ទំព័រដើម / សន្តិសុខសង្គម / ចោរបងប្អូន២នាក់ឆក់ទ្រព្យសម្បត្តិតាមទីសាធារណៈត្រូវបានចាប់ខ្លួន

ចោរបងប្អូន២នាក់ឆក់ទ្រព្យសម្បត្តិតាមទីសាធារណៈត្រូវបានចាប់ខ្លួន

ភ្នំពេញៈ​ជនសង្ស័យ​ចំនួន​២នាក់​ត្រូវបាន​បងប្អូន​ប្រជា​ពលរដ្ឋ​ឃាត់ខ្លួន​យកទៅ​ប្រគល់​អោយ​ សមត្ថកិច្ច​ប៉ុស្តិ​នគរបាល​ ទួល​ទំពួង​១​ធ្វើការ​សាកសួរ​ បន្ទាប់ពី​ជនសង្ស័យ​ទាំង​នោះ​បាន​ធ្វើ​សកម្មភាព​ ឆក់យក​ការបូប​ស្ពាយ​ ពី​ស្ត្រី​ជន​ជាតិ​វៀតណាម​មិន​បានសំរេច​ បណ្តាល​អោយ​ជនរងគ្រោះ​ ដួួល​រងរបួស​ រលាត់ដៃរលាត់ជើង​ផងដែរ​ ។
​ហេតុការណ៍នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​ ៨ក៍​៤០នាទី​យប់​ ថ្ងៃទី​២​ ខែ​មេសា​ ឆ្នាំ​២០១៨​ ចំនុចផ្លូវ១៥៥​ កែង​និង​៥៤០​ សង្កាត់​ទួល​ទំពូង១​ ខណ្ឌចំការមន​ ។
​ជន​សង្ស័យ​មានឈ្មោះ​ នី​ រស្មី​ ភេទប្រុស​ អាយុ១៦ឆ្នាំ​ មុខរបប​ សិស្ស​ ថ្នាក់​ទី៨​ ស្នាក់​នៅ​ផ្ទះជួល​សង្កាត់បឹងត្របែកក​ ខណ្ឌចំការមន​ ជាអ្នក​បើកម៉ូតូ​។​ ចំនែក​ម្នាក់​ទៀត​ មានឈ្មោះ​ សុវណ្ណ​ ភក្ត្រា​ ភេទប្រុស​ អាយុ​ ១៦ឆ្នាំ​ មុខរបប​ សិស្ស​ ថ្នាក់​ទី៩​ ស្នាក់​នៅ​ សង្កាត់​ច្បារអំពៅ​ ខណ្ឌ​ច្បារអំពៅ​ (ជាអ្នក​ ឆក់​)​។


​ដកហូត​ ម៉ូូតូ​ម៉ាក​ ស៊ុយ​សុគី​ និច​ ពណ៌​ទឹក​ប្រាក់​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1GQ 2951 មួយគ្រឿង​ ជារបស់​ជនសង្ស័យ​ ។​ចំនែក​ស្ត្រី​ជាជន​ជាតិ​ វៀតណាម​ មិន​បាន​អោយ​ស្គាល់​ អត្ត​សញ្ញាណនោះទេ​ ហើយរបស់​ ដែល​នៅ​ក្នុង​កាបូប​ គឺមាន​ លុយ​វៀតណាម​មួយ​ចំនួន​ និង​ គ្រឿង​សំ​ភារៈផ្ទាល់​ខ្លួន​មួយ​ចំនួន​ទៀត​ ។ដោយ៖ណន រ៉ាត់

 

Leave a Reply

Your email address will not be published. Required fields are marked *