ទំព័រដើម / ព័ត៌មានសំខាន់ៗ / អភិបាលខេត្តឧត្តរមានជ័យបាននាំយកព្រះពុទ្ធរូបចំនួន៤អង្គធ្វើពីថ្មកែវទៅតម្កល់នៅវត្តភ្នំស្រួចលើភ្នំដងរែក

អភិបាលខេត្តឧត្តរមានជ័យបាននាំយកព្រះពុទ្ធរូបចំនួន៤អង្គធ្វើពីថ្មកែវទៅតម្កល់នៅវត្តភ្នំស្រួចលើភ្នំដងរែក

ខេត្តឧត្តរមានជ័យ:អាជ្ញាធរខេត្តឧត្តរមានជ័យបាននាំយកព្រះពុទ្ធរូបអង្គធំចំនួន៤អង្គតម្លៃជាង១ម៉ឺនដុល្លារទៅតម្កល់ទុកនៅវត្តវត្តរណៈបុព្វតារាមចំការចេកហៅវត្តភ្នំស្រួចស្ថិតនៅភូមិចំការចេកសង្កាត់អូរស្មាច់ក្រុងសំរោងខេត្តឧត្តរមានជ័យកាលពីថ្ងៃទី១៤មីនាឆ្នាំ២០១៨នេះ។

ឯកឧត្តមសថាវីអភិបាលខេត្តឧត្តរមានជ័យបានមានប្រសាសន៍នៅក្នុងពិធីបុណ្យផ្កាសាមគ្គីនិងពុទ្ធាភិសេកព្រះពុទ្ធរូបព្រះអង្គធំនៅវត្តភ្នំស្រួចនោះថាមូលហេតុដែលអាជ្ញាធរខេត្តសម្រេចនាំយកព្រះពុទ្ធរូបចំនួន៤អង្គទៅតម្កល់ទុកបន្ថែមទៀតនៅវត្តជាប់ព្រំដែនអូរស្មាច់នេះគឺដើម្បីរក្សាទុកឲ្យប្រជាពុទ្ធបរិស័ទបានគោរពបូជាទៅតាមជំនឿសាសនារៀងៗខ្លួន។

ឯកឧត្តមបញ្ជាក់ថាព្រះពុទ្ធរូបទាំង៤អង្គនោះគឺព្រះពុទ្ធរូប២អង្គដែលគង់ព្រះភ្នែនមានកម្ពស់១,៨ម៉ែត្រនិងព្រះពុទ្ធរូបដែលឈរគឺមានកម្ពស់ប្រវែង១,៦ម៉ែត្រធ្វើអំពីថ្ម…ដែលបានចំណាយអស់ថវិកាជាង១ម៉ឺនដុល្លារអាមេរិក។

ឯកឧត្តមបន្តថារវត្តរណៈបុព្វតារាមចំការចេកហៅវត្តភ្នំស្រួចស្ថិតនៅព្រំដែនអូរស្មាច់នេះពីដើមឡើយគឺជាទីតាំងប្រយុទ្ធគ្នាដ៍ស្វិតស្វាញរវាងកងទ័ពរាជរដ្ឋាភិបាលកម្ពុជានិងកងទ័ពខ្មែរក្រហម។

ប៉ុន្តែដោយសារអនុវត្តនូវគោលនយោបាយឈ្នះៗរបស់ម្រមុខរាជរដ្ឋាភិបាលកម្ពុជាបានធ្វើឲ្យតំបន់នោះក្លាយជាកន្លែងមានសុខសន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិស័យ។ ឯកឧត្តមបន្ថែមថាដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោដឹកនាំមកដល់ពេលនេះគឺមិនចង់បានអ្វីក្រៅពីបានឃើញប្រជាពលរដ្ឋរស់នៅក្នុងសង្គមមួយដែលមានជីវភាពធូរធារប្រទេសជាតិមានសុខសន្តិភាពមានអភិវឌ្ឍន៍និងប្រជាពលរដ្ឋរស់នៅប្រកដដោយសេចក្តីថ្លៃថ្នូរនោះឡើយ។

គួរបញ្ជាក់ថានៅខេត្តឧត្តរមានជ័យបច្ចុប្បន្ននេះគឺមានវត្តសរុបចំនួន៨៧វត្ត,មានព្រះសង្ឃចំនួន៧០០អង្គ។នៅក្នុងនោះទីវត្តអារាមចំនួន៦៨គឺមានច្បាប់ទម្លាប់ត្រឹមត្រូវនិងទីវត្តអារាមចំនួន២០មិនមានច្បាប់និងកំពុងធ្វើបែបបទដើម្បីឲ្យក្លាយទៅជាស្រមច្បាប់៕អត្ថបទ៖មាសសាយ

Leave a Reply

Your email address will not be published. Required fields are marked *