ទំព័រដើម / សន្តិសុខសង្គម / ជិតចូលឆ្នាំសកម្មភាពចោរឆក់ព្រោងព្រាតក្នុងក្រុងចោរម្នាក់ឆក់ដួលម៉ូតូកង់បីបាក់ជើងចាប់ជាប់

ជិតចូលឆ្នាំសកម្មភាពចោរឆក់ព្រោងព្រាតក្នុងក្រុងចោរម្នាក់ឆក់ដួលម៉ូតូកង់បីបាក់ជើងចាប់ជាប់

ភ្នំពេញៈ​ នារី​ម្នាក់បាន​ជិះ​ម៉ូតូ​ ចេញ​ ពី​កន្លែង​ លក់​របស់​ប្តី​នៅ​ម្តុំ​អូរឬស្សី​ ត្រូវ​ត្រលប់ទៅ​ផ្ទះវិញ​ លុះ​មកដល់​ពាក់​កណ្ដាល​ផ្លូវ​ ក៍ត្រូវ​បាន​ជនសង្ស័យ​ បានធ្វើ​សកម្មភាព​ ឆក់​​យក​កាបូប​ស្ពាយ​បានសំរេច​ និង​ធ្វើអោយ​ជនរងគ្រោះ​ដួលម៉ូតូ​ រងរបួស​​វេលាម៉ោង​ ១១និង​៤០នាទី​យប់​ ថ្ងៃទី​២៧​ ខែ​មិនា​ ឆ្នាំ​២០១៨​ ជិត​និង​ ក្រសួង​ ឧតុនិយម​ ផ្លូវមុនី​វង្ស​ សង្កាត់​ផ្សារដើមថ្កូវ​ ខណ្ឌចំការមន​ ។
​ នារី​រងគ្រោះ​ឈ្មោះ​ អៀង​ ស៊ីណេត​ ភេទស្រី​ អាយុ​ ២០ឆ្នាំ​ មុរបប​ បុគ្គលិគ​ ហាង​ ស្នាក់​នៅ​ សង្កាត់​ច្បារ​អំពៅ២​ខណ្ឌ​ច្បារអំពៅ​ជិះ​ម៉ូតូ​ម៉ាក​ ហុងដា​ អាខុន​ ពណ៌ក្រហម​លាយ​​ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AI 1520 ។ច​សំភារះ​ដែល​បាត់បង់​នៅ​ក្នុង​កាបូប​មាន​ លុយ​មួយ​ចំនួន​ អត្ត​សញ្ញាណ​បណ្ត័​ មួយ​សន្លឹក​ និង​ទូរសព្ទ័​ មួយគ្រឿង​ ។

បុរសចេញពីផ្ទះគល់បំណងឡើងឡានក្រុងនៅផ្សាររាត្រីដល់ម្តុំក្តានពីត្រូវចោរ២នាក់​ឆក់ទូរស័ព្ទដៃមិនបានសម្រេចហើយទាញទៅទាញមកបណ្តាលអោយដួលម៉ូតូទាំងសងខាងត្រូវបានសមត្ថកិច្ចក្របួចជាប់ម្នាក់នឹងម្នាក់ទៀតរត់គេចខ្លួនបាត់ស្រ មោល​។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង10នឹង30នាទីយប់ថ្ងៃទី២៧ខែ​​មីនា​​​ ឆ្នាំ២០១៨តាមបណ្តោយផ្លូវសហព័ន្ធរុស្សីនៅចំណុចមុខទីស្តីការគណរដ្ឋមន្ត្រីស្ថិតនៅក្នុងសង្កាត់មិត្តភាពខណ្ឌ៧មករា

ជនរងគ្រោះមានឈ្មោះ អ៊ុន ហាន់ជីវ ភេទប្រុស អាយុ៦៥ឆ្នាំ ស្នាក់នៅផ្ទះJ24 ផ្លូវជីវែង ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតនៅ សង្កាត់ លេខ៣ ក្រុងភ្នំពេញ។

តាមប្រភពពត៌មានពីជនរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុ​គាត់ចេញមកពីផ្ទះរបស់គាត់នៅម្តុំផ្សាររតនះផ្លាហ្សាហើយក៏ហៅម៉ូតូកង់បីឡាំម៉ាតាពណ៌លឿងពាក់ស្លាកលេខភ្នំពេញ1GR7047គោល​បំណងជិះទៅបេនឡានក្រុងផ្សាររាត្រីធ្វើដំណើរមកតាមបណ្តោយផ្លូវសហព័ន្ធរុស្សី។

ខណពេលបើកមកដល់ចំណុចម្តុំក្តានពីគាត់ដកទូរស័ព្ទដៃមួយគ្រឿងម៉ាកiPhone 6យកមកចុតតាមម៉ូតូកង់បីឡាំម៉ាតាក៏ស្រាបតែភ្លាមៗនោះដែលលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសុគីឡេតពណ៌សពាក់ស្លាកលេខ​ភ្នំពេញ​​1GJ1729ធ្វើដំណើរស្របទិសគ្នាជាមួយម៉ូតូរងគ្រោះហើយម្នាក់អង្គុយពីក្រោយក៏បានធ្វើសកម្មភាពឆក់ប៉ុន្តែជនរងគ្រោះទាញទៅទាញមកជាមួយជនសង្ស័យ។

រហូតទៅដល់មុខទីស្តីការគណរដ្ឋមន្ត្រីទើបដួលម៉ូតូទាំងជនរងគ្រោះនឹងជនរងគ្រោះបណ្តាលអោយម៉ូតូជនសង្ស័យខ្ទេចអស់មួយកំណាត់ខាងមុខនឹងម៉ូតូកង់បីវិញក្រ​ឡាប់​ផ្ងារជើងឡើងលើ។

ភ្លាមៗនោះសមត្ថកិច្ចខណ្ឌ៧មករាក៏បានក្របួចជាប់ជនសង្ស័យម្នាក់មានឈ្មោះស៊ុន ហេង ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅមិនពិតប្រាកដរងរបួសបាក់ជើងខាងជើងនឹងអ្នកឆក់មានឈ្មោះ អានូ ភេទប្រុស អាយុប្រហែល២០ឆ្នាំជាង ស្នាក់នៅម្តុំជ្រោយចង្វាររត់គេចខ្លួនបាត់ហើយជនសង្ស័យដែលរងរបួសត្រូវបានរថយន្តសង្គ្រោះ​ដឹកយកទៅព្យាបាលនៅគ្លីនិកឯកជនពន្លឺ។

ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋមិត្តភាពដើម្បីអោយសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូន់ទៅកាន់តុលាការដើម្បីចាត់ការទៅតាមនិតិវិធីផ្លូវច្បាប់។

កម្លាំងព្រហ្មទណ្ឌកំរិតស្រាលនៃសង្នការរាជធានីភ្នំពេញបានធ្វើការបង្ក្រាប់ក្រុម​ចោរ​ឆក់កាបូប៦នាក់ប៉ុន្តែឃាត់ខ្លួនបានតែម្នាក់ចំនែកឯអ្នកផ្សេងទៀតរត់គេចខ្លួនអស់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧នឹង៣០នាទីយប់ថ្ងៃទី២២ខែ​​មីនាឆ្នាំ២០១៨តាមបណ្តោយផ្លូវ២២៨កែងផ្លូវ៥១ស្ថិតនៅក្នុងសង្កាត់បឹងរាំង​ខណ្ឌដូនពេញ។

ជនសង្ស័យមានឈ្មោះធូ តីមនិត ភេទប្រុស អាយុ17ឆ្នាំ មានមុខរបរធ្វើសំណង់ ស្នាក់នៅភូមិស្រោលអំពិល ឃុំជ្រោយអំពិល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះ នៅ​ រតនា​ ភេទស្រី​ អាយុ​៤៨ឆ្នាំ​ មុខរបប​ មេ​ផ្ទះ​ ស្នាក់នៅ​ផ្ទះ​លេខ​៥៧​ផ្លូវ​១៦៣​ សង្កាត់​អូឡាំពិច​ ខណ្ឌ​ចំការមន មានស្រុកកំណើតនៅ​ ភូមិ​កំពង់​លាវ​ ស្រុកព្រៃវែង​ ខេត្ត​ព្រៃវែង​។ដោយ៖ស៊ីដេត&ណន រ៉ាត់

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *