ទំព័រដើម / តុលាការ / ជនសង្ស័យ៥នាក់ទាក់ទងនឹងការស្លាប់ស្រ្តីម្នាក់នៅខេត្តតាកែវបានចាប់ខ្លួននាំមកតុលាការក្រុង

ជនសង្ស័យ៥នាក់ទាក់ទងនឹងការស្លាប់ស្រ្តីម្នាក់នៅខេត្តតាកែវបានចាប់ខ្លួននាំមកតុលាការក្រុង

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី៣១ខែមីនា ឆ្នាំ២០១៨នេះជនសង្ស័យ៥នាក់សង្ស័យពាក់ព័ន្ធករណី ឃាតកម្មដ៏កក្រើកសម្លាប់ស្ត្រីវ័យ៣៦ឆ្នាំម្នាក់នៅក្រុងដូនកែវ ខេត្តតា​កែវ ​ត្រូវបានបញ្ជូនទៅដល់​សាលាដំបូងរាជធានីភ្នំពេញហើយ នៅវេលាម៉ោង​៣និង​៣០​ដើម្បីបន្តនីតិវិធី ។

សូមបញ្ជាក់ថា៖ជនសង្ស័យទាំង៥នាក់ក្នុងចំណោម៨នាក់ ដែលត្រូវបាននគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃឃាត់ខ្លួន កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ដើម្បីសាកសួរករណីស្ត្រីស្រស់ស្អាតម្នាក់ស្លាប់នៅក្រុងដូនកែវខេត្តតាកែវ កាលពីចុង​ខែមករា ឆ្នាំ២០១៨ ។

ទោះបីយ៉ាងណាករណីស្ដ្រីរងគ្រោះវ័យ៣៦ឆ្នាំ គេស្គាល់ថាឈ្មោះចែវ សុវឌ្ឍនា ដែលត្រូវបានគេប្រទះឃើញ ចងកសម្លាប់ខ្លួននៅក្រុងដូនកែវនោះសង្ស័យថាករណីនេះមិន​មែនជាអំពើអត្តឃាតនោះទេវាអាចជាអំពើឃាតកម្ម។

ដំណើរការសួរនាំ ទៅលើមនុស្សទាំង៨នាក់ រួមមាន៖ ស្នងការរង លោក ឡាយ ណារិទ្ធ, នគរបាលបច្ចេកទេស និងនគរបាលព្រហ្មទណ្ឌក្រុងដូនកែវ ។តែមិនមានប្រភពផ្លូវការបញ្ជាក់ការពិតនៅឡើយខណៈពេលមនុស្ស៧នាក់គេមិនបានប្រាប់ឈ្មោះនៅ​ឡើយ​​។គេមិនដឹងថា៣នាក់ទៀតជានរណាឬត្រូវដោះលែងព្រោះមានតែ​៥នាក់បាននាំដល់តុលាការក្រុងភ្នំពេញ៕ប៊ុនឡេង

Leave a Reply

Your email address will not be published. Required fields are marked *