ទំព័រដើម / ធនាគារ / កំពង់ផែរ អន្តរជាតិ ក្រុងព្រះសីហនុ ប្រកាសពីកំណើនសេដ្ឋកិច្ចទំនិញ​ឆ្លងកាត់កើន​ដល់៥%​នា​ឆ្នាំ​កន្លងមក

កំពង់ផែរ អន្តរជាតិ ក្រុងព្រះសីហនុ ប្រកាសពីកំណើនសេដ្ឋកិច្ចទំនិញ​ឆ្លងកាត់កើន​ដល់៥%​នា​ឆ្នាំ​កន្លងមក

ខេត្តព្រះសីហនុៈថ្លែងនៅក្រោយពីធី សន្និបាតភាគហ៊ុនិក លើកទី១ ដើម្បីរាយការណ៍​ពី​លទ្ធផល​ការងារអាជីវកម្ម ហិរញ្ញវត្ថុឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ ព្រមទាំង​បោះ​ឆ្នោត​ជ្រើសតាំងអភិបាលឯករាជ្យមួយរូប និងអភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិក ឯកជន​មួយ​រូប នាព្រឹកថ្ងៃទី២១មិនាឆ្នាំ២០១៨ ឯកឧត្តម លូ គឹម ឈន់ អគ្គនាយកកំពង់ផែស្វ័យត្ន ក្រុងព្រះសីហនុ បានអះអាងថា កំពង់ផែរពិតជាមានមោទនៈភាពភាពណាស់ ដោយឆ្នាំកន្លង​ទៅ​កំពង់ផែរទទួល​កំណើនសេដ្ឋ​កិច្ច​លើ​ផ្នែកនាំចេញ នាំចូលកើនរហូតដល់៥%។

ឯកឧត្តម លូ គឹម ឈន់ អគ្គនាយកកំពង់ផែស្វ័យត្ន ក្រុងព្រះសីហនុ បានគូសបញ្ជាក់​បន្ថែម​ថា៖” ដោយសារតែកំណើននៃការឆ្លងកាត់កុងតៃនឺមានចំនួនខ្ពស់នេះ ហើយ បានធ្វើ​អោយ​​កំពង់ផែរ បានដាក់ចេញនូវយុទ្ឋសាស្ត្រវែងឆ្ងាយមួយ ដោយមានគម្រោង សាងសង់​កំពង់​ផែរថ្មីមួយទៀត ដែលមានជម្រៅ១៤ម៉ែត្រ ខណៈពេលនេះ កំពង់ផែរមានជម្រៅ​ទឹក​តែ​៩ម៉ែត្រតែប៉ុណ្ណោះ ដែលធ្វើអោយកំពង់ផែមានឧបសគ្គ នៃការចូលចតនាវាខ្នាតធំ។

​កំពង់​ផែ​មាន​សង្ឃឹមថាក្រោយពីកំពង់ផែរសាងសង់រួចក្រោមកម្ចីពីប្រទេសជប៉ុន​ដែលមាន​ទឹកប្រាក់​ជាង​២០៩លានដុល្លា កំពង់អន្តរជាតិក្រុងព្រះសីហនុ នឹងអាចទទួលបាននាវាប្រ​មាណ​៩៣%​ក្នុង​តំបន់អាស៊ាន ហើយតាមរយៈនេះដែរ ក៏អាចកាត់បន្ថយថ្លៃចំណាយ​នៃការដឹកតាមនាវា មួយកំរិតផង។ការបន្ថយនេះផងដែរ វានឹងផ្តល់អំណោយផលយ៉ាង​ខ្លាំងក្នុងការប្រកួតប្រជែង​ទីផ្សារនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តម ក៏បានបញ្ជាក់បន្ថែមថា វាក៏ជាប្រវត្តិសាស្ត្រ​មួយផងដែរ ដែលកំពង់ផែរបានចូលITO រយៈពេលរហូត៦ខែក្រោយនេះ កំពង់ផែរបានរៀប​ចំ​អង្គ​សន្និបាទ ភាគហ៊ុននិកលើកទី០១ដោយបានបោះ​ឆ្នោត​ជ្រើសតាំងអភិបាលឯករាជ្យមួយ​រូប និងអភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិក ឯកជន​មួយ​រូប ដែលអភិបាលអភិបាល​ឯក​រាជ្យ​នេះមានតួនាទីយ៉ាងសំខាន់ដោយមានតួនាទីជាប្រ​ធានគណៈកម្មាធិការត្រួត​ពិនិត្យ​សវ​នៈ​​កម្មផ្ទៃក្នុងហេតុនេះគាត់ មានតួនាទីជាភ្នែកច្រមុះរបស់​រដ្ឋាភិបាល​ផង ជាអ្នកតំណាងអោយ​ភាគ​ហ៊ុន​នឹកផង៕អត្ថបទ៖ឈុនហៃ

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *