ទំព័រដើម / តុលាការ / ចៅក្រមតុលាការ​កំពូល​បដិសេធមិន​ដោះលែងឲ្យនៅក្រៅឃុំទេអតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ពីរ​នាក់

ចៅក្រមតុលាការ​កំពូល​បដិសេធមិន​ដោះលែងឲ្យនៅក្រៅឃុំទេអតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ពីរ​នាក់

ភ្នំពេញ​៖យោងតាមមេធាវីការពារក្តី​ឲ្យអតីតអ្នកសារព័ត៌មានវិទ្ធុ​អាស៊ីសេរី២​នាក់​​បាន​បញ្ជាក់ថានៅ​ព្រឹក​ថ្ងៃទី​១៦​ ខែ​មីនា​ ឆ្នាំ​២០១៨​ នេះ​ តុលាការ​កំពូល​បានលើកយកសំណុំ​រឿងបណ្តឹង​សុំនៅក្រៅឃុំបណ្តោះអាសន្នរបស់ជនជាប់ចោទ។តែក្រោមពីសវនាការចប់​ចៅក្រសម្រេច​បន្ត​ឃុំ​ខ្លួន​កូនក្តីរបស់លោកទាំងពីរនាក់​ ក្នុង​ពន្ធនាគារ​ដដែល​ ពោល​គឺ​មិន​ព្រម​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​តាម​ការ​​សុំ​ទេ​  ។

លោកមេធាវីកែវ វ៉ានី បានថ្លែងប្រាប់អ្នកសារព័ត៌មានថាក្រោយពីសវនាការថាកូនក្តីរបស់លោកជាអតីត​បុគ្គលិក​អាស៊ីសេរី​២រូប​គឺ​លោក​ អ៊ួន ឈិន​ និង​លោក​ យាង សុជាមេត្តា​ ត្រូវ​បាន​សមត្ថកិច្ច ឃាត់​ខ្លួន​កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្ទះសំណាក់មួយឈ្មោះម៉ារ៉ាឌី ស្ថិតនៅក្នុង សង្កាត់ ស្ទឹងមានជ័យ រាជធានីភ្នំពេញ។

លោកមេធាវីបានលើកឡើងថាកូនក្តីរបស់លោកទាំងនាក់ត្រូវបានតុលាការសម្រេច​ឃុំខ្លួនពួកាយៈពេលបួនខែនៅពន្ធនាគារទើបពួកគាត់បានដាក់ពាក្យប្តឹងប្រឆាំងការឃុំខ្លួនរបស់តុលាការក្រុងភ្នំពេញ។នៅសាលាឧទ្ធរណ៍បានបដិសេធម្តងទៅបន្តបឹងសាទុក្ខមកកាន់តុលាការកំពូលទៀត។

គួររំលឹកថាកាលពីពេលឃាត់ខ្លួនមន្ត្រីនគរបាលបានបញ្ជាក់ថាមានភស្តុតាង រូបភាព និង​វីដេអូសិចរបស់លោក អ៊ួន ឈិន ដែលជួនកាលលោកដើរតួជាអ្នកថត និងពេលខ្លះទៀត លោកដើរ​ជាតួប្រុសក្នុងការសម្តែងនោះ ត្រូវបានសមត្ថកិច្ចរកឃើញ នៅក្នុងកុំព្យូទ័ររបស់ លោក អួន ឈិន តែម្តងដែលអាចកំណត់ជាបទល្មើសថ្មីមួយផ្សេងទៀត ដែលសហការជាមួយបរទេស​ធ្វើឱ្យប៉ះពាល់​ដល់សីលធម៌ខ្មែរ។ នេះគ្រាន់តែភស្តុតាង​បទ​ល្មើសថ្មី ក្នុងចំណោមបទជាច្រើនផ្សេងទៀត។

សូមបញ្ជាក់ថា តំណាងអយ្យការអមសាលាដំបូងរាធានីភ្នំពេញលោក សេង ហៀង នាពេល​កន្លង​មក ក៏បានធ្វើការចោទប្រកាន់ លោក​ អ៊ួន ឈិន​ និង​ លោក​ យាង សុជាមេត្តា ពីបទប្រគល់​ឱ្យរដ្ឋ បរទេ​សនូវ​ព័ត៌មានជាអាទិដែលបង្កឱ្យមានការអន្តរាយដល់ការការពារជាតិ តាមបញ្ញត្តិមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ​ ដែលបទល្មើសនេះអាចប្រឈមនឹងការកំណត់ទោសពី៧ឆ្នាំទៅ១៥ឆ្នាំ បច្ចុប្បន្ន អ្នកទាំងពីរត្រូវបានឃុំខ្លួននៅពន្ធនាគារព្រៃសបណ្តោះអាសន្នរង់ចណជំនុំជម្រះ។ប៊ុនឡេង

Leave a Reply

Your email address will not be published. Required fields are marked *