ទំព័រដើម / ព័ត៌មានសំខាន់ៗ / លោក Shinzo Abe បដិសេធថា មិនជាប់ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងលក់ដីបញ្ចុះតម្លៃ

លោក Shinzo Abe បដិសេធថា មិនជាប់ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងលក់ដីបញ្ចុះតម្លៃ

ក្រុងតូក្យូ៖ លោក ​ Shinzo Abe ​នាយករដ្ឋមន្ត្រីជប៉ុន​​នៅតែបដិសេធថា លោក​​និងភរិយា​មិន​ជាប់​ពាក់​ព័ន្ធ​​​​នឹង​​​​​កិច្ច​ព្រមព្រៀង​លក់ដីរដ្ឋ​បញ្ចុះតម្លៃនោះទេ។​

កិច្ច​ព្រម​ព្រៀងលក់ដីរដ្ឋបញ្ចុះតម្លៃនេះ ​ក៏បានធ្វើ​​ឲ្យ​​ក្រុមប្រឆាំងបានឱកាស​អំនាវ​ឲ្យលោក​ Taro Aso រដ្ឋ​មន្ត្រីក្រសួងហិរញ្ញវត្ថុចុះចេញពីតំណែងផងដែរ។​

លោក ​​ Shinzo Abe និងលោក ​ Taro Aso បានរងការចោទប្រកាន់និងការរិះគន់​ជាថ្មី​ក្រោយពេល​ក្រ​សួង​​​​ហិរញ្ញ​វត្ថុ​ជប៉ុនបានទទួលស្គាល់នៅក្នុងសប្តាហ៍នេះថា ​បានកែប្រែ​​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​លក់​ដី​រដ្ឋ​បញ្ចុះតម្លៃយ៉ាងច្រើនទៅ​ឲ្យ​នាយកសាលាម្នាក់​ដែលមានទំនាក់ទំនងជាមួយ​ភរិយារបស់លោក ​ Shinzo Abe។​ ​

នៅក្នុងថ្ងៃពុធនេះ ​លោក Shinzo Abe ​នៅតែបដិសេធដដែលៗនៅចំពោះមុខ​គណៈកម្មាធិកា​រ​ថវិកា​នៃ​ព្រឹទ្ធសភា​​​ថា លោកមិនមានជាប់ពាក់ព័ន្ធដូចការចោទប្រកាន់នោះឡើយ ហើយថា លោក និងលោក ​ Taro Aso ​មិនដែលបានប្រាប់​ឲ្យ​មន្ត្រីនៅក្រសួងហិរញ្ញវត្ថុ​កែប្រែ​ឯកសារនោះឡើយ​។​

ការ​​សង្ស័យ​ថា មាន​​​ការលាក់បាំង​​​ អាចធ្វើ​ឲ្យ​ប្រ​ជា​ប្រិយ​ភាព​របស់​នាយ​ករដ្ឋ​មន្ត្រី​ជប៉ុនរូប​នេះធ្លាក់​ចុះ ​​និងអាចធ្វើឲ្យក្តីសង្ឃឹមរបស់លោកដែល​ចង់​ជាប់ជាមេដឹកនាំគណបក្ស​ប្រជាធិបតេយ្យសេរីនិយម​ក្នុង​អាណត្តិទីបីត្រូវរលាយសាបសូន្យ​ ប៉ុន្តែប្រសិនបើលោក​ Shinzo Abe ឈ្នះ​នៅក្នុងការបោះឆ្នោត​ជ្រើស​រើសថ្នាក់ដឹក​នាំនៅក្នុង​បក្ស​របស់លោក​ដែលនឹងធ្វើឡើងនៅខែ​កញ្ញានោះ ​លោកអាចនឹងក្លាយជា​នាយ​ករដ្ឋមន្ត្រីកាន់​អំណាច​បានយូរបំផុតនៅក្នុងប្រទេសជប៉ុន៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *