ទំព័រដើម / សន្តិសុខសង្គម / តន្រ្តីករម្នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការព្រឹត្តអំពើចោរកម្ម

តន្រ្តីករម្នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការព្រឹត្តអំពើចោរកម្ម

ភ្នំពេញ៖តន្រ្តីករម្នាក់ឈ្មោះសុង កក្កដា អាយុ២០ឆ្នាំ ត្រូវបាននគរបាលការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី២៩មីនា​២០​១៨ វេលាម៉ោង ២០និង០០នាទី ដោយកម្លាំងជំនាញរបស់ការិយាល័យនគរបានព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ។

ការឃាត់ខ្លួនជនសង្ស័យនៅចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈតេឡាផ្លូវលេខ៧០ សង្កាត់​ទួល សង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបយួរដៃ) កាលពីថ្ងៃទី ២៣-០៣-២០១៨ វេលាម៉ោងប្រហែល ២២,០០នាទី នៅចំណុចមុខផ្ទះលេខ១ ផ្លូវលេខ៥២៨ កែងផ្លូវ​លេខ២៧៥ ក្រុមទី៥៦ ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឃាត់ឈ្មោះ សុង កក្កដាហៅ មុន្នី ភេទ ប្រុស អាយុ២០ឆ្នាំ មុខរបរ តន្រ្តីករស្នាក់នៅផ្ទះលេខ ២៨២ផ្លូវលំ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញម៉ូតូចាប់យកម៉ូតូម៉ាកហុងដា ZoomerX ពណ៌ ពណ៌ទឹកប្រាក់លាយខ្មៅ លេខតួ​ លេខម៉ាស៊ីន ៥០៧៨៧៦១ពាក់ស្លាកលេខភ្នំពេញ១GQ -០២៦៦។

ជនរងគ្រោះឈ្មោះ សេង គីមមួយ ភេទ ស្រី អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅភូមិរកាកោងឃុំរកាកោងស្រុកមុខកំពូលខេត្តកណ្តាលមុខរបរនៅផ្ទះបច្ចុប្បន្ន​​​ជនសង្ស័យខាងលើការិយាល័យបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។សុខ ស៊ីឌី

Leave a Reply

Your email address will not be published. Required fields are marked *