ទំព័រដើម / កីឡា / Venus Williams ទម្លាក់បងស្រីបង្កើត Serena Williams ចេញពីកម្មវិធី Indian Wells

Venus Williams ទម្លាក់បងស្រីបង្កើត Serena Williams ចេញពីកម្មវិធី Indian Wells

វាយកូនបាល់ ៖​ កីឡាការិនី Venus Williams បានទម្លាក់បងស្រីបង្កើតរបស់ខ្លួន គឺកីឡាការិនី Serena Williams ឲ្យខ្ទាតចេញពីកម្មវិធីវាយកូនបាល់ BNP Paribas Open ត្រឹមជុំទី៣កាលពីថ្ងៃអង្គារ ម្សិលមិញនៅលើទឹកដីសហរដ្ឋអាមេរិក។

ក្នុងការប្រកួតនេះ Venus Williams បានយកឈ្នះបងស្រីក្នុងពិន្ទុ២សីតទល់នឹង០ ពោល​គឺ ៦-៣ និង ៦-៤ នៅលើទីលាន Indian Wells Tennis Garden រដ្ឋកាលីហ្វ័រនីញ៉ា ហើយ ​តាមរយៈជ័យជម្នះនេះនាំឲ្យ Venus Williams ឡើងទៅជួបកីឡាការិនី Anastasija Sevastova នៅវគ្គ១៦នាក់ចុងក្រោយ។

សូមបញ្ជាក់ថា ទាំងលើកនេះ គឺជាលើកទី២៩ហើយដែលបងប្អូនស្រីត្រកូល Williams ប៉ះគ្នាក្នុងពិភពវាយកូនបាល់ ក្នុងនោះបងស្រី Serena Williams ឈ្នះ១៧លើក និងប្អូនស្រី Venus Williams ឈ្នះ១២ដង៕

Leave a Reply

Your email address will not be published. Required fields are marked *