ទំព័រដើម / ធានារ៉ាប់រង / ព្រឹទ្ធសភាកម្ពុជាស្នើដល់មូលនិធិខុនរ៉ាដឲ្យបន្តជួយលើការងារលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ

ព្រឹទ្ធសភាកម្ពុជាស្នើដល់មូលនិធិខុនរ៉ាដឲ្យបន្តជួយលើការងារលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ

ភ្នំពេញ៖សម្តេចប្រធានព្រឹទ្ធសភាកម្ពុជាស្នើដល់មូលនិធិខុនរ៉ាដឲ្យ បន្តជួយពង្រឹងសមត្ថភាពមន្ត្រី និង ដំណើរអនុវត្តការងារលទ្ធិប្រជាធិបតេយ្យថ្នាក់ក្រោមជាតិឲ្យរីកចំរើន។

ក្នុងឱកាសបានអនុញ្ញាតឲ្យលោក ដានីញ៉ែល ស្មូកឃីង  នាយកថ្មីមូលនិធិខុនរ៉ាដ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភានៅព្រឹកថ្ងៃ ទី៣ ខែមេសា ឆ្នាំនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា           បានស្នើដល់មូលនិធិខុនរ៉ាដ បន្តកិច្ចសហប្រតិបត្តិការជាមួយនឹងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដើម្បីចាត់ចែងនូវកម្មវិធីបណ្តុះបណ្តាលនានា ជាគុណប្រយោជន៍ដល់​មន្រ្តីរាជការនៃ​អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដើម្បីអភិវឌ្ឍន៍សមត្ថភាពអ្នកនាំពាក្យរបស់ព្រឹទ្ធសភា និងការងារព័ត៌មាននិងទំនាក់ទំនងសាធារណៈរបស់ព្រឹទ្ធសភា ការងារររៀបចំវេទិកា​សាធារណៈពាក់ព័ន្ធនឹងវិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ក្រោមជាតិ តាមបណ្តាភូមិភាគទាំង៨ ព្រមទាំង បន្តគាំទ្រឲ្យមានដំណើរ​ទស្សនកិច្ចសិក្សារបស់គណៈកម្មការនានាព្រឹទ្ធសភា ដើម្បីស្វែងយល់​បទពិសោធន៍លើការងារសភានៅបរទេស​។

​ សម្តេចប្រធានព្រឹទ្ធសភា មានជំនឿជឿជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិ​បត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងមូលនិធិខុនរ៉ាដ នឹងរួមចំណែកក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសអាល្លឺម៉ង់ ​ដើម្បីជាគុណប្រយោជន៍រួមសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

លោក ដានីញ៉ែល ស្មូកឃីង បានទទួលយកសំណើរនេះ ហើយសន្យាថា និងជួយកម្ពុជា ពិសេសជួយពង្រឹងសមត្ថភាពមន្ត្រីព្រឹទ្ធសភា តាមរយៈការជួយបណ្តុះបណ្តាលនានា។

លោកនាយក បានសម្តែនូវសេចក្តីរីករាយ ដែលបានមកបំពេញការងារនៅព្រះរាជាណាចក្រកម្ពុជា ហើយលោកនាយកបានសន្យាថា នឹងខិតខំ​ធ្វើយ៉ាងណាឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-អាល្លឺម៉ង់ ឲ្យកាន់តែជិតស្និតថែមទៀត ។

សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងមូល   និធិខុនរ៉ាដ ជាមួយនឹងព្រះរាជាណាចក្រកម្ពុជាបានចាប់តាំងពីឆ្នាំ២០០៤ រហូតមកដល់បច្ចុប្បន្នដោយសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កាយ៉ាងច្រើនលើការងារអប់រំអ្នកបោះឆ្នោត ការងារស្ត្រីនិងវិស័យសារព័តមាន៕ អត្ថបទ៖ ចេម ហួត

 

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *