address will not be published. Required fields are marked *