ទំព័រដើម / ព័ត៌មានជាតិ / ពលរដ្ឋខ្មែរប្រមាណ៨.៣លាននាក់មានសិទ្ធិបោះឆ្នោតខែកក្កដា២០១៨

ពលរដ្ឋខ្មែរប្រមាណ៨.៣លាននាក់មានសិទ្ធិបោះឆ្នោតខែកក្កដា២០១៨

ភ្នំពេញ៖គជបបានលើកឡើងថាពលរដ្ឋខ្មែរប្រមាណ៨.៣លានអ្នកមានសិទ្ធិបោះ​ឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)នៅព្រឹកថ្ងៃទី១០ខែមេសា​ឆ្នាំ​២០១៨នេះបានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការរៀបចំការបោះ​ឆ្នោត ដើម្បីផ្សព្វផ្សាយការចាប់ផ្តើមដំណើរការបោះ​ឆ្នោតរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ខាងមុខនេះ។

គជបបានបញ្ជាក់ថាភាគីពាក់ព័ន្ធដែលបានចូលរួមកិច្ចប្រជុំមានតំណាងក្រុមប្រឹ​ក្សារដ្ឋធម្មនុញ្ញក្រសួងពាក់ព័ន្ធនានា តំណាងគណបក្សនយោបាយ តំណាងអង្គ​ការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិនានា តំណាងស្ថានទូតជប៉ុន ​ជំនាញការ ​Jica  និងជំនាញការកូរ៉េ ប្រចាំនៅគជប និងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិសរុបប្រមាណ៦០នាក់។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស៊ឹក ប៊ុកហុកប្រធានគណៈ​កម្មា​ធិការជាតិរៀបចំការបោះឆ្នោត។តាមកម្មវិធីគជបនឹងចាប់ផ្តើមចុះឈ្មោះគណ​បក្ស​នយោបាយនិងបេក្ខជននៃគណបក្សនយោបាយចាប់ពីថ្ងៃទី៣០មេសាដល់ថ្ងៃទី១៥ខែឧសភាឆ្នាំ២០១៨ខាងមុខនេះ។

កាលពីពេលថ្មីៗនេះលោក ហង្ស ពុទ្ធាអ្នកនាំពាក្យគជបបានអះអាងថាពលរដ្ឋខ្មែរប្រមាណ៨,៣លាននាក់ចាប់ពីអាយុ១៨ឆ្នាំឡើងមានសិទ្ធិបោះឆ្នោតបើតាមការធ្វើបច្ចប្បន្នភាពបញ្ជីបោះឆ្នោតឆ្នាំ២០១៧។

លោកថា”គជបកំពុងតែទំនាក់ទំនងជាមួយស្ថានទូតនិងអគ្គកុងស៊ុលកម្បូជានៅបរទេសជូនដំណឹងដល់ពលករ.ពលការិនីខ្មែរនិងពលរដ្ឋខ្មែរដែលនៅបរទេសមកចូលរួមបោះឆ្នោតតាមការកំណត់”។ប៊ុនឡេង

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *