ទំព័រដើម / Uncategorized / សិស្សពីរនាក់ត្រូវនគរបាលបញ្ជូនទៅតុលាការសង្ស័យករណីឆក់

សិស្សពីរនាក់ត្រូវនគរបាលបញ្ជូនទៅតុលាការសង្ស័យករណីឆក់

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៧មេសា២០១៨នេះកម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនសង្ស័យជាមុខសញ្ញាឆក់២នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ក្រោយ​ពី​ធ្វើការសាកសួរចប់។

ជនសង្ស័យដែលបញ្ជូនខ្លួនទាំង២នាក់ឈ្មោះ តុលាដាវុធហៅ ពុយ ភេទ ប្រុស អាយុ​១៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យបឹងត្របែក ថ្នាក់ទី ១១(ក១)ស្នាក់​​នៅផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ឈ្មោះ ឡេង សុផា ហៅ ប៊យ ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សសាលាវ៉េសឡាញ ថ្នាក់ទី ១១(ក២) ស្នាក់នៅផ្ទះលេខ៧ ផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកវរះសេនីយ៍ឯក ប៊ុន សត្យា នាយការិយា
នគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញបានឲ្យដឹងថាជនសង្ស័យទាំង២នាក់ខាងលើនេះត្រូវបានកម្លាំងជំនាញរបស់ការិយាល័យស្រាវជ្រាវ ឃាត់នៅចំណុចមុខមជ្ឈមណ្ឌលកំសានរ៉ុក ផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញកាលពីវេលាម៉ោង ១២និង៥០ នាទីថ្ងៃទី ០៦មេសា២០១៨ ដែលពាក់ពន្ធ័ប្រព្រឹត្តបទល្មើស ចំនួន ២ ករណី ៖

ករណី ទី១ លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ IPhone )កាលពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១២ថ្ងៃត្រង់ នូវចំនុចគល់ស្ពានឥន្ធូរ មុខភោជនីដ្ធាន អលមែនសេវេនសុី ផ្លូវសបិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន ។

ករណីទី២ លួចមានស្ថានទម្ងន់ទោស ( ឆក់កាបូបស្ពាយ ពណ៌ ខ្មៅ ) ប្រព្រឹត្តនៅចំណុច ក្រោយផ្សារអ៊ីអន ផ្លូវសប៊ិត ក្រុមទី ៤០ ភូមិ ទី៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាល
ពីថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០១៨ វេលាម៉ោង ១៤និង៤០នាទី។ជនរងគ្រោះឈ្មោះ WANG YU ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន
មុខរបរ ពាណិជ្ជករ ស្នាក់នៅ សណ្ឋាគារបាលី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនដោយ បាត់បង់សម្ភារៈ ប្រាក់ដុល្លារ៩៧០០
ដុល្លារអាមេរិក,-ប្រាក់ហុងកុងចំនួនប្រហែល
៣០០០ ប្រាក់ចិន ១៩០០-លិខិតឆ្លងដែន ចំនួន០១,-បណ្ណ័បើកបរប្រទេសចិន ចំនួន
០១,-បណ្ណ័ការងារ ចំនួន ០១ ទូរសព្ទ័ដៃចំនួន ០២ គ្រឿង ម៉ាកIPhone6s ពណ៌ ផ្កាឈូក ចំនួន ០១ និងម៉ាកសាន់ម៉ី៦ ពណ៌ ខ្មៅ មួយគ្រឿង។

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *