ទំព័រដើម / សន្តិសុខសង្គម / បរុសវ័យចំនាស់ម្នាក់សង្ស័យស្លាប់ដោយសារជម្ងឺគាំងបេះដូងនៅក្នុងបន្ទប់ផ្ទះសំណាក់

បរុសវ័យចំនាស់ម្នាក់សង្ស័យស្លាប់ដោយសារជម្ងឺគាំងបេះដូងនៅក្នុងបន្ទប់ផ្ទះសំណាក់

ខេត្តកោះកុង៖សមត្ថកិច្ចមូលដ្ឋាន បានអោយដឹងថា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១ នឹង ៣០នាទីយប់ មានករណីមនុស្សដេកស្លាប់ដោយសារជម្ងឺគាំងបេះដូង នៅចំនុចក្នុងផ្ទះសំណាក់ ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
សមត្ថកិច្ចបានបន្តទៀតថា ជនរងគ្រោះម្នាក់ដែរដេកស្លាប់ដោយសារជម្ងឺគាំង​បេះ​ដូងមនោះមាន ឈ្មោះ សីន កឹង ភេទប្រុស អាយុ៦៤ឆ្នាំ មានទីលំនៅភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង
បើតាមប្រភពពីក្រុមគ្រួសារជនរងគ្រោះបានប្រាប់សមត្ថកិច្ច អោយដឹងដែរថា នៅ​មុនពេលកើតហេតុ ក្រុមគ្រួសាររងគ្រោះបានធ្វើដំណើរទៅប្រទេសថៃ ដើម្បីពិនិត្យសុខភាព តែជាអកុលជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ ពេលកំពុងសម្រាកនៅផ្ទះសំណាក់ ជាមួយក្រុមគ្រួសារនៅចាំយាម
ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញ សហការជាមួយក្រុមគ្រួពេទ្យបង្អែកខេត្ត ចុះពិនិត្យធ្វើកុសលវិច័យរួច សមត្ថកិច្ចបានប្រគល់សពទៅអោយក្រុមគ្រួសារដើម្បីយកទៅបុណ្យទៅតាមប្រពៃណី។(សន សុម្ភស្ស)

Leave a Reply

Your email address will not be published. Required fields are marked *