ទំព័រដើម / ព័ត៌មានជាតិ / អាជ្ញាធរក្រុងតាខ្មៅគ្រោងពង្រីកក្រុងបន្ថែម

អាជ្ញាធរក្រុងតាខ្មៅគ្រោងពង្រីកក្រុងបន្ថែម

ខេត្តកណ្ដាល:ឃុំចំនួន៤របស់ស្រុកស្អាងកំពុងត្រូវបានរដ្ឋបាលខេត្តកណ្តាលធ្វើការស្នើរសុំកាត់បញ្ចូលមកក្នុងក្រុងតាខ្មៅរួចរាល់ហើយរង់ចាំតែការសម្រេចពីរាជរដ្ឋាភិបាលប៉ុណ្ណោះ។នេះបើតាម លោក នូ សុវណ្ណរ៉ា អភិបាលក្រុងតាខ្មៅ បង្ហើបឱ្យដឹងនោថ្ងៃនេះ។​

លោកបានបន្ដថា៖រដ្ឋបាលក្រុងបានធ្វើការស្នើរសុំពង្រីកក្រុង ទៅរដ្ឋបាលខេត្តកណ្តាលរយៈការកំណត់ប្លង់គោល ដែលសំណើនេះបានដាក់ជូន រួចហើយទៅក្រសួងពាក់ព័ន្ធ ដោយស្នើរសុំកាត់ឃុំចំនួន៤ របស់ស្រុកស្អាង រួមមាន ឃុំស្វាយរលំ ឃុំសិត្បូ៍ ឃុំរកាខ្ពស់ និងឃុំកោះអន្លង់ចិន បញ្ចូលមកក្រោមការគ្រប់គ្រងរបស់រដ្ឋបាលក្រុងតាខ្មៅ ដើម្បីពង្រីកបន្ថែមឱ្យតាខ្មៅក្លាយទៅជាទីក្រុងកាន់តែស្រស់ស្អាត មានសណ្តាប់ធ្នាប់ និងប្រកបដោយស្តង់ដា ឱ្យសមទៅហ្នឹងទីក្រុងមួយដែលកំពុងមានការរីកចម្រើន នូវគ្រប់វិស័យ ជាពិសេសវិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធនានា ។

លោកបានបន្ថែមថា៖ អញ្ចឹងតាមគម្រោងស្នើសុំកាត់បញ្ចូលឃុំទាំង៤មកក្រោមការគ្រប់គ្រងរបស់រដ្ឋបាលក្រុងតាខ្មៅនោះ វានឹងធ្វើឱ្យក្រុងមួយនេះកាន់តែធំទូលាយ ងាយស្រួលក្នុងការរៀបចំបង្កើនសោភ័ណភាព និងធ្វើឱ្យកាន់តែមានសណ្តាប់ធ្នាប់ ប្រកបដោយស្តង់ដា ។

ពាក់ព័ន្ធហ្នឹងគម្រោងពង្រីកក្រុងតាខ្មៅនេះ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តា ល បានមានប្រសាសន៍ថា រដ្ឋបាលខេត្តពិតជាបានធ្វើការស្នើសុំពង្រីកក្រុងតាខ្មៅប្រាកដមែន ប៉ុន្តែ ពុំបានទទួលបាននូវសេចក្តីសម្រេចពីរាជរដ្ឋាភិបាលនៅឡើយទេ ព្រោះអ្វីៗស្ថិតនៅក្រោ មគម្រោងសិក្សានៅឡើយ។

លោក វ៉ែន ធឿន ពលរដ្ឋម្នាក់នៅភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង បាននិយាយថា៖ ប្រជាពលរដ្ឋពិតជារីករាយណាស់ បន្ទាប់ពីលឺថា រដ្ឋបាលខេត្តកណ្តាលពង្រីកក្រុងតាខ្មៅដើម្បីអភិវឌ្ឍហេដ្ឋារច្ចនាសម្ពន្ធ័ ទីក្រុងអោយមានសោភណ័ភាពកាន់តែល្អប្រសើរ និងជួយលើ កស្ទួយកំរិតជីវភាពប្រជាពលរដ្ឋនៅតំបន់នេះអោយបានល្អប្រសើរ ដើម្បីកាត់បន្ថយភាពក្រីក្រ ប៉ុន្តែ ក៏មានការព្រួយបារម្មណ៍បន្តិចបន្តួចដែរ ខ្លាចក្រែង សេវាសាធារណៈផ្សេងៗពិសេស អត្រាពន្ធអាករ អចលនៈព្រទ្យត្រូវបានបង្កើន។

គួរបញ្ជាក់ដែរថា ក្រុងតាខ្មៅ មានព្រំប្រទល់ខាងលិចជាប់ខណ្ឌដង្កោ នៃរាជធានីភ្នំពេ ញ ខាងកើតជាប់ទន្លេបាសាក់ ខាងជើងជាប់ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងខាងត្បូងជាប់ស្រុកស្អាង និងស្រុកកណ្ដាលស្ទឹង។ ក្រុងមានចំនួន៦សង្កាត់ ស្មើហ្នឹងភូមិ ២០ មានផ្ទៃដី ៣១,៧៨គីឡូម៉ែត្រក្រឡា និងមានប្រជាពលរដ្ឋសរុប ៦៧.៦២៦ នាក់ ស្រី ៣៦.១៥៦ នាក់ ស្មើហ្នឹង ១៣.៨៤០ គ្រួសារ៕ វណ្ណៈ

Leave a Reply

Your email address will not be published. Required fields are marked *