ទំព័រដើម / ប្លែកៗ / បុរសនីហ្សេរីយ៉ា ផ្តើមគំនិតយកថង់ផ្លាស្ទីក ច្នៃជាសម្លៀកបំពាក់

បុរសនីហ្សេរីយ៉ា ផ្តើមគំនិតយកថង់ផ្លាស្ទីក ច្នៃជាសម្លៀកបំពាក់

Olayemi Samson ជាបុរសសញ្ជាតិនីហ្សេរីយ៉ាម្នាក់ រស់ នៅទីក្រុង Lagos មានគំនិតយកថង់​ផ្លាស្ទីក មកច្នៃឲ្យ​ចេញ​ជាសម្លៀកបំពាក់ដ៏ទាន់សម័យ និងរបស់របរប្រើប្រាស់មួយចំនួនទៀត គួរឲ្យស្ញប់ស្ញែង។

ក្នុងវ័យ២៩ឆ្នាំ បុរសម្នាក់នេះ កើតមានគំនិតច្នៃប្រឌិតនេះឡើង ដោយលោកបានដើរប្រមូល​សំណល់ផ្លាស្ទីកគ្រប់ប្រភេទ ដែលគេបោះចោលក្បែរផ្ទះរបស់លោក យកទៅលាងសម្អាត ហើយច្នៃចេញជាសំភារៈប្រើប្រាស់ដូចជា អាវ ខោ កាបូប កាតាប អាវភ្លៀង និងថង់សម្រាប់​គ្របរថយន្ត​ជាដើម ដោយមានម៉ូដប្លែកៗ គួរឲ្យចង់ប្រើប្រាស់។

Olayemi និយាយថា មូលហេតុដែលជម្រុញឲ្យលោកមានគំនិតច្នៃរបស់របរប្រើប្រាស់​ពី​សំណល់ផ្លាស្ទីកទាំងនេះ គឺដោយសារលោកចង់ជួយដល់បរិស្ថាន នៅក្នុងទីក្រុងរបស់លោក។ លោកបន្តថា ក្នុងមួយថ្ងៃៗ គឺមានសំរាមជាង២៧លានថង់ ត្រូវបានបោះចោល ដូច្នេះយើងគួរ​តែសួរខ្លួនឯងថា តើសំរាមទាំងនេះ នឹងកើនឡើងទៅជាប៉ុន្មាន នៅរយៈពេល២០ រឺ៣០ឆ្នាំ​ទៀត៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *