ទំព័រដើម / សន្តិសុខសង្គម / តុលាការការកោះហៅនគរបាល មន្រ្តីក្រសួងពាណិជ្ជកម្ម យោធា និងបក្ខពួក២នាក់ចូលឆ្លើយសង្ស័យឆបោកនិងចេញសែកស្អុយជិត៤ម៉ឺនដុល្លារ

តុលាការការកោះហៅនគរបាល មន្រ្តីក្រសួងពាណិជ្ជកម្ម យោធា និងបក្ខពួក២នាក់ចូលឆ្លើយសង្ស័យឆបោកនិងចេញសែកស្អុយជិត៤ម៉ឺនដុល្លារ

ភ្នំពេញ៖ បើយោងតាមប្រភពពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថាកាល ពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ម្សិលមិញ លោកព្រះរាជអាជ្ញារង សឿន មុនីរ័ត្ន បានសាកសួរ មនុស្សប្រុសស្រីចំនួន ០៥នាក់ ពាក់​ព័ន្ធ សំណុំរឿង ឆបោក និងចេញ សែកគ្មានសាច់ប្រាក់ ជិត៤ម៉ឺនដុល្លារ។

យោងតាមដីកាបញ្ជាក់ថា លោក សឿន មុនីរ័ត្ន ជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសាកសួរជនសង្ស័យចំនួន ០៥នាក់រួមមាន៖ ទី១​ឈ្មោះ  សេង សុទ្ធី ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបរ នគរបាល ទីលំនៅផ្ទះលេខ៥៣E0E1E2 ផ្លូវ១៣ ក្រុម៧ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ជាឪពុក)។

ទី២ឈ្មោះ អេង សុខនារី ភេទស្រី អាយុ ៥០ឆ្នាំ មុខរបរ មន្ត្រីក្រសួងពាណិជ្ជកម្ម ទីលំនៅផ្ទះលេខ៥៣E0E1E2 ផ្លូវ១៣ ក្រុម៧ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ជាម្តាយ) ។

ទី៣ឈ្មោះ សេង ឬទ្ធិសក្តិ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ មន្ត្រីយោធា ទីលំនៅផ្ទះលេខ៥៣E0E1E2 ផ្លូវ១៣ ក្រុម៧ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ជាកូន) ។
ទី៤ ឈ្មោះយស រតនា ភេទប្រុស អាយុ ២៧ឆ្នាំ ទីលំនៅផ្ទះលេខ ៤០E0 ផ្លូវ២៤២ ភូមិ៧ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ជាបក្ខពួក)។
និងទី៥.ឈ្មោះ មាស បញ្ញាបណ្ឌិត ភេទប្រុស អាយុ ២៦ឆ្នាំ ទីលំនៅផ្ទះលេខ១៨ ផ្លូវលំ ក្រុម៧ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ជាបក្ខពួក)។

មន្ត្រីដដែលបានបន្ថែមថា លោក សឿន មុនីរ័ត្ន បានចេញដីកាកោះហៅ ជនសង្ស័យទាំង ០៥នាក់ខាងលើ ឱ្យចូលបំភ្លឺនេះ តបតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ដោយបានប្តឹងចោទប្រកាន់ជនសង្ស័យទាំងអស់នោះ ពីបទ ឆបោក និងចេញសែកគ្មានសាច់ប្រាក់។

ពាក្យបណ្តឹងរបស់ជនរងគ្រោះ បានរៀបរាប់ថា កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧
ក្រុមជនសង្ស័យ បានទៅខ្ចីប្រាក់ខ្លួន ចំនួន ៣៨,៥២៤ ដុល្លារសហរដ្ឋអាមេរិក។

នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ ក្រុមជនសង្ស័យបាន យកសែករបស់ធនាគារ ABA មួយសន្លឹកឱ្យខ្លួន មានទឹកប្រាក់ចំនួន ១៧,០០០ ដុល្លារសហរដ្ឋអាមេរិក និងនៅថ្ងៃ​ទី១៨ ខែសីហា ឆ្នាំ២០១៧ ពួកគេបានប្រគល់សែករបស់នធនាគារ ABA ដដែលមួយសន្លឹកទៀត ទឹកប្រាក់ ២១,៥៤២ ដុល្លារសហរដ្ឋអាមេរិក។

នៅថ្ងៃកំណត់បើកប្រាក់ទី១២ ខែកញ្ញា ឆ្នាំ២០១៨ ស្រាប់តែធនាគារបញ្ជាក់ថា សែកនោះគ្មានសាច់ប្រាក់ក្នុងគណនីនោះទេ។

ដោយសារតែក្រុមជនសង្ស័យបានគេចវេស មិនព្រមសងប្រាក់កខ្លួនវិញ ទើបដើមបណ្តឹងសម្រេចចិត្តដាក់ពាក្យប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញឱ្យជួយរកយុត្តិធម៌​តែម្តងទៅ។

ទោះជាយ៉ាងណា បើយោងតាមការបញ្ជាក់របស់ មន្ត្រីតុលាការ ដដែលបានឱ្យដឹងទៀត​ថា សំណុំរឿងនេះ លោក សឿន មុនីរ័ត្ន ជាតំណាងអយ្យការនៅមិនទាន់សម្រេច​ចោទប្រកាន់លើជនសង្ស័យទាំង៥នាក់ខាងលើ នៅឡើយទេ ព្រោះតែ មានអ្នកជួយអន្តរាគមន៍ សម្របសម្រួលគ្នាដើម្បីឱ្យបញ្ចប់សំណុំរឿងនៅក្រៅប្រព័ន្ធតុលាការ។

អ្នកសារព័ត៌មានមិនអាចទាក់ទងចុងចម្លើយដើម្យីពន្យល់ករណីចោទប្រកាន់និងចំពោះការចូលទៅបំភ្លឺតុលាការបាននៅឡើយទេ៕កែវឈីម

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *