ទំព័រដើម / សន្តិសុខសង្គម / លោកសម រង្ស៊ីក្លាយជាប្រធានសមាគមដើម្បីលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

លោកសម រង្ស៊ីក្លាយជាប្រធានសមាគមដើម្បីលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ភ្នំពេញ៖តាមរយៈលិខិតមួយច្បាប់លោកសម រង្ស៊ីបានបញ្ជាក់ថាខ្លួនលោកជាប្រធានសមាគមដើម្បីលើកស្ទយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។លិខិតនេះចុះហត្ថលេខាដោយប្រធានសមរង្ស៊ីកាលពីថ្ងៃ​ទី២៦ខែតុលាឆ្នាំ២០១៧ជូនចំពោះសមាជិកសមាគមដែលបានបរិច្ចាគប្រាក់ជួយដល់សមាគមនៅទីក្រុងរ៉ូម។

លោកសម រង្ស៊ីបានលើកឡើងថាលោកសូមអរគុណចំពោះសប្បុរសជននិងកូនក្មួយដែលបានឧត្ថម្ភក្នុងការរៀបចំសិក្ខាសាលាដើម្បីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាប្រព្រឹត្តទៅពីថ្ងៃទី២៧ដល់២៩ខែតុលាឆ្នាំ២០១៧នៅទីក្រុងរ៉ូមប្រទេសអ៊ីតាលី។

លោកសមរង្ស៊ីបានលើកឡើងថា”ខ្ញុំនិងថ្នាក់ដឹកនាំសមាគមទាំងអស់គ្នាសូមកោត​សសើរនូវឥរិយាបថប្រកបដោយគំរូវីរៈភាពសប្បុរសធម៌របស់បងប្អូនកូនក្មួយដែលតែងតែលះបង់នូវកម្លាំងកាយ កម្លាំងចិត្តនិងធនធានដោយផ្ទាល់ ដើម្បីជួយឲ្យការតស៊ូដោយអហិង្សាបានសម្រេចដល់គោលដៅ”៕(ប៊ុនឡេង)

Leave a Reply

Your email address will not be published. Required fields are marked *