ទំព័រដើម / នយោបាយ / សមាជបក្សខ្មែរតែមួយគ្រោងធ្វើនៅខេត្តតាកែវថ្ងៃទី៨ខែមេសា

សមាជបក្សខ្មែរតែមួយគ្រោងធ្វើនៅខេត្តតាកែវថ្ងៃទី៨ខែមេសា

ភ្នំពេញ៖លោកគុជ លី ស្ថាបនិកគណបក្សខ្មែរតែមួយរបស់ប្អូនលោកកែម ឡីប្រកាសធ្វើសមាជបក្សនៅខេត្តតាកែវកន្លែងបញ្ចុះសពលោកកែមឡី ។ការគ្រោងរៀបចំសមាជលើកទី១របស់គណបក្សនេះបានធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃបានទទួលស្គាល់កាលពីថ្ងៃទី២៧ខែមីនានេះ។

លោកគុជ លី ស្ថាបនិកនៃគណបក្សខ្មែរតែមួយនិងជាអនុប្រធានគណបក្សត្រូវ​បាន​កាលពីរសៀលថ្ងៃទី២៨ខែមីនា ឆ្នាំ២០១៨ថាគណបក្សរបស់លោក​នឹងធ្វើសមាជបក្សលើកដំបូងនៅថ្ងៃទី៨ខែមីនាឆ្នាំ២០១៨នៅខេត្តតាកែវ ទីដែលសពលោកកែម ឡីត្រូវបានគេបញ្ចុះនៅទីនោះ។

កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ក្រសួងមហាផ្ទៃបានប្រកាសទទួលស្គាល់ដោយចុះបញ្ជីផ្លូវការគណបក្សដែលទើបបានចាប់កំណើតនេះ។ក្រសួងបានជម្រាបទៅគណ​បក្សខ្មែរតែមួយអាចធ្វើសកម្មភាពនយោបាយបានតែត្រូវគោរពតាមច្បាប់ស្តីពីគណបក្សនយោបាយដែលមានកំណត់ជាធរមាន។ប៊ុនឡេង

Leave a Reply

Your email address will not be published. Required fields are marked *