ទំព័រដើម / ព័ត៌មានសំខាន់ៗ / បទល្មើសនេសាទតាមដងទន្លេស្រុករមាសហែកបន្ដកើនមាន

បទល្មើសនេសាទតាមដងទន្លេស្រុករមាសហែកបន្ដកើនមាន

ខេត្តស្វាយរៀង៖ពលរដ្ឋបានលើកឡើងថា៖ឈ្នក់ដាក់ត្រីដុះស្លែខួបប្រាំងខួបវស្សាជាច្រើនកន្លែងនៅតាមដងទន្លេស្រុករមាសដែលពលរដ្ឋនាំគ្នានេសាទត្រីដោយរលូនគ្មានអាជ្ញាធរឬមន្ត្រីជលផលបង្រ្កាប។

ប្រភពពីពលរដ្ឋដែលរស់នៅជិតផ្សារកំពង់ត្រាចបានប្រាប់ក្រុមអ្នកសារព័ត៌ឲ្យដឹងថា៖ការនេសាទត្រីដោយឈ្នក់គឺធ្វើជារៀងរាល់ថ្ងៃដោយដាក់ពាសពេញផ្ទៃទន្លេ ពេលព្រឹកនិងពេលយប់គឺដោយមានជាប់ត្រីស្ទើរគ្រប់ប្រភេទជាពិសេសគឺត្រីធំដែលមានតម្លៃគេយកទៅលក់ឲ្យជនជាតិវៀតណាម។ហើយត្រីធំៗមិនដែលបានលក់ក្នុងស្រុកនោះទេហើយឈ្នក់នេះជាប់ត្រីតូច ធំ អាទើបញាស់ក៏មិនរួចដែរ។

ការអះអាងពីពលរដ្ឋខាងលើបានឲ្យដឹងថាគឺមានប្រភេទត្រីម្យ៉ាងដែលមានតម្លៃនឹកស្មានពុំដល់ត្រីនោះមានឈ្មោះថាត្រីខ្លាដែលទង្ងន់កន្លះគីឡូឡើងទៅមានតម្លៃជាង១.០០០$ហើយត្រីខ្លានេះជនជាតិវៀតណាមទិញយកទៅលក់បន្តដល់ប្រទេសចិនឯនោះដែលបានតម្លៃថ្លៃហើយសូម្បីតែកូនត្រីតូចៗក៏ចាប់លក់បានដែរ។

លោក ពេញ ជា ចៅហ្វាយស្រុករមាសហែកបានប្រាប់ក្រុមអ្នកសារព័ត៍មានតាមទូរស័ព្ទនារសៀលថ្ងៃទី១៤ខែមីនាឆ្នាំ២០១៨នេះថាៈឈ្នក់ដាក់ត្រីនៅតាមដងទន្លេកំពង់ត្រាចជាច្រើនកន្លែងនោះគឺអត់មានផលប៉ះពាល់ដល់ពូជត្រីនៅក្នុងទន្លេកំពង់ត្រាចស្រុករមាសហែកនោះទេហើយការដាក់ឈ្នក់នេះគឺនាពេលកន្លងមកខាងស្រុកក៏ធ្លាប់បានចុះណែនាំបាន១ដងរួចហើយចំណែកការដាក់ឈ្នក់នេះដូចជាគ្មានផលប៉ះពាល់អ្វីនោះទេគ្រាន់តែលក្ខណៈគ្រួសារ។

ពាក់ព័ន្ធនិងករណីខាងនេះផងដែរលោក សេង គ្រី នាយខណ្ឌរដ្ឋបាលជលផលខេត្តស្វាយរៀងបានប្រាប់តាមទូរស័ព្ទឲ្យដឹងថា៖ការដាក់ឈ្នក់ត្រីរបស់ពលរដ្ឋនោះបើក្រឡាស្បៃមុងដាក់អមពេញដងទន្លេ នោះគឺខុសច្បាប់ហើយចំណែកការដាក់ឈ្នក់នេះតាមច្បាប់គឺលើផ្ទៃទឹកទុកចន្លោះ២០ទៅ៣០ម៉ែត្រសម្រាប់ទូកធ្វើចរាចរណ៍ បើដាក់ពេញផ្ទៃទឹកនោះគឺខុសច្បាប់ហើយ។

លោកបានបន្តថា៖លោកនិងសហការជាមួយក្រុមការងារចុះពិនិត្យមើលថាឈ្នក់ដែលពលរដ្ឋដាក់នោះជាប្រភេទណាមួយដែលពិនិត្យទៅឃើញថាវាខុសច្បាប់លោកនិងចាប់អូសរឹបធ្វើតាមនីតិវិធីច្បាប់៕ដោយ៖សឿសន

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *