ទំព័រដើម / សន្តិសុខសង្គម / នគរបាលអន្តោប្រវេន៍ចុះប្រមូលជនជាតិវៀតណាម១៣នាក់សង្ស័យស្នាក់នៅខុសច្បាប់

នគរបាលអន្តោប្រវេន៍ចុះប្រមូលជនជាតិវៀតណាម១៣នាក់សង្ស័យស្នាក់នៅខុសច្បាប់

ភ្នំពេញ ៖ជនជាតិវៀតណាម១៣នាក់ត្រូវបាននគរបាលអគ្គនាយដ្ឋានអន្តោប្រវេសន៍ចុះឆែកឆេរនិងត្រួតពិនិត្យតាម​ហាងកោសជប់ម៉ាស្សានិងផ្ទះជួលក្រុមហ៊ុនរថយន្តក្រុង​ដឹកទំនិញប្រតិបត្តិការនេះ​កេីតឡេីង កាលវេលាម៉ោង២និង២០នាទរសៀលថ្ងៃទី​២១ ខែ មីនា ឆ្នាំ ២០១៨នៅតាមបណ្ដាយផ្លូវ២៨០ ក្រុម៤៣ ស្ថិតនៅភូមិ៦ សង្កាត់​បឹងកេងកងទី២ ខណ្ឌចំការមន ។

សមត្ថកិច្ចក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយអាជ្ញាធរមូលដ្ឋានបានបន្ដប្រតិបត្តិការចុះឆែកឆេរជនជាតិវៀតណាមដែលចូល​មកធ្វើការ និងស្នាក់នៅដោយគ្មានច្បាប់អនុញ្ញាតាមផ្ទះជួលនិងហាងម៉ាស្សា​កោស​ជប់និងចំណតរថយន្តក្រុងដឹកទំនិញដេីម្បីសួរនាំឯកសារពាក់ព័ន្ធជនអន្តោប្រវេសន៍ ។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើនៅ​ចំណុចខាងលើ ផ្លូវលេខ​២៨០ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន និងក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញហេីយក៏ធ្វេីការឃាត់បុរសស្រ្តីជាជនជាតិវៀតណាមសរុបចំនួន១៣នាក់ក្នុងនោះមានប្រុសចំនួន២នាក់ស្រី១១នាក់បាននាំបញ្ជូលទៅអគ្គនាយដ្ឋានអន្តោប្រវេសន៍ដេីម្បីដេញដាលរឿងឯកសារផ្សេងៗរស់នៅប្រទេសកម្ពុជា ។គួន ចំរើន

Leave a Reply

Your email address will not be published. Required fields are marked *