ទំព័រដើម / ព័ត៌មានសំខាន់ៗ / តួកគីស្នើឲកម្ពុជាគាំទ្រខ្លួនលើកិច្ចសហប្រតិបត្តិការពហុភាគីជាមួយនឹង​អាស៊ាន

តួកគីស្នើឲកម្ពុជាគាំទ្រខ្លួនលើកិច្ចសហប្រតិបត្តិការពហុភាគីជាមួយនឹង​អាស៊ាន

ភ្នំពេញ៖ប្រទេសទូតួកគីស្នើឲ្យកម្ពុជាគាំទ្រខ្លួនក្នុងការភ្ជាប់ទំនាក់ទំនងនិងកិច្ចសហប្រតិ​បត្តិ​​​​​កា​រពហុភាគីជាមួយនឹង​​អាស៊ាន​​ដើម្បីបំរើដល់វិស័យសេដ្ឋកិច្ច និងសង្គមនៃប្រទេសជាស​មាជិក​​អាស៊ាន​​ទាំងអស់។

ក្នុងឱកាសដែលម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាច​​ក្រកម្ពុជា អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតនៃ​​សាធារណរដ្ឋតួកគីចូល​​ជូនសារតាំងនៅ​​វិមានរដ្ឋស​ភា នាព្រឹកថ្ងៃទី១៤ មីនានេះ លោកជំទាវ  អៃ ដា អ៊ុនលុ (Ayda Ünlü )ឯកអគ្គរដ្ឋទូត​នៃសា​​ធារណ​​រ​​ដ្ឋ​តួកគី បានស្នើឲ្យកម្ពុជា​​ជួយគាំ​​ទ្រស​​កម្មភាព តួកគី ការធ្វើកិច្ចសហ​ប្របត្តិ​ការ​​លើ​​គ្រប់វិស័យជាមួយបណ្តាប្រទេសអាស៊ានផ្សេងទៀត។

លោកជំទាវប្តេជ្ញាថា ក្នុងអំឡុងពេលបេសកកម្មការទូតនេះ លោកជំទាវនឹងខិតខំ​ពង្រឹងពង្រីកទំនាក់ទំនង និងកិច្ច​​សហប្រតិបត្តិកា​​ររវាងប្រទេសទាំងពីរលើគ្រប់វិស័យ ទាំងវិស័យសេដ្ឋកិច្ច ទាំង​វិស័យន​​យោបាយ  និងការតភ្ជាប់ទំនាក់ទំនងរវាងប្រ​​ជាជននៃប្រទេ​សទាំងពីរ ដើម្បីធ្វើយ៉ាង​ណា​ឲ្យទំហំ​ពាណិជ្ជកម្ម​​​នៃ​ប្រទេស​ទាំង​​ពីរ​​​មានសន្ទុះ​​​កាន់តែខ្លាំង​ឡើងថែមទៀតក្នុងគោល​ដៅបង្កើនឲ្យដល់៥០០លា​នដុល្លារ នៅឆ្នាំ​២០២០។

លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានលើកឡើងថា ការបង្កើតនិ​​វេសនដ្ឋានតួកគីប្រចាំ​ កម្ពុជា​​ចាប់តាំង​​ពីឆ្នាំ២០១៣មកទំនាក់ទំនង និងកិច្ចសហ​ប្រតិបត្តិការ​​រវាងប្រទេសទាំងពី​​រមាន​ការកើន​​ឡើង ហើយទួកគីចង់អោយ​​កម្ពុជា​​មាន​​ឯកអគ្គរាជទូត​ប្រចាំសាធា​រណ​រដ្ឋតួកគីវិញផងដែរ។

សម្តេចវិបុល​​សេនាភក្តីសាយឈុំ ប្រមុខរដ្ឋស្តីទី បានមានប្រសាសន៍ស្វាគមន៍ចំពោះ​​សំណើ​រ​​បស់​​លោកជំទាវ​​ឯកអគ្គរដ្ឋទូត​​តួកគី ដែលចង់ឲ្យ​​កម្ពុជាជួយតួកគីឲ្យមានទំនាក់ទំនង កិច្ច​សហ​​ប្រតិបត្តិ​​​ការពហុភាគីជាមួយនឹង​អាស៊ាននេះ។

ដោយឡែកកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាវិញគឺ កម្ពុជាត្រៀមខ្លួនជានិច្ចដើម្បីធ្វើកិច្ចសហប្រតិបត្តិ​​ការ ដ៏ជិតស្និទ្ធជាមួយនឹង​លោកជំទាវ​ឯកអគ្គ​រដ្ឋទូត ដើម្បីលើក​កម្ពស់​ទំនាក់​ទំនងមិត្តភាព និងកិច្ចសហប្រតិ​​បត្តិ​​ការ​​ឈាន​​​ឡើងកំរិតថ្មីមួយទៀត ដើម្បី​ផល​ប្រយោជន៍ដ៏ធំធេងសម្រាប់​ប្រជាជន និងប្រទេសទាំងពីរ​​ទៅវិញទៅ​​មក។

សម្តេចប្រមុខរដ្ឋស្តីទី ក៏បានមើលឃើញថា ទំនាក់ទំនង និងកិច្ចសហ​ប្រតិ​បត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ មានការរីកចម្រើនជាប​ន្តបន្ទាប់​។ ទំនាក់ទំនងនេះ ស្តែងឡើង​តាម​រយៈការផ្លាស់ប្តូរទស្សន​​កិច្ចមន្ត្រីជាន់​​ខ្ពស់នៃរដ្ឋាភិបាល​​ប្រ​​ទេសទាំងពីរ និងបានគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការលើ​​ឆាកអន្តរជាតិ ជាពិសេសក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ៕អត្ថបទ៖ ចេម ហួត

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *