ទំព័រដើម / ព្រំដែន / លទ្ធផលកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពូជា.ថៃលើកទី១៣

លទ្ធផលកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពូជា.ថៃលើកទី១៣

ភ្នំពេញ៖ក្រសួងការពារប្រទេសថៃបានទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ថៃ កម្ពុជា (GBC) លើកទី១៣ ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ ​ដូសិត (Dusit ​) ​ក្នុងទីក្រុងបាងកក ព្រះរាជាណា​ចក្រថៃនាថ្ងៃទី ២១ ខែមិនា ឆ្នាំ ២០១៨។

មន្រ្តីក្រសួងការបរទេសបានឲ្យដឹងថា៖គណៈប្រតិភូក្រសួងការពារជាតិកម្ពុជាដឹកនាំដោយសម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជា​វិញដោយសុវត្ថិភាពកាលពីវេលាម៉ោងប្រមាណ១១យប់ថ្ងៃទី២១ខែមីនា២០១៨។

កិច្ចប្រជុំនេះ ត្រូវ​បានដឹកនាំដោយសហប្រធាន លោក នាយឧត្តមសេនីយ៍ ប្រាវីត វង្សសុវណ្ណ ឧបនា​យក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ​ប្រទេស នៃព្រះរាជាណាចក្រថៃ និង សម្តេចពិជ័យសេនា ទៀ បាញ់ ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​នៃ ព្រះរា​ជាណាចក្រកម្ពុជា ។

ភាគីកម្ពុជាមាន ៖លោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គ​មេបញ្ជាការ ខភមលោក វ៉ា គឹមហុង ទេស​រដ្ឋមន្ត្រី ទទួលបន្ទុកការងារព្រំដែន និង ជាប្រធាន​គណៈ​កម្មា​ធិការចំរុះកិច្ចការ​ព្រំដែន​លោក​នាយ​ឧត្តម​សេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ក្រសួងការពារជាតិ លោក​នាយឧត្តមសេនីយ៍ ​មាស​ សុភា អគ្គ​មេ​បញ្ជាការរង និង ជាមេបញ្ជា​ការកងទ័ពជើងគោក​។​នាយឧត្តមសេនីយ៍ សៅ ​សុខា អគ្គមេបញ្ចាការរង និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ព្រមទាំងឯកឧត្តម ជាមេបញ្ជាការ​មក​ពីបណ្តា​កង​ឯកភាព ខភម ដែលមានការ​ពាក់ពន្ធ័​ជាច្រើនទៀត ។

កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ថៃ កម្ពុជាលើកទី១៣ នេះមានគោលបំណងរំលឹកឡើងវិញ​ក្នុង​ពេល​កន្លងមក​​ក្នុងការអនុវត្តការងារកំណត់ហេតុកិច្ចប្រជុំគណៈ​កម្មការព្រំដែនទូទៅលើកទី១២រួមទាំង​កំណត់​​ទិសដៅនៃ​កិច្ច​ស​ប្រតិបត្តិការ រក្សាសន្តិ​ភាព ស្ថេរភាពនៅតាមបណ្តោយព្រំដែន នៃប្រទេស​ទាំងពីរ​ កម្ពុជា ថៃ ។

ថ្លែងបើកកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ថៃ កម្ពុជា លើកទី ១៣ នាពេលនោះ លោក​នាយឧត្តម​សេនីយ៍ ប្រាវីត វង្សសុវណ្ណ បានមានប្រសាសន៍ថា៖ ​ដោយសម្ព័ន្ធមេត្រីភាព​ចំណងមិត្តភាពនិងមនុស្ស​សញ្ចេតនាស្មោះ​ស្ស្មោះត្រង់ រវាងកងទ័ពទាំងពីរ បានធ្វើឲ្យកិច្ចប្រជុំលើកនេះបានសម្រេចជោគជ័យ។

លោកបន្តថាដូច​កិច្ចប្រជុំលើកមុនៗ កន្លង​មក​​ដែល អាចភ្ជាប់កិច្ចសហប្របត្តិការ ដែលមានស្រាប់ ព្រមទាំង ការអភិ​វឌ្ឍន៍ ឱ្យមានការរីក​ចម្រើន​ឡើង​ថែមទៀត និង ផ្ដល់ផលប្រយោជន៍ឱ្យដល់ ព្រំដែននៃ​ប្រទេសទាំង​ពីរ គឺជាព្រំដែនសុខ សន្តិភាព មិត្ត​ភាព កិច្ចសហ​ប្រតិបត្តិការ​​យ៉ាង​ពិតប្រាកដ​។ យោងតាមក្រសួងការពារជាតិក្នុងថ្លៃង​បើកកិច្ចប្រជុំគណៈកម្មការព្រំដែនទូទៅថៃកម្ពុជាលើកទី១៣។

នាឱកាស​នោះដែល សម្ដេចពិជ័យ​សេនា ទៀ បាញ់​បានសំដែងនូវក្តីសោមនស្សរីករាយ ដោយបានឃើញ ភាពរីក​ចម្រើនយ៉ាងល្អ​ប្រសើរក្នុង​ទំនាក់ទំនងនិងកិច្ច​សហប្របត្តិការរវាងកងទ័ពនៃប្រទេស​ទាំង​ពីរ​កម្ពុជាថៃ។

​ដែល​ស្ដែង​អោយ ឃើញ​តាម​រយៈ​​ការបង្កើតយន្តការប្រជុំប្រចាំ ឆ្នាំរវាងអគ្គមេបញ្ជាការកងទ័ព ការបង្កើន​តួនាទី​ការិយាល័យ​ទំនាក់​ទំនងព្រំដែន ការចេញ​បញ្ជីឈ្មោះអ្នកទំ​នាក់ទំនងបន្ទាន់ (Hotline) រវាង​អាជ្ញា​ធរ សន្តិសុខ​ ​នៅ​តាម​តំបន់​ព្រំដែន​គ្រប់លំ​ដាប់​ថ្នាក់ និង ការពង្រឹងកិច្ច​សហប្រតិបត្តិការ​លើអង្គ​ភាព​ពេទ្យយោធា ​ដែលទាំង​អស់នេះ​​ជា​ភស្តុតាងបង្ហាញ នូវការវិវត្តន៍ ជាវិជ្ជមានក្នុងភាព​ជាដៃគូរ​និង​ចំណង​មិត្ត​ភាព​ដ៏ល្អប្រពៃរវាង​ប្រទេស​យើង​ទាំងពីរ សម​​ស្រប​​​តាមតួនាទី​ដ៏​សំខាន់​នៃ​គណៈកម្មា​ធិការ​ព្រំដែន​ទូទៅរបស់យើង ​លើវិស័យ​សន្តិសុខ សន្តិភាពនិងការអភិវឌ្ឍន៍។ប៊ុនឡេង

Leave a Reply

Your email address will not be published. Required fields are marked *