ទំព័រដើម / តុលាការ / តុលាការកំពូលតម្កល់សំណុំរឿងលោក ស៊ុត ឌីណា អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង ពាក់ព័ន្ធករណីខុសនីតិវិធី

តុលាការកំពូលតម្កល់សំណុំរឿងលោក ស៊ុត ឌីណា អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង ពាក់ព័ន្ធករណីខុសនីតិវិធី

ភ្នំពេញ៖លោកជំទោវ គីម សត្ថាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការ​កំពូលនិងតំណាងមហាអយ្យការ​លោក ចាន់ តារារស្មី នៅព្រឹកថ្ងៃទី១៤ខែមីនាឆ្នាំ២០១៨​នេះបានប្រកាសសាដីកាតម្កល់​សាដីកាសា​លា​ឧទ្ធរណ៍ទុក្ខជាបានការដដែល​លើសំណុំរឿងលោក ស៊ុត ឌីណា អតីតឯកអគ្គរាជទូត​កម្ពុជាប្រចាំ​ប្រទេស​កូរ៉េខាងត្បូង ពាក់ព័ន្ធករណីខុសនីតិវិធី។

ពាក់ព័ន្ធករណីនេះដែល ដោយសារជនជាប់ចោទ ស៊ុត ឌីណា មិនបានធ្វើលិខិត​ផ្ទេរ​សិទិ្ធឲ្យ​មេធាវីដើម្បី​ពឹង​ពាក់  ទើបសាលាឧទ្ធរណ៍សម្រេចមិនចាត់ការបណ្តឹងរបស់លោក​ ស៊ុត ឌីណា ដោយសំអាង​ថាបណ្តឹង​នេះ​ធ្វើឡើងខុសនីតិវិធីច្បាប់។

សូមជម្រាបថាលោក កោ វ ណ្ឌី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ​ទី០១ធ្នូឆ្នាំ​២០១៦បាន ប្រកាសសាលក្រមផ្តន្ទាទោសលោក ស៊ុត ឌី ណា អតីត ឯកអគ្គរាជទូត ប្រចាំប្រទេស កូរ៉េខាងត្បូង ដាក់ពន្ធនាគារកំណត់៥ឆ្នាំ និង ពិន័យជាប្រាក់ចូលថវិការដ្ឋចំនួន១០លានរៀល ។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី០៤វិច្ឆិកា លោក កោ វ ណ្ឌី ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូង​រាជធានីភ្នំពេញ បានលើកយកសំណុំរឿង អតីតឯកអគ្គរាជទូតប្រចាំប្រទេស កូរ៉េខាងត្បូង មកធ្វើការ​ជំនុំជម្រះលើអង្គសេចក្ដីពាក់ព័ន្ធ ទៅ នឹងអំពើពុករលួយ ។

ជនត្រូវចោទក្នុងសំណុំរឿងឈ្មោះ ស៊ុត ឌីណា ភេទប្រុស អាយុ៤៥ ឆ្នាំ ត្រូវបានអយ្យការអមសាលា​ដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ ពីបទ រំលោភអំណាច បទបញ្ញត្តិ ដែលមានចែងក្នុងមាត្រា ៣៥ ស្តីពីច្បាប់ប្រឆាំងអំពើពុករលួយ និងបទ ការកេង យកផលប្រយោជន៍ ដោយ ខុសច្បាប់ បទបញ្ញត្តិ ដែលមានចែងក្នុងមាត្រា៥៩៧ និង ៥៩៨ នៃ ក្រមព្រហ្មទណ្ឌ។

គួរបញ្ជាក់បន្តទៀតថា លោក ស៊ុត ឌីណា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ACU ​ចាប់ខ្លួន​កាលពី​ថ្ងៃទី៤ មេសា ២០១៦ ខៈណៈពេលរូបលោកបានវិលត្រឡប់មកពីប្រទេសកូរ៉េខាងត្បូង ចូលមកប្រទេស​កម្ពុជា៕ប៊ុនឡេង

 

Leave a Reply

Your email address will not be published. Required fields are marked *