ទំព័រដើម / នយោបាយ / សម្តេចក្រឡាហោមជំរុញអោយមន្ត្រីសុខាភិបាលនិងពលរដ្ឋចូលរួមទប់ស្កាត់ឱសថក្លែងក្លាយនឹងសេវាជនខុសច្បាប់

សម្តេចក្រឡាហោមជំរុញអោយមន្ត្រីសុខាភិបាលនិងពលរដ្ឋចូលរួមទប់ស្កាត់ឱសថក្លែងក្លាយនឹងសេវាជនខុសច្បាប់

ខេត្តបាត់ដំបង៖សម្តេចក្រឡាហោម ស ខេងនាយករដ្ឋមន្ដ្រី បានជំរុញដល់មន្ត្រីសុខាភិបាល សមត្ថកិច្ចពាក់ពន្ធ័ក៍ដូចជាប្រជាពលរដ្ឋទាំងអស់ចូលរួមលុបបំបាត់ឱសថក្លែងក្លាយនិងសេវាជនដែលខុសច្បាប់។

ក្នុងពិធីបញ្ចុះបឋមសីលាសាងសង់អគារមន្ទីពេទ្យបង្អែកខេត្តបាត់ដំបងជាជំនួយឥតសំណងជាង១៤លានដុល្លារបស់រដ្ឋាភិបាលជប៉ុនដែលធ្វើនៅថ្ងៃទី១៤ ខែមិនានេះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងថា ដំណាក់កាលចំពោះមុខនេះមន្ទីរសុខាភិបាល មន្ទីរពេទ្យ ការិយាល័យសុខាភិបាលស្រុករួមទាំងសមត្ថកិច្ចនិងប្រជាពលដ្ឋទាំងអស់ផងដែរត្រូវខិតខំពង្រឹងការគ្រប់គ្រងវិស័យសុខាភិបាលរបស់រដ្ឋឬជនឯកអោយបានល្អដើម្បីឈានទៅលុបបំបាត់ឱសថក្លែងក្លាយនិងសេវាជនខុសច្បាប់ដែលបង្កបញ្ហាគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់និងអ្នកទទួលសេវា។

បញ្ហាថ្នាំពេទ្យក្លែងក្លាយជាបញ្ហាដ៍គ្រោះថ្នាក់បំផុតដោយសារថ្នាំពេទ្យទាំងនោះវាបានចូលទៅក្នុងខ្លួនមនុស្សនិងសរសៃឈាមពេលដែលចាក់ឬលេបវា វាមិនត្រឹមតែជួយព្យាបាលយើងទេ ផ្ទុយទៅវិញវាបានបន្ថែមជម្ងឺអោយកាន់តែធ្ងន់ធ្ងរខ្លាំងៗ។ តាមរយះការប៉ះពាល់នេះបងប្អូនប្រជាពលរដ្ឋគម្បីយកចិត្តទុកដាក់ពិនិត្យអោយបានម៉ត់ចត់ពេលដែលទៅទិញនៅទីកន្លែងលក់ឬទិញពីគ្លីនីកនានាកុំឃើញតែថ្នាំមានសោភណ័ភាពល្អក៍ទុកចិត្ត ។

ដូចគ្នាដែររាល់គ្លីនីកនិងអ្នកលក់ថ្នាំទាំងឡាយនៅពេលដែលឃើញអ្នកទៅទិញគ្មានសំបុត្រពេទ្យដាច់ខាតមិនត្រូវលក់អោយប្រើប្រាស់ឡើយ។ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់បន្តថា បងប្អូនប្រជាពលរដ្ឋខ្លួនឯងក៍ចូលរួមផងដែរត្រូវកែនូវទំលាប់ចាស់ចេញដោយមិនត្រូវលេបថ្នាំទាំងគ្មានមូលហេតុនោះទេ ដោយមុននិងប្រើប្រាស់ថ្នាំផ្សេងៗត្រូវមានវេជ្ជបញ្ជាអោយបានត្រឹមត្រូវ។

គួរម្លឹកថា កន្លងមកដោយសារមានការយកចិត្តពីរាជរដ្ឋាភិបាលក៍ដូចជាសមត្ថកិច្ចពាក់ពន្ធ័គណៈកម្មការពិសេសមួយបានបើកយុទ្ធនាការបង្ក្រាបនិងដុតបំផ្លាញឱសថក្លែងក្លាយចោលជាទ្រង់ទ្រាយធំចំនួន៨០តោនម្តងរួចមកហើយ ហើយក្នុងពេលឆាប់ៗខាងមុខគណៈកម្មការត្រៀមនិងដុតឱសថក្លែងក្លាយដូចគ្នានេះចំនួន៦០តោនបន្ថែមទៀតដែលឈ្មួញបានលួចលាក់នាំចូលក្នុងប្រទេសដោយខុសច្បាប់៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *