ទំព័រដើម / នយោបាយ / តុលាការកំពូលសម្រេចរំលាយគណបក្សចំនួន៩ព្រោះតែគ្មានធ្វើសកម្មភាពអីសោះ

តុលាការកំពូលសម្រេចរំលាយគណបក្សចំនួន៩ព្រោះតែគ្មានធ្វើសកម្មភាពអីសោះ

ភ្នំពេញ៖លោក អ៊ុក គឹមសិទិ្ធ អគ្គព្រះរាជអាជ្ញារង​អមតុលាការកំពូល កាល​ថ្ងៃទី៣០ខែតុលាឆ្នាំ២០១៧នេះបានថ្លែងប្រាប់អ្នកសារព័ត៌មានថានៅព្រឹកថ្ងៃនេះតុលាការកំពូលបាន​បើកសវនាកាត់ក្ដី រំលាយគណបក្សនយោបាយចំនួន៩ ដែលបានចុះបញ្ជីនៅក្រសួ​ងមហាផ្ទៃ។

លោកអគ្គព្រះរាជអាជ្ញារងបានបញ្ជាក់ឲ្យដឹងទៀតថា មូលហេតុដែលតុលាការកំពូលសម្រេចបើកសវនាការកាត់ក្តី រំលាយគណបក្សនយោបាយទាំងនេះ ព្រោះថាគណបក្សខ្លះមិនបានធ្វើសកម្មភាពនយោបាយទាល់តែសោះ ហើយខ្លះទៀតមិនមានអាស័យដ្ឋានពិតប្រាកដច្បាស់លាស់ និងពិសេសមិនបានធ្វើរបាយការណ៍ប្រចាំឆ្នាំ មកកាន់ក្រសួងមហាផ្ទៃ និងមិនបានបំពេញកាតព្វកិច្ចជាគណបក្សនយោបាយ។

គណបក្សនយោបាយចំនួន៩ ដែលបានរំលាយនោះមាន៖ទី១.គណបក្សប្រជាជាតិខ្មែរ ដែលមានប្រធានឈ្មោះ ស៊ុម ស៊ីថា ភេទប្រុស អាយុ៦១ឆ្នាំ។ទី២.គណបក្សសង្គមខ្មែរនិយម ដែលមានប្រធានឈ្មោះ អឿន សារ៉ាត់ ភេទប្រុស អាយុ៦០ឆ្នាំ។ទី៣.គណបក្សនាងនាគនារីខ្មែរ ដែលមានប្រធានឈ្មោះ ឌួង សុខខឿន ភេទស្រី អាយុ៦៦ឆ្នាំ។ទី៤.គណបក្សសង្គមថ្មី ដែលមានប្រធានឈ្មោះ ឡួយ លឹមភូង ភេទស្រី អាយុ៦៨ឆ្នាំ

ទី៥.គណបក្សស្ដ្រីសង្គ្រោះកម្ពុជា ដែលមានប្រធានឈ្មោះ នូ សេនមុំ ភេទស្រី អាយុ​៧១​ឆ្នាំ។ទី៦.គណបក្សពលរដ្ឋខ្មែរ ដែលមានប្រធានឈ្មោះ ខៀវ សេងគីម ភេទប្រុស អាយុ​៧២ឆ្នាំ។ទី៧.គណបក្សសេរីបង្រួបបង្រួមជាតិ ដែលមានប្រធានឈ្មោះ សំរិន រេត អាយុ​៧៦ឆ្នាំ។ទី៨.គណបក្សខ្មែរជាតិនិយម ដែលមានប្រធានឈ្មោះ ឃឹម ភុនវិហាន ភេទប្រុស អាយុ៦៥ឆ្នាំ។ទី៩.គណបក្សពន្លឺសេរីភាពលោក ថាច់ រ៉េង ដែលមានប្រធានឈ្មោះ ថាច់ រ៉េង ភេទប្រុស អាយុ៨១ឆ្នាំ៕(អ៊ិន វុឌ្ឃិន)

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *