ទំព័រដើម / ព័ត៌មានសំខាន់ៗ / ខេត្តប៉ៃលិន បិទការប្រកួតកីឡាសិស្សបឋមសិក្សា មធ្យមសិក្សា ប្រចាំឆ្នាំសិក្សា ២០១៧-២០១៨

ខេត្តប៉ៃលិន បិទការប្រកួតកីឡាសិស្សបឋមសិក្សា មធ្យមសិក្សា ប្រចាំឆ្នាំសិក្សា ២០១៧-២០១៨

ខេត្តប៉ៃលិន៖ មានប្រសាសន៍ថ្លែងនៅក្នុងពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សា មធ្យមសិក្សា ប្រចាំឆ្នាំសិក្សា ២០១៧-២០១៨ នារសៀលថ្ងៃទី១៣ ខែមីនា ២០១៨ ឯកឧត្តម ធូ ភា អភិបាលរងខេត្តប៉ៃលិន ការប្រកួតកីឡាសិស្សបឋមសិក្សា មធ្យមសិក្សា ប្រចាំឆ្នាំសិក្សា ២០១៧-២០១៨ ។

ឯកឧត្តម ធូ ភា អភិបាលរងខេត្តប៉ៃលិន បានលើកឡើងថា៖ ការអភិវឌ្ឍន៍វិស័យអប់រំកាយនិង កីឡា នៅគ្រប់សាលាទូទាំងខេត្ត យើងមានការប្រែប្រួលរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ដែលបានកសាងធនធានមនុស្សប្រកបដោយកាយសម្បទាមាំមួននាំមកនូវ សុខភាពល្អ និងសាមគ្គីភាព ព្រមទាំងការទំនាក់ទំនងល្អរវាងគ្នា នឹងគ្នា រវាងកីឡាករកីឡាការីនីនៅទូទាំងខេត្ត ពីសាលាមួយទៅសាលាមួយដែលជាទីមោទនៈ។

ឯកឧត្តមបានបន្តថា៖ ដោយមានការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ថ្នាក់បានធ្វើអោយវិស័យអប់រំកាយ និងកីឡាខេត្តប៉ៃលិនបច្ចុប្បន្ន មានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង ទាំងការប្រកួតថ្នាក់ខេត្ត និងថ្នាក់ជាតិ ពីព្រោះវិស័យកីឡាគឺជាវិស័យដ៏អាទិភាពមួយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពិសេសក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់បង្កើតព្រឹត្តការណ៍កីឡាផ្សេងៗគ្រប់សាលាទូទាំងប្រទេស ស្របតាមចក្ខុវិស័យអភិវឌ្ឍន័វិស័យអប់រំនិងវិស័យកីឡាដើរទន្ទឹមគ្នាប្រកបដោយចេរភាពខ្ពស់។ នៅក្នុងឱកាសនោះឯកឧត្តម ធូ ភា ក៏បានផ្តាំផ្ញើរដល់ក្មួយៗ ជាកីឡាករកីឡាការីនីទាំងអស់ត្រូវបន្តខិតខំហ្វឹកហាត់កីឡា អោយបានជាប្រចាំ ដើម្បីសុខភាពមាំមួន ជាពិសេសក្មួយៗត្រូវជៀសឆ្ងាយពីគ្រឿងញៀនធ្វើខ្លួនជា កូនល្អ សិស្សល្អ និងមិត្តល្អ ដោយត្រូវខិតខំប្រឹងប្រែងរៀនសូត្រ និងចូលរួមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា។

លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តប៉ៃលិនបានមានប្រសាសន៍ឱ្យដឹងថា៖ សម្រាប់ព្រឹត្តការណ៍ការប្រកួតកីឡាសិស្សបឋមសិក្សា មធ្យមសិក្សា ប្រចាំឆ្នាំសិក្សា ២០១៧-២០១៨ នេះប្អូនៗកីឡាករកីឡាការិនី មកពីថ្នាក់បឋមសិក្សា និងមធ្យមសិក្សាទូទាំងខេត្ត បានខិតខំប្រឹងប្រែងតាំងពីដើមរហូតដល់ទីបញ្ចប់ ដោយទទួលបានលទ្ធផលខ្ពស់ តាមវិញ្ញាសារប្រកួតនីមួយៗ។ សូមបញ្ជាក់ថា៖ ការប្រកួតកីឡាសិស្សបឋមសិក្សា មធ្យមសិក្សា ប្រចាំឆ្នាំសិក្សា ២០១៧-២០១៨ អស់រយះពេល ០៨ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ មានកីឡាករ កីឡាការីនីចូលរួម ៧៦៥នាក់៕ ញ៉ឹប បូរី

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *