ទំព័រដើម / ទេសចរណ៏ / ក្រសួងទេសចរណ៍ ណែនាំមន្ទីរទេសចរណ៍រាជធានី-ខេត្តឲ្យពង្រឹងសេវាទេសចរណ៍ ក្នុងឱកាសបុណ្យចូល​​ឆ្នាំខ្មែរ

ក្រសួងទេសចរណ៍ ណែនាំមន្ទីរទេសចរណ៍រាជធានី-ខេត្តឲ្យពង្រឹងសេវាទេសចរណ៍ ក្នុងឱកាសបុណ្យចូល​​ឆ្នាំខ្មែរ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្តទាំងអស់ត្រូវពង្រឹងសេវាទេសចរណ៍ឲ្យមានគុណភាព ដើម្បីបំរើ ភ្ញៀវទេចរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណី​ជាតិខ្មែរ ខាងមុខនេះ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានណែនាំឲ្យប្រធានមន្ទី​​រទេសចរណ៍គ្រប់រាជធានីខេត្ត​​ទាំងអស់ធ្វើត្រូវត្រួតពិនិត្យនៅតាមរមណីយដ្ឋាន ដើម្បីធានាបាននូវអនាម័យ សណ្តាប់ធ្នាប់ និងសុវត្ថិ​ភាពជួនប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុង​​ឱកាសបុណ្យ​​ចូលឆ្នាំប្រពៃ​ណីខ្មែរខាងមុខនេះ។

នៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីក្រោមឱវាទនាថ្ងៃទី២៩ ខែមីនានៅទីស្តីការ​ក្រសួងទេសចរណ៍ .ឯកឧត្តម រដ្ឋមន្ត្រីសង្កត់ធ្ងន់ថា គ្រប់កន្លែងបំរើសេវាស្នាក់នៅ ម្ហូបអាហា ការធ្វើដំណើរទាំងអស់មិនឲ្យមានការឡើង​​ថ្លៃហួស​ហេតុពេក​នោះទេ ដោយតម្រូវឲ្យម្ចាស់សេវាទេសចរណ៍ទាំងអស់ត្រូវបិទថ្លៃទំនិញរបស់ខ្លួន ដើម្បីកុំឲ្យប៉ះ​​ពាល់ដល់អារម្មណ៍ភ្ញៀវ​​ហើយគេលែង​​ចង់​​មកលើកក្រោយទៀត។

លោក ងូវ សេង កាក់ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានប្រាប់​ទូរទស្សន៍រស្មីហង្សមាសនៅ​​ព្រឹកថ្ងៃទី៣០ខែមីនានេះថា ខាងមន្ទីរខេត្តសៀមរាបបាន​សហការជាមួយអាជ្ញាធរខេត្ត ក្នុងការពង្រឹងសន្តិសុខជូនភ្ញៀវ និងចុះណែនាំ​ដល់ម្ចាស់ភោជនីយដ្ឋានទូទាំងខេត្តឲ្យពង្រឹងគុណភាពអនាម័យម្ហូបអាហារ និងមិនត្រូវឡើងថ្លៃជាដើម។

សារាចរណែនាំ ស្តីពីការរៀបចំពង្រឹងគុណភាពផលិតផលទេសចរណ៍ក្នុង​​ឱកាសបុណ្យចូលឆ្នាំខ្មែរ​​ប្រពៃណី​​ជាតិ ឆ្នាំចខាងមុខនេះ  ក្រសួងបានណែ​នាំ​ឲ្យប្រធានមន្ទីរទេសចរណ៍គ្រប់រាជធានីខេត្ត រៀបចំព្រឹត្តិការសង្រ្កាន​តាម​គោលដៅ​ទេសចរណ៍ សម្តែងសិល្ប​​បុរាណ និងការលេងល្បែងប្រ​ជាប្រិយខ្មែរ ចោលឈូង បោះអង្គុញ ទាញព្រ័ត្រ លាក់កន្សែង ស្តេចចង់ជាដើម៕

អត្ថបទ៖ ចេម ហួត

 

Leave a Reply

Your email address will not be published. Required fields are marked *