ទំព័រដើម / សន្តិសុខសង្គម / សង្ស័យប្តីរំលោភក្មួយស្រីអាយុ១៣ឆ្នាំប្រពន្ធរប្ដឹងប៉ូលិសចាប់ខ្លួន

សង្ស័យប្តីរំលោភក្មួយស្រីអាយុ១៣ឆ្នាំប្រពន្ធរប្ដឹងប៉ូលិសចាប់ខ្លួន

ភ្នំពេញ៖បុរសជាជាងថតរូបម្នាក់បានធ្វើសកម្មភាពរំលោភក្មួយស្រីអាយុ១៣ឆ្នាំប្រពន្ធរបស់ខ្លួនបានសម្រេចជាបន្តបន្ទាប់ចំនួនបីលើកលើកចុងក្រោយត្រូវបែកធ្លាយរឿងដល់ប្រពន្ធរបស់ខ្លួន​ ប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្ដង។

ហេតុការណ៍ឃាត់ខ្លួនបុរសល្មោភកាមខាងលើកាលពីវេលាម៉ោង២១និង៤០នាទី យប់​ ថ្ងៃទី២៦ខែមិនាឆ្នាំ២០១៨នៅត្រង់ចំណុចផ្ទះលេខ២៥២Fក្រុមទី៣ភូមិស្វាយប៉ាកសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។

ជនសង្ស័យ ឈ្មោះម៉េងលី សេងអុី ភេទប្រុស អាយុ២៧ឆ្នាំមានមុខរបរជាងថតរូប មាន​ទីលំនៅផ្ទះលេខ២៥២F ក្រុមទី៣ ភូមិស្វាយប៉ាកសង្កាត់ស្វាយប៉ាក។ប្រពន្ធជនសង្ស័យដែលត្រូវម្តាយមីងបង្កើតក្មេងស្រីរងគ្រោះឈ្មោះសុិនសោភាភេទស្រីអាយុ២៧ឆ្នាំមានទីលំនៅផ្ទះកន្លែងកើតហេតុមុខរបរបុក្គលិកក្រុមហ៊ុន ។ ក្មេងស្រីរងគ្រោះឈ្មោះ​ជុច ស្រីនោងអាយុយ១៣ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅជាមួយម្តាយមីងខាងលើ ។

យោងតាមប្រពភព័ត៌មានបានឲ្យដឹងថាជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភក្មួយស្របានីជាបន្តបន្ទាប់បានសម្រេចចំនួនបីលើកលើកចុងក្រោយនៅវេលាម៉ោង​២៣និង០០នាទីយប់ថ្ងៃទី២៥ខែមីនាឆ្នាំ២០១៨។

លុះរហូតដល់វេលាម៉ោង​៦និង​០០​នាទី​ល្ងាចថ្ងៃទី២៦ខែឆ្នាំដ៏ដែលបានបែកធ្លាយរឿងដល់ប្រពន្ធរបស់ខ្លួនដែលជាម្ដាយ​ម៊ីងរបស់ជនរងគ្រោះបាននាំក្មួយស្រីរត់ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋា​បាលស្វាយប៉ាកដើម្បីឲ្យជួយអន្តរាគមន៍។
ក្រោយ​​ពីទទួលពាក្យបណ្តឹងភ្លាមៗ កំលាំងជំនាញប៉ុស្តិ៍បានចុះធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យដល់ផ្ទះកើតហេតុហើយនាំខ្លួនជនសង្ស័យមកសាកសួរ។

សមត្ថកិច្ចសាកសួរជនសង្ស័យបានសារភាពថាខ្លួនបានធ្វើសកម្មភាពរំលោភ​កេ្មងស្រីរងគ្រោះដែលជាក្មួយស្រីបង្កើតរបស់ប្រពន្ធខ្លួនបានសំរេចជាបន្តបន្ទាប់ចំនួន​៣ដងលើកចុងក្រោយនៅយប់ថ្ងៃទី២៥ខែមិនាឆ្នាំ២០១៨នៅវេលាម៉ោង​២៣និង​០០​នាទីយប់នៅក្នុងផ្ទះរបស់ខ្លួនចំណុចកើតហេតុខាងលើហើយបានបែកធ្លាយរឿងដល់ប្រពន្ធខ្លួនក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនគេតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌ​ឬស្សី​កែវ ដើម្បីកសាងសំណុំរឿងធ្វើតាមនីតិវិធី៕កែវឈីម

Leave a Reply

Your email address will not be published. Required fields are marked *