ទំព័រដើម / សន្តិសុខសង្គម / បុរសម្នាក់ប្រទះឃើញចងកសស្លាប់សង្ស័យធ្វើអត្តឃាតខ្លួនឯង

បុរសម្នាក់ប្រទះឃើញចងកសស្លាប់សង្ស័យធ្វើអត្តឃាតខ្លួនឯង

ភ្នំពេញ៖បុរសម្នាក់បានសម្រេចចិត្តចងកជាប់និងបង្កាន់ដៃផ្លូវចូលក្រោមផ្ទះលោតទំលាក់សម្លាប់ខ្លួនស្លាប់យ៉ាងអណោចអាធម៍បន្ទាប់ពីបានឈ្លោះគ្នាជាមួយនិងប្រពន្ធ កាលពីវេលាម៉ោង១២និង៥០នាទីយប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ត្រង់ចំណុចខាងមុខផ្ទះលេខ៣២៨ ជាប់និងផ្ទះសំណាក់យីហោ ហ្គ្រីនផាក តាមបណ្តោយផ្លូវ២៧១ ក្រុុម ទី២ ភូមិទី៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

សពបុរសរងគ្រោះមានឈ្មោះ ម៉ម សុខសំណាង អាយុ33ឆ្នាំ ជាសន្តិសុខនៅក្លឹបកំសាន្តអេបិចុ ស្នាក់នៅសង្កាត់ជើឯក ខណ្ឌដង្កោ។ និងមានប្រពន្ធឈ្មោះ ប៉ាជាតិត្រា អាយុ​២៨ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន ស្នាកនៅជាមួយគ្នា និងមានកូនប្រុសចំនួនពីរនាក់។

បើតាមប្រភពព័ត៌មានពីសន្តិសុខដែលនៅយាមផ្ទះសំណាក់ខាងលើបានដឹងថាកាលពីវេលាម៉ោង៩យប់ថ្ងៃកើតហេតុ គេឃើញបុរសរងគ្រោះខាង​លើអង្គុយលេងតែម្នាក់ឯងនៅខាងមុខផ្ទះកើតហេតុក្បែរនិងបង្កាន់ដៃផ្លូវចូលក្រោមផ្ទះ។

លុះដល់វេលាកើតហេតុស្រាប់តែបុរសរងគ្រោះខាងលើបានយកតុយយូទឹកចងកខ្លួន​​ឯងជាប់បង្កាន់ដៃដេកផ្លូវចូលខាងក្រោមផ្ទះ ហើយលោតទំលាក់សម្លាប់​ខ្លួនទៅខាងក្រោម បណ្តាលអោយរឹតកស្លាប់ភា្លមៗតែម្តង ហើយក៏កើតមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងសាច់ញាតិចេញមកមើល៕សោល វ៉ាន់ណាល់និង​ផាន់ណា

Leave a Reply

Your email address will not be published. Required fields are marked *