ទំព័រដើម / តុលាការ / ថ្ងៃទី​១១មេសា​តុលាការ​កំពូល​គ្រោងនឹងបើក​សវនាការលើសំណុំរឿងអតីតមេឃុំគោករកាគប់​គ្រាប់ស្លាប់ម្នាក់របួស៥នាក់

ថ្ងៃទី​១១មេសា​តុលាការ​កំពូល​គ្រោងនឹងបើក​សវនាការលើសំណុំរឿងអតីតមេឃុំគោករកាគប់​គ្រាប់ស្លាប់ម្នាក់របួស៥នាក់

ភ្នំពេញ​៖យោងតាមដិកា​តុលាការ​កំពូល​បញ្ជាក់ថា​នៅ​ព្រឹក​ថ្ងៃ​ទី​១១​ខែ​មេសា​ឆ្នាំ​២០១៨​​ខាងមុខ​នេះ​ តុលាការ​កំពូល​នឹង​បើក​សវនាការ​សំណុំរឿងគប់គ្រាប់បែកប៉ុន​ប៉ងសម្លាប់មួយគ្រួសារ នៅភូមិសែនសុខទី២សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បណ្តាល​ឱ្យ​កុមារាម្នាក់អាយុ១១ឆ្នាំស្លាប់និង៥នាក់រងរបួសធ្ងន់ស្រាលដែលមានអតីត​ចៅសង្កាត់​​គោករកាជាមេខ្លោង​ ។

សវនាការ​នេះ​ដឹកនាំ​ដោយ​លោក​ សឹង​ បញ្ញា​វុឌ្ឈ​ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ និង​ លោក​ អ៊ុក​ គឹម​សិទ្ធិ​ ជា​តំណាង​មហា​អយ្យការ​ ។

គួររំលឹកថា ទាំង​សាលាដំបូងរាជធានីភ្នំពេញ និង​ សាលាឧទ្ធរណ៍​ សម្រេច​ដូចគ្នា​ ប្រកាស​ផ្តន្ទាទោសក្រុមជនល្មើស៤នាក់ ដាក់ពន្ធនាគារចន្លោះពី៣០ឆ្នាំដល់មួយជីវិត ។

តុលាការ បានផ្តន្ទាទោសឈ្មោះ ភី ណុប អាយុ៤៦ឆ្នាំ ជាអតីតចៅសង្កាត់​គោករកា និង ឈ្មោះ នួន សំរិទ្ធ​ ហៅ ម៉ាប់ អាយុ២៧ឆ្នាំ ជាជនដៃដល់ ដាក់ពន្ធនាគារម្នាក់ៗមួយជីវិត ។ និងផ្តន្ទាទោសឈ្មោះ ពៅ ប៊ុនធឿន អាយុ២៣ឆ្នាំ ជាអតីតប្រធានសហគមន៍អណ្តូង៦ និង ឈ្មោះ អេង បូលីន ដាក់ពន្ធនាគារម្នាក់ៗ៣០ឆ្នាំ ។

យោងតាមមន្ត្រី​នគរបាលមូលដ្ឋានខណ្ឌសែនសុខ បានឲ្យដឹងថា មូលហេតុដែលអតីត​ចៅសង្កាត់គោករកា បានជួលឃាតក គប់គ្រាប់បែកប៉ុនប៉ងសម្លាប់មួយគ្រួសារនោះ ដោយសារតែលោក ភី ណុប ច្រណែននឹងជនរងគ្រោះ ដែលគ្រោងឈរឈ្មោះ ជាចៅសង្កាត់ ហើយពាក់ព័ន្ធទៅនឹងជម្លោះការរកស៊ីក្នុងមុខជំនួញដីធ្លីផងដែរ៕អ៊ីង វុឌ្ឍិន

Leave a Reply

Your email address will not be published. Required fields are marked *