ទំព័រដើម / ព័ត៌មានជាតិ / រដ្ឋាភិបាលបានចំណាយថវិកាជាង១លាន៥សែនដុល្លារសម្រាប់ស្ត្រីកម្មការនីសម្រាលកូនជាង១៤ពាន់នាក់

រដ្ឋាភិបាលបានចំណាយថវិកាជាង១លាន៥សែនដុល្លារសម្រាប់ស្ត្រីកម្មការនីសម្រាលកូនជាង១៤ពាន់នាក់

ភ្នំពេញ៖នោព្រឹកនេះសម្ដេចហ៊ុនសែនប្រកាសថា៖រដ្ឋាភិបាលបានចំណាយថវិកាជាង១លាន៥សែនដុល្លារសម្រាប់ស្ត្រីកម្មការនីសម្រាលកូនជាង១៤ពាន់នាក់។ក្នុងពេលជួបជាមួួកម្មករជាង៤ពាន់នៅកោះពេជ្រសម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជាបាននឹងកំពុងជំរុញវិស័យឧស្សាហកម្ម ដែលជាវិស័យមួយជួយជំរុញកំណើនសេដ្ឋកិច្ចជាតិឲ្យរីកលូតលាស់។ ដើម្បីជំរុញវិស័យឧស្សាហកម្ម នេះឲ្យមានការរីកចម្រើន រាជរដ្ឋាភិបាលកម្ពុជាត្រូវដាក់ចេញនូវផែនការ សកម្មភាព អភិវឌ្ឍន៍ លើកផ្នែកមួយចំនួនដូចជា វិស័យ ហេដ្ឋារចនាសម្ព័ន្ធ មាន ផ្លូវធ្វើដំណើរ ទាំងផ្លូវ គោក ផ្លូវទឹក និងផ្លូវអាកាស រួមទាំងការអភិវឌ្ឍធនធានមនុស្សជាដើម។

ក្មួយៗ កម្មករកម្មការនីទាំងអស់ត្រូវរក្សាការងារដែលមានស្រាប់ កុំឲ្យគេដករោងចក្រទៅប្រទេសគេវិញ និងត្រូវខិតខំពង្រីកការងារ ដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀតពីបរទេស។ រហូតមកដល់ ពេលនេះមានស្ត្រីកម្មការនីសម្រាលកូនមានប្រមាណជា ១៤,០០៩នាក់ ដែលក្នុងនោះសម្រាល បានកូនចំនួន ១៤,៣០៦នាក់ដោយមានទាំងកូនភ្លោះផងដែរ ហើយក្នុងនោះរាជរដ្ឋាភិបាលក៏បាន ចំណាយថវិការប្រមាណជិត ១,៥ លានដុល្លារ។

សម្តេចតេជោនាយករដ្ឋមន្ត្រី សូមឲ្យ ប្រជាពលរដ្ឋទាំងអស់រួមគ្នាថែរក្សាសន្តិភាព ស្ថិរភាព និងការអភវិឌ្ឍ ដើម្បីចូលរួមក្នុងការជំរុញវិស័យនេះឲ្យកាន់តែរីកចម្រើនថែមទៀត។ សម្តេចតេជោ បញ្ជាក់សាជាថ្មីថា សម្តេចនឹងបន្តដឹកនាំប្រទេសមិនតិចជាង ១០ឆ្នាំ ដើម្បីបន្តដំណើរអភវិវឌ្ឍប្រទេស និងមើលថែរកូន ក្មួយកម្មករកម្មការនីបន្តទៀត៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *