ទំព័រដើម / តុលាការ / តុលាការបន្តសាកសួរលោកឡាយវណ្ណៈនិងមនុស្ស៥នាក់ទៀតសង្ស័យឃាតកម្ម

តុលាការបន្តសាកសួរលោកឡាយវណ្ណៈនិងមនុស្ស៥នាក់ទៀតសង្ស័យឃាតកម្ម

ភ្នំពេញ៖អយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៣ខែមេសានេះបានបន្តដំណើរការសាកសួរលោក ឡាយ វណ្ណៈ អតីតចៅហ្វាយខេត្តតាកែវនិងជនសង្ស័យ៥នាក់ទៀតនៅមិនទាន់ចប់ទេ។

ជនសង្ស័យ៥នាក់ត្រូវបាននាំខ្លួនទៅដល់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី​៣១ខែមីនា ឆ្នាំ២០១៨បន្ទាប់ពីឃាត់ខ្លួនកាលពីថ្ងៃទី២៩ខែមីនា២០១៨។ចំណែកលោកឡាយ វណ្ណៈត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១ខែមេសាឆ្នាំ២០១៨នៅក្នុងខេត្តតាកែវនិងបាននាំមកដល់តុលាការកាលពីព្រឹកថ្ងៃទី២ខែមេសានេះ។

ជនសង្ស័យទាំង៦នាក់ក្នុងចំណោម៨នាក់ក្នុងសំណុំរឿងឃាតកម្មកាលពីថ្ងៃទី២៦​ខែ​​មករា២០១៨ដែលមានស្រ្តីរងគ្រោះឈ្មោះ ចេវ សុវឌ្ឍនាអាយុ៣៤ឆ្នាំជាស្រ្តីមេមាយមានកូនបីនាក់។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមកកាន់តុលាការមាន១.លោក ឡាយ វណ្ណៈ អតីតចៅហ្វាយខេត្តតាកែវ, ២.លោក ឡាយ ណារិទ្ធ ស្នងការរងនគរ​បាលខេត្តតាកែវ (ត្រូវជាបងប្រុស លោក ឡាយ វណ្ណៈ), ៣.ឈ្មោះ ​ចាន់ ​រី ​ភេទ​ស្រី ​និង៤.​ប្តី​ឈ្មោះ ​ជឹម ​វុ​ធ( ​ជា​អ្នកបំរើ​នៅផ្ទះ​នាង​ ចេ​វ ​សុ​វ​ឌ្ឍ​នា)​, ​៥.ឈ្មោះ​ មេន​ សម័យ ​អ្នកបើក​ឡាន​ឲ្យ​លោក ​ឡាយ ​វណ្ណៈ ​និង៦.​ឈ្មោះ ​តាក់ ​រតនា ​ជា​អ្នកបើក​ឡាន​ឲ្យ​លោក ​ឡាយ ​ណា​រិ​ទ្ធ៕អត្ថបទប៊ុនឡេង​

Leave a Reply

Your email address will not be published. Required fields are marked *