ទំព័រដើម / សន្តិសុខសង្គម / សមត្ថកិច្ចខេត្តកណ្តាលនាំខ្លួនឃាតករដៃឆៅកាប់ចិញ្ច្រាំសម្លាប់ស្រ្តីញាត់ធុងទឹកកក មកធ្វើត្រាប់ដល់កន្លែងកើតហេតុ

សមត្ថកិច្ចខេត្តកណ្តាលនាំខ្លួនឃាតករដៃឆៅកាប់ចិញ្ច្រាំសម្លាប់ស្រ្តីញាត់ធុងទឹកកក មកធ្វើត្រាប់ដល់កន្លែងកើតហេតុ

ភ្នំពេញ ៖ ឃាតករដៃឆៅ មុខស្រស់ ក្រោយពីកាប់ចិញ្ច្រាំសម្លាប់ស្រ្តីម្នាក់ប្លន់យកទ្រព្យសម្បត្តិ ហើយញាត់ចូលធុងទឹកកកយកទៅបោះផ្លុងចោលនៅតាមផ្លូវជាតិលេខ៨ បង្កឲ្យភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៨ នៅគល់ស្ពានព្រះគន្លង ភូមិ​អន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ឃាតករគឺគេចមិនរួចពីសំណាញ់ច្បាប់ឡើយ ពិតជាឈាមស្រែកស្បែកហៅ ក្រោយពីសមត្ថកិច្ចស្រាវជ្រាវទីបំផុតចាប់ខ្លួនបាននៅរសៀលថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៨ ។
ជនសង្ស័យក្រោយពីចាប់ខ្លួនបាន នាំទៅសាកសួរនៅការិយាល័យជំនាញស្នងការខេត្តកណ្តាលរួចមក រហូតមកដល់ព្រឹកថ្ងៃទី១៩ ខែមិនា២០១៨នេះវេលាម៉ោង​៩និង​៣០​ព្រឹក​​ ត្រូវបាននគរបាលស្នងការខេត្តកណ្តាល ។

ក្រោមការអនុញាតិពីលោកឧត្តសេនី​យ៍ អៀវ ចំរើន ស្នងការខេត្តកណ្តាល និងមានការអនុញាតិពីព្រះរាជអាជ្ញារងអមសា​លាដំបូងខេត្តផងនោះ បាននាំជនដៃដល់មកបង្ហាញ ធ្វើត្រាប់ រាល់សកម្មភាពដែលខ្លួនប្រព្រឹត្ត ដល់កន្លែងកើតហេតុ នៅផ្ទះជួលលេខ៨ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌ​សែនសុខ ៕

ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ច ស្រាវជ្រាវចាប់ខ្លួនបាន ជនដៃដល់ឈ្មោះ សឿ សុផេង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ ជាងជួសជុលទូរស័ព្ទ ស្នាក់នៅផ្ទះជួលលេខ៨ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានទីលំនៅមួយទៀតផ្ទះលេខ៣៣ ផ្លូវសហព័ន្ធរុស្សី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម មានប្រពន្ធឈ្មោះ យុទ្ធ ស្រីឌី អាយុ២៧ឆ្នាំ មុខរបរ កម្មករ​រោងចក្រ។

អ្នកទទួលផលចោរកម្ម ម្នាក់ឈ្មោះ ហ៊ាម សុខហេង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរទិញលក់ម៉ូតូ ព្រមទាំង ដកហូតបាន ម៉ូតូជនរងគ្រោះមួយគ្រឿង ម៉ាក Zommer ពណ៌ខ្មៅស ស្លាកលេខ ភ្នំពេញ 1DF-5330 ទូរសព្ទ ម៉ាក IPhone6 plus មួយគ្រឿងរបស់​ជនរងគ្រោះ ។

ម៉ូតូមួយគ្រឿងទៀតរបស់ជនសង្ស័យម៉ាកហុងដា សេ១២៥ សេរី​២០១៨ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1GW-9027 រួមទាំងដកហូតបានគ្រឿង​អល័ង្ការ​បស់ជនរងគ្រោះមកវិញផងដែរ ។ចំណែកស្រ្តីរងគ្រោះ ឈ្មោះ ឃឿន ធានី ភេទស្រី អាយុ២៨ឆ្នាំ មានទីលំនៅភូមិក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់​ចាម ។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា ខ្លួន និងជនរងគ្រោះ យឿន ធានី បានស្គាល់គ្នារយៈពេល ៣ឆ្នាំមកហើយ រហួតដល់ថ្ងៃទី ១៦ ខែ មិនាឆ្នាំ២០១៨ ខ្លួនបាន​​រៀបចំ​គម្រោងសម្លាប់ជនរងគ្រោះ ដើម្បីយកម៉ូតូ និងគ្រឿងអលង្កា ដោយបានរៀប​ចំបង្កប់ខ្សែភ្លើងនៅក្នុងបន្ទប់ទឹក។

ពេលជនរងគ្រោះចូលទៅក្នុងកន្ទប់ទឹក ផ្លាស់សំលៀកបំពាក់រួចខ្លួនបានដោតភ្លើងបណ្តាលឲ្យឆក់សន្លប់ ក្នុងបន្ទាប់ រួចខ្លួនបាន​យកអង្រែបុកគ្រឿងទៅវាយលើផ្ទៃមុខ និងយកកាំបិតបុ័ងតោ កូនកាំបិតចិតបន្លែចំនួនពីរ ចាក់កាប់ជញ្ច្រាំទៅលើដងខ្លួនជនរងគ្រោះរហូតដល់ស្លាប់ ។

បន្ទាប់មកខ្លួនក៏យកម៉ូតូជនរងគ្រោះទៅលក់ ហើយបានយកលុយទៅលោះម៉ូតូរបស់ខ្លួន ម៉ាក C125 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1GW-9027 រួចទៅទិញធុងទឹកកកពណ៌ក្រហម មួយនៅម្តុំផ្សារដីហុយរួចលើកដាក់សាក​សពរួមទាំងសម្ភារៈរបស់ជនរងគ្រោះ ចូលក្នុងធុងទឹកកកក្រហមនោះ ដឹកតាមម៉ូតូយកទៅទំលាក់ចោល ដោយដឹកឆ្លងកាត់ផ្លូវផ្សាដីហុយឡើងស្ពានព្រែកព្នៅ និងបន្តឆ្លងកាត់ស្ពានព្រែកតាម៉ាក យកទៅទម្លាក់ចោលនៅតាមផ្លូវជាតិលេខ៨ គល់ស្ពានព្រះគន្លង ។សុខ ស៊ីឌី

Leave a Reply

Your email address will not be published. Required fields are marked *