ទំព័រដើម / កីឡា / រវាងអ្នកមានបុណ្យ និងតោខៀវ មានតែមួយប៉ុណ្ណោះ ដែលបានឆ្លងទៅវគ្គបន្ត

រវាងអ្នកមានបុណ្យ និងតោខៀវ មានតែមួយប៉ុណ្ណោះ ដែលបានឆ្លងទៅវគ្គបន្ត

បាល់ទាត់ ៖ បន្ទាប់ពីការប្រកួត ដែលលទ្ធផលចុងក្រោយធ្វើឲ្យក្រុមអង់គ្លេស Manchester United ធ្លាក់ពីក្របខ័ណ្ឌអឺរ៉ុប UEFA Champions League ដោយសារក្រុមអេស្ប៉ាញ Sevilla នោះ ក្នុងវគ្គ១៦ក្រុមយប់នេះ ក៏មានការជួបគ្នារវាងក្រុមអេស្ប៉ាញ និងអង់គ្លេសដែរ គឺអ្នកមានបុណ្យ Barcelona និងតោខៀវ Chelsea ដែលក្រុមទាំងពីរ ត្រូវតែមានមួយត្រូវហាលអាវ ក្រោយការប្រកួតបញ្ចប់ផ្លូវការ។

Barcelona ទំនងជាមានប្រៀបជាងបន្តិច សម្រាប់ជើងទី២ នៅផ្ទះខ្លួនឯងយប់នេះ ព្រោះកាលពីជើងទី១ នៅទឹកដី Stamford Bridge ប្រកួតបានស្មើ ១-១ ដែលគ្រាប់បាល់ក្រៅផ្ទះនេះ អាចជាគ្រាប់បាល់ដ៏សំខាន់សម្រាប់ឲ្យក្រុមរបស់លោក Ernesto Valverde ឆ្លងទៅវគ្គបន្តក៏ថាបាន តែសម្រាប់កូនក្រុមរបស់លោក Antonio Conte ត្រូវតែរកមធ្យោបាយធ្វើយ៉ាងណាទម្លុះសំណាញ់ទីគូប្រជែងឲ្យបាន ព្រោះបើការប្រកួតចប់ទៅ ក្នុងលទ្ធផល ០-០ នោះខ្លួនមានវាសនាដូចក្រុមរួមលីគ Manchester United មិនខានឡើយ។

មុនការប្រកួតកើតឡើងសមាជិករបស់ក្រុមម្ចាស់ផ្ទះ ខែ្សបម្រើការពារ Sergio Busquets បាននិយាយថាកីឡាករក្នុងក្រុមទាំងអស់ ជាពិសេសតំបន់ការពារ ត្រូវតែលេងដោយមានការប្រុងប្រយ័ត្ន និងវៃឆ្លាត ដើម្បីទប់ឲ្យបាននូវទេពកោសល្យផ្ទាល់ខ្លួនរបស់កីឡាករម្នាក់ៗនៃក្រុម Chelsea  ខណៈគ្រូបង្វឹក Valverde បានសរសើរកីឡាកររបស់ក្រុមគូប្រជែងថាពួកគេមានសមត្ថភាពស៊ុតបញ្ចូលទីគ្រប់ស្ថានភាពទាំងអស់ ក្នុងនោះលោកថាខ្សែបម្រើសញ្ជាតិប្រេស៊ីល Willian ជាកីឡាករគ្រោះថ្នាក់ជាងគេ។

Chelsea ធ្លាប់ធ្វើឲ្យ Barcelona ខ្ទាតចេញពី Champions League នេះ ក្នុងវគ្គ៤ក្រុមចុងក្រោយ កាលពីឆ្នាំ២០១២ ក្រោយប្រកួតជើងទី២ នៅទឹកដី Nou Camp នេះ បញ្ចប់ទៅក្នុងលទ្ធផលស្មើគ្នា ២-២ ហើយសរុបគ្រាប់បាល់ទាំងពីរជើងតោខៀវឈ្នះ ៣-២៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *